Powered by Blogger.
RSS

News

Cambodia News Channel ចាត់​ទុកSabayជា​គេហទំព័រ​ដ៏​ជោគជ័យ​មួយ! Trackback

នេះ ​ចាត់​ទុក​​​ជា បទសម្ភាសន៍​គួរ​ឱ្យ​រំភើប​មួយ​ប្រៀបធៀប​ជាមួយ​បទសម្ភាសន៍​ដទៃ​ទៀត​ដែល​ខ្ញុំ ​ធ្លាប់​មាន។ ប្រការ​ដែល​សំខាន់​គឺ​នៅ​ឯ​ស្ថានីយ​ទូរទស្សន៍​ថ្មី​តែ​ខ្លាំងCambodia News Channel CNCនោះ​​​ ខ្ញុំ​ក៏​បាន​ជួប​ជាមួយ​មនុស្ស​មួយ​ចំនួន​ដែល​ជា​អ្នក​គាំទ្រsabay.com.kh។
នៅ ​ពេល​ដែល​កញ្ញា ​វិច្ឆិកា អ្នក​អធិប្បាយ​ដ៏​ស្វាហាប់​​នៃ​កម្មវិធី Cambodia Today​ សួរ​ខ្ញុំ​ថា​តើ​គិត​យ៉ាងណា​បើ​គេ​វាយ​តម្លៃ​ថា​ Sabayគឺ​ជា​ព័ត៌មានOnlineនាំ​មុខ​គេ​នៅ​កម្ពុជា ខ្ញុំ​ចាប់​អារម្មណ៍​ថា ​កំពុង​ទទួល​បាន​ការ​លើក​ទឹកចិត្ត នឹង​កំពុង​ស្ថិត​នៅ​តទល់​ជាមួយ​ក្រុម​ជំនាញ​អាជីព​ដែល​មាន​ភាព​ម៉ត់ចត់​ ចំពោះ​ការ​វាយ​តម្លៃ​ស្ថានការណ៍​ជាក់ស្ដែង​មុន​ពេល​បង្កើត​បទសម្ភាសន៍​ជាមួយ ​ស្ថាប័ន​ផ្សព្វផ្សាយ​ណា​មួយ។
សូម​ថ្លែង​អំណរគុណ​ចំពោះ CNCនិង​យុវវ័យ​ខ្មែរ​គ្រប់ទិសទី​ដែល​ជា​កម្លាំងចិត្ត​ដ៏​សំខាន់​សម្រាប់​ក្រុមការងារ​Sabay​យើងខ្ញុំ៕
សូម​ទស្សនា​កិច្ច​សម្ភាសន៍​ទាំង​ស្រុង​ដូច​ត

ថត​រូប​​ដាក់​ Facebook ព្រោះ​ចង់ល្បី? Trackback

នា​ពេល​បច្ចុប្បន្ន​នេះ​ យុវវ័យ​មិន​ថា ​ពួក​គេ​ទៅ​ដល់​ទីណា នៅ​ឯណា ពេល​ណា ឬ​​កំពុង​ធ្វើអ្វី​​ទេ​ តែងតែ​ឆ្លៀត​ឱកាស​ ថតរូប​ ដោយ​បញ្ចេញ​ស្ទើរ​គ្រប់​ស្តាយ​ទាំង​អស់ ​ដើម្បី​បាន​រូបថត​ដាក់​​តាម​បណ្ដាញ​សង្គម Facebook ​។ តើ​ពួកគេ​ថតរូប​ដើម្បី​អ្វី​? តើ​​សកម្មភាព​របស់​យុវវ័យ​ទាំង​នេះ ​កំពុង​តែចង់​ល្បី​មែន​ទេ​?

រូប​តំណាង
ខាង ​ក្រោម​ជា​មតិ​របស់​យុវជន​៤​នាក់​ ដែល​ខ្លះ​ថា ជា​ការ​ពិត ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​លេង​ Facebook ​ ហើយ ​អ្នក​ខ្លះ​ទៀត​ថា វា​គ្រាន់​តែ​ជា​ការ​កម្សាន្ត​ កែ​អផ្សុក​បែប​ថ្មី​តែ​ប៉ុណ្ណោះ​។
យុវជន ធី ដារ៉ូ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ បាន​ឲ្យ​ដឹង​ថា​ វា​ជា​ការ​ពិត​ណាស់​ ព្រោះ​ទូរសព្ទ​ងាយ​ស្រួល ​ថត​ភ្លាម​ បង្ហោះ​បាន​ភ្លាម ហើយ​ពិសេស​យុវវ័យ​ដែល​មាន​រូប​សម្ផស្ស​ស្អាត​ៗ ឧស្សាហ៍​ថត​ទុក ព្រោះ​ចង់​បង្ហាញ​នូវ​អ្វី​ដែល​គេ​មាន​ ទៅ​កាន់​អ្នក​ដទៃ​។ ដារ៉ូ បាន​បន្ថែម​ថា “ឲ្យ​តែ​ជួបជុំ​គ្នា​ ពួក​គេ​លើក​ទូរសព្ទ​គ្រប់​ដៃ​មក​ថត​ ហើយ​ខំ​បញ្ចេញ​គ្រប់​កាយវិការ​​ ធ្វើ​យ៉ាង​ណា ឲ្យ​រូប​ចេញ​មក​កាលីប​” ។
យុវជន សាការី និស្សិត​ឆ្នាំ​ទី​៤ ជំនាញ​ព័ត៌មាន​វិទ្យា នៅ​សាកលវិទ្យាល័យ​អាយអាយស៊ី​នៃ​បច្ចេកវិទ្យា បាន​ឲ្យ​ដឹង​ស្រដៀង​​គ្នា​​នឹង​ដារ៉ូ​ដែរថា​ ​​​​អ្នក​ខ្លះ​យល់​ថា   ​មក​ពី​ពួកគេ​បង្ហោះ​រូប​ទាំង​នោះ​ តាម​ Facebook ​ទៅ​ ចេះ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ ដូចជា​ Like ឬ Comment សរសើរ​ ទើប​ចេះ​តែ​ថត ​រហូត​បែប​នេះ។
​សាការី​ បាន​​និយាយ​យ៉ាង​នេះ​ថា “មែន​បង ភាគ​ច្រើន​ ទៅ​ណា​ក៏​ខ្ញុំ​ឃើញ​ ពិសេស​ស្រី​ៗ​ថត​ទុក​រហូត​ បើ​តាម​ខ្ញុំ​ដឹង ​គឺ​ចង់​ល្បី​ ចង់​ឲ្យ​គេ​សរសើរ​ ទើប​ម្នាក់​​ៗ​​មាន​​អី​បន្តិច​​ក៏​ថត​ ហើយ​ដាក់​តាម​Facebook មិន​ចេះ​ឆ្អែត​​”។
កញ្ញា ស្រីល័ក្ខ និស្សិត​នៅ​សាកលវិទ្យាល័យ ធនធាន​មនុស្ស ដែល​ជា​អ្នក​ចូល​ចិត្ត​ ថតរូប​នោះ ​​បាន​ឲ្យ​ដឹង​ថា កញ្ញា​ចូល​​ចិត្ត​​ខ្លាំង​ណាស់​ ព្រោះ​សម័យ​អ៊ីនធឺណិត​ហើយ​ អ្នក​ដែល​អាច​ប្រើ​ទូរសព្ទ​ថតរូប​បាន​នោះ​ ក៏​មាន​ច្រើន ដូច្នេះ​អ្នក​ណា​ក៏​ចង់​បង្ហាញ​ពី​សម្រស់​របស់​ខ្លួន​ដែរ​។
​ កញ្ញា​រូប​នេះ​បាន​បន្ថែម​ថា “ជាក់ស្ដែង​ខ្ញុំ​និង​មិត្តភ័ក្កិ​ ពេល​ទៅ​ណា​មក​ណា តែងតែ​ធ្វើ​ស្តាយ​ Cute Cute ប្លែក​ៗ ថត​ដាក់​តាម ​Facebook ដើម្បី​បង្កើត​មិត្តភាព​ ពិសេស​រូប​ដែល​​បាន​ប្រើ​កម្មវិធី​ កែសម្រួល​ហើយ​ ​សូម្បី​តែ​​ខ្ញូំ​ខ្លួន​ឯង​​ក៏​ស្រឡាញ់​ដែរ​ ដូច្នេះ​ហើយ​ទើប​ចេះ​តែ​ថត​លេង​ជា​បន្ត​បន្ទាប់។ ខ្ញុំ​ជឿជាក់​ថា គ្រប់​មនុស្ស​ស្រី​តែងតែ​ចង់​បាន​ ឲ្យ​គេ​សរសើរ​ពី​​រូប​សម្រស់​របស់​ខ្លួន”។
កញ្ញា ឡុង ជីជី អាយុ​១៩​ឆ្នាំ​ ដែល​ជា​អ្នក​ប្រើប្រាស់ ​Facebook ហើយ​ឧស្សាហ៍​ថតរូប​​បង្ហោះ​​ដែរ​នោះ​ បាន​ឲ្យ​ដឹង​ថា ការ​ថតរូប​ជា​ការ​កម្សាន្ត កែ​អផ្សុក​ និង​ទុក​ជា​អនុស្សាវរីយ​មិន​មែន​​ចង់​ល្បី ឬ​ចង់​បាន​ការ​សរសើរ​​ពី​អ្នក​ដទៃ ទើប​ថត​រូប​នោះ​ទេ។ ជីជី បាន​និយាយ​យ៉ាង​នេះ​ថា “ខ្ញុំ​ចូលចិត្ត​ថត​ ព្រោះ​ថតរូប​អាច​ជួយ​កែ​អផ្សុក​ អាច​មើល​ឃើញ​សម្រស់​ខ្លួន​ឯង​ ជំនួស​ការ​ឆ្លុះកញ្ចក់​ ប៉ុន្តែ​មិន​មាន​បំណង​ចង់​ល្បី​ ឬ​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​សរសើរ​នោះ​ទេ”។
ចុះ​អ្នក​វិញ ចូល​ចិត្ត​ថតរូប​ដើម្បី​អ្វី​ដែរ​?
អត្ថបទ​៖​ កង ចាន់​បញ្ញា

សេវា​បង់​រំលស់ថ្លៃ​សិក្សា​ កូន​អ្នក​ក្រ​មិន​អស់​សង្ឃឹម​ទៀត​ទេ Trackback

នា ​ពេល​កន្លង​មក​ ធ្លាប់​មាន​តែ​សេវា​ធានារ៉ាប់រង​​លើ​ការ​ទិញរម្លស់​ អចលនទ្រព្យ​ដូច​ជា​ រថយន្ត ម៉ូតូ ទូរសព្ទ​ជាដើម ​តែ​ឥឡូវ​នេះ​​ មាន​​សេវា​បង់​រម្លស់​​​​ថ្លៃ​​សិក្សា​ហើយ។
សាកលវិទ្យាល័យ​វេស្ទើន​ បាន​ផ្ដល់​សេវា​​បង់រម្លស់​ថ្លៃ​​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ​ហើយ​​អ្វី​ដែល​ជា​ចំណុច​ពិសេសនៃ​សេវា​កម្ម​នេះ​​​ គឺ​​មាន​​​ផ្ដល់​ជូន​តែ​សិស្ស​​ក្រីក្រ ខ្វះ​លទ្ធភាព​​តែ​ប៉ុណ្ណោះ​។
ឯកឧត្ដម តែ ឡូរិន សាកល​វិទ្យាធិការ​ នៃ​សាកលវិទ្យាល័យ​វេស្ទើន
ខាង ​ក្រោម​នេះ​ ជា​កិច្ច​សម្ភាសន៍ របស់​​​អ្នកយកព័ត៌មាន ​Sabay ជាមួយ ឯកឧត្ដម តែ ឡូរិន សាកល​វិទ្យាធិការ​ នៃ​សាកលវិទ្យាល័យ​វេស្ទើន ជុំវិញ​សេវា​បង់​រម្លស់​ ឈ្មោះ​ថា Student loan ។
Sabay​៖ ជម្រាបសួរ! តើ​អ្វី​ទៅ​ជា​សេវា Student loan?
ឯកឧត្ដម តែ ឡូរិន​ ៖ Student loan ​ជា​សេវា​ផ្ដល់​ប្រាក់​កម្ចី​ដល់​និស្សិត​ក្រីក្រ សម្រាប់​បង់​ថ្លៃ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ នៅ​សាកលវិទ្យាល័យ រយៈ ពេល​៤​ឆ្នាំ​ រហូត​ដល់​ចប់​​កម្មវិធី​សិក្សា​ ដែល​ទំហំ​ទឹក​ប្រាក់​ស្មើ​​នឹង​​ ១៦៨០​ ដុល្លារ។ សាកលវិទ្យាល័យ​បាន​ផ្ដល់​សេវា​ប្រាក់​កម្ចី​នេះ​ ជូន​និស្សិត​ចំនួន​ ៣០​នាក់​ប៉ុណ្ណោះ​ ក្នុង​មួយ​ឆ្នាំ​ៗ។
Sabay​៖​ សេវា​ Student loan នេះ​បាន​បង្កើត​នៅ​ឆ្នាំ​ណា​ និង​ក្នុង​គោលបំណង​អ្វី​ដែរ​?
ឯកឧត្ដម តែ ឡូរិន ៖ ​​សេវាកម្ម ​នេះ​​​​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០ ក្នុង​គោល​បំណង​​​ជួយ​ដល់​និស្សិត​ក្រីក្រ​ខ្វះ​លទ្ធភាព​​ បង់​ថ្លៃ​សិក្សា​ ឲ្យ​ទទួល​បាន​ឱកាស​សិក្សា ដោយ​ប្រើប្រាស់​កម្ចី​គ្មាន​ការ​ប្រាក់​។
មូលហេតុ ​ម្យ៉ាង​ទៀត​ដែល​នាំ​ឲ្យ​​ឈាន​ដល់​ការ​បង្កើត​​​​សេវា​កម្ចី​នេះ គឺ​មក​ពី​រូប​​ខ្ញុំ​ផ្ទាល់​ ​កាល​ពី​​អតីតកាល​ ជា​កូន​អ្នក​ក្រីក្រ ធ្លាប់​ឆ្លង​កាត់​​​បទពិសោធន៍​​ខ្វះ​លទ្ធភាព​សិក្សា​ ដូច្នេះ​​ខ្ញុំ​​​​យល់​ឃើញ​ថា មិន​គួរ​បណ្ដោយ​ឲ្យ​ធនធាន​មនុស្ស​វ័យ​ក្មេង​ ដែល​មាន​សក្ដានុពល​ បែរ​​ជា​បាត់បង់​ឱកាស​អភិវឌ្ឍន៍​សមត្ថភាព ខូច​អនាគត​ ដោយសារ​តែ​បញ្ហា​ហិរញ្ញវត្ថុ​​នោះ​ទេ។
Sabay​៖​ តើ​លក្ខខណ្ឌ​អ្វី​ខ្លះ​ ដើម្បី​​ឈាន​ដល់​ការ​ទទួល​បាន​ប្រាក់​កម្ចី​នេះ?
ឯកឧត្ដម តែ ឡូរិន៖ ងាយស្រួល​បំផុត គឺ​​ឲ្យ​តែ​ជា​សិស្ស​ដែល​​ទើប​ប្រឡង​ជាប់​បាក់ឌុប មាន​និទ្ទេស​ចាប់​ពី​ D ​ឡើង​លើ​ ហើយ​​​មាន​ស្ថានភាព​ជីវភាព​គ្រួសារ​ក្រីក្រ​ពិតប្រាកដ ដោយ​មាន​ការ​បញ្ជាក់​ច្បាស់លាស់​ពី​អាជ្ញាធរ​មូលដ្ឋាន​ដែល​គាត់​រស់នៅ​ និង​​មិន​ប្រើប្រាស់​ឯកសារ​ខុស​​ប្រក្រតី​ គឺ​សាកល​វិទ្យាល័យ​មាន​គណៈកម្មការ​វាយ​តម្លៃ ចុះ​ដល់​មូលដ្ឋាន​សិស្ស​​នោះ​តែ​ម្ដង​។
Sabay​៖ តើ​ការ​បង់​រម្លស់​ ត្រលប់​មក​វិញ​យ៉ាង​ដូចម្ដេច​ខ្លះ​ ?
ឯកឧត្ដម តែ ឡូរិន៖ ដើម្បី​ឲ្យ​ងាយយល់​ ដំបូង​ត្រូវ​ដឹង​ពី​​តម្លៃ​នៃ​ការសិក្សារ​សិន ១ឆ្នាំ​និស្សិត​ត្រូវ​​បង់​តម្លៃ​៤២០​ដុល្លារ ​សរុប​រយៈ​ពេល ៤​ឆ្នាំ​ ស្មើនឹង ១៦៨០​ដុល្លារ ។ នៅ​រយៈ​ពេល​សិក្សារ៤​ឆ្នាំ​នេះ​​ សាកលវិទ្យាល័យ​មិន​បាន​កំណត់​ ចំនួន​ប្រាក់​បង់​​​រម្លស់​​ប្រចាំខែ​ដល់​និស្សិត​ទេ មាន​ន័យ​ថា ​ក្នុង​អំឡុង​ពេល​នេះ និស្សិត​​ចង់​បង់​ប្រាក់​ខ្លះ​ អាច​បង់​បាន​តាម​លទ្ធភាព។  ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ហើយ  អ្នក​​ដែល​​បង់​បាន​​ខ្លះ​​ សាលា​នឹង​យក​តម្លៃ​សរុប​រយៈ​ពេល​ឆ្នាំ​ស្មើនឹង​​១៦៨០​ដុល្លារ ដក​​ចំនួន​ទឹក​ប្រាក់​​ដែល​គាត់​​បាន​បង់​រម្លស់​​កន្លង​មក​។  ​ពេល​​ទើប​​បញ្ចប់​ភ្លាម​ បើ​គាត់​មាន​លុយ​បង់​ទាំង​អស់​ភ្លែត​​ គាត់​ពុំ​ត្រូវ​បង់​ការ​ប្រាក់​អ្វី​ទេ។ ប៉ុន្តែ​បើ​គាត់​ជ្រើស​បង់​នៅ​ពេល​ណា​ដែល​គាត់​មាន​ សាលា​នឹង​​គិត​ការ​ប្រាក់​ស្មើ​នឹង​ 0.5 (កន្លះ​) ភាគរយ​ក្នុង​១​ខែ  ឬ​៦ភាគរយ​ក្នុង​ឆ្នាំ​។
Sabay​៖ បើ​រៀន​ចប់​ហើយ​ ពួកគាត់​​រក​ការងារ​ធ្វើ​មិន​បាន គ្មាន​លទ្ធភាព​សង តើ​សាកលវិទ្យាល័យ​នឹង​ចាត់​វិធានការ​យ៉ាងណា​?

ឯកឧត្ដម តែ ឡូរិន៖ ក្នុង​លក្ខខណ្ឌ​ ​បើសិនជា​និស្សិត​រៀនចប់​ហើយ​ តែ​​ពួកគេ​មិន​ទាន់​រក​ការងារ​ធ្វើ​បាន គ្មាន​លទ្ធភាព​សង​រម្លស់​​​ ការ​​ប្រាក់នៅ​តែ​​​គុណ​​ជា​​បន្ត​បន្ទាប់ ប៉ុន្តែ​សម្រាប់​សាកលវិទ្យាល័យ​មិន​មាន​វិធានការ​ណា ដើម្បី​បង្ខំ​ឲ្យ​សង​​នោះ​ទេ។
ចំណុច​មួយ​ទៀត សម្រាប់​សាកលវិទ្យាល័យ​ ពួកគាត់​គឺ​ជា​​មនុស្ស​ដែល​នៅ​ក្នុង​អាទិភាព ទទួល​បាន​ការងារ​ពី​សាកលវិទ្យាល័យ​វិញ ក៏​ដូចជា​ក្រុមហ៊ុន​ដៃគូ​ ដែល​ចង់​បាន​បុគ្គលិក​ សាកលវិទ្យាល័យ​នឹង​ជំរុញ​ពួក​គាត់​ភ្លាម​ ដូច្នេះ​បញ្ហា​ដែល​ថា​គ្មាន​លទ្ធភាព​សង គឺ​ភាគ​រយ​តិច​ខ្លាំង​ណាស់​។
Sabay​៖ តើ​ការ​បង្កើត​ឡើង​នូវ​សេវា​នេះ ​​នឹង​ជួយ​​អ្វី​ខ្លះ​យុវជន​ខ្មែរ​?
ឯកឧត្ដម តែ ឡូរិន៖ នេះ ​ជា​គម្រោង​សាកល្បង​នៅ​ឡើយ​ បើសិនជា​គម្រោង​មួយ​នេះ​ជោគជ័យ​ នា​ពេល​អនាគត​ ខ្ញុំ​នឹង​ជួយ​ជំរុញ​ឲ្យ​សាកលវិទ្យាល័យ​ដទៃ​ទៀត អនុវត្ត​គម្រោង​នេះ ធ្វើការ​ផ្ដល់​កម្ចី​បែប​នេះ​កាន់​តែ​ច្រើន។​ បើសិនជា​សាកលវិទ្យាល័យ​មួយ​​អាច​ផ្ដល់​បាន​៣០០​នាក់ ចុះ​បើ​សាកលវិទ្យាល័យ​៤០​ស្មើ​ប៉ុន្មាន​។ ដូច្នេះ​ខ្ញុំ​គិត​ថា គម្រោង​​នឹង​រីក​ធំ​ឡើង​ជួយ​បង្កើត​​ឱកាស​កាន់​តែ​ច្រើន ដល់​យុវជន​ខ្មែរ ​។
ចំពោះ ​គម្រោង​ Student loan មក​ទល់​បច្ចុប្បន្ន​នេះ សាកលវិទ្យាល័យ​វេស្ទើន ទទួល​បាន​និស្សិត​ជាង​៥០​នាក់​ហើយ​។ គម្រោង​ថ្មី​ នឹង​ចាប់​ផ្ដើម​ផ្ដល់​ជូន​សិស្ស​ក្រីក្រ​នៅ​ក្រោយ​ពេល​ប្រកាស​ពេល​ប្រឡង​ បាក់ឌុប​​រួច ដូច្នេះ​និស្សិត​អាច​ទាក់ទង​មក​សាកលវិទ្យាល័យ​វេស្ទើន​​ដើម្បី​ទទួល​បាន​ សេវាក​ម្ម​​នេះ៕
អត្ថបទ​៖ កង ចាន់​បញ្ញា

ពលករ​កម្ពុជា​នៅ​ក្រៅ​ប្រទេស​​ផ្ញើ​លុយ​​​​មក​​ស្រុក​​ ២៥៦​​លាន​​​ដុល្លារ​ឆ្នាំ​២០១២ Trackback

​ យោង​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​​អន្តរជាតិ​​សម្រាប់​ការ​ អភិវឌ្ឍ​កសិកម្ម​​​ (IFAD)​​និង​​​ធនាគារ​ពិភពលោក​ ​កាល​ពី​ថ្ងៃ​ចន្ទ​​​ ​​​​ដោយ​ដាក់​ឈ្មោះ​ថា​ Sending Money Home to Asia ​​​បាន​ឲ្យ​ដឹង​​ថា ​​​ពលករ​​កម្ពុជា​ដែល ​​បម្រើ​ការ​ងារ​នៅ​ក្រៅ​ប្រទេស​​បាន​ផ្ញើ​លុយ​​ (Remittance)​​​ មក​​គ្រួសារ​នៅ​កម្ពុជា​​ប្រមាណ​​​​ ២៥៦​​លាន​ដុល្លារ​​ ស្មើ​នឹង​ ១,៨%​​ នៃ​​ផលិតផល​ក្នុង​ស្រុក​សរុប​​កាល​ពី​ឆ្នាំ​២០១២។
​ ​នៅ​ក្នុង​របាយការណ៍​ដដែល​នោះ​ ​បាន​បញ្ជាក់​​ទៀត​ថា​ ​​​ពលករ​នៅ​ប្រទេស​​ក្នុង​ទ្វីប​អាស៊ី​​រក​ចំណូល​​បាន​​​​ប្រហែល​​ ២៦០​ពាន់​លាន​ដុល្លារ​សម្រាប់​គ្រួសារ​របស់​គេ​ ​ក៏​ប៉ុន្តែ​ពួក​គេ​ត្រូវ​ខាត​បង់​​​លើ​ថ្លៃ​សេវាកម្ម​ហិរញ្ញវត្ថុ​​​​​​​​ ​​(​ផ្ទេរ​លុយ) ​ដោយ​សារ​តែ​នៅ​តំបន់​​​​​​ឆ្ងាយ​​ពី​​ទីក្រុង​​មិន​សូវ​មាន​សេវាកម្ម​ ហិរញ្ញវត្ថុ​ (ធនាគារ)​​ ​និង​មាន​ការ​កំណត់​ថ្លៃ​សេវា​​ខ្ពស់។
​​​​​
​​ជាក់​ស្ដែង ​​សម្រាប់​ប្រទេស​កម្ពុជា​ ​​ចំពោះ ​​ថ្លៃ​​សេវា​ផ្ញើ​ពី​ក្រៅ​​ប្រទេស​មក​ក្នុង​​ស្រុក​​គិត​ជា​មធ្យម​ប្រមាណ​​ ៥,៥៩​ ភាគ​រយ​​នៃ​​ចំនួន​លុយ​​សរុប​ដែល​​ពលករ​ផ្ញើ​មក។ ​ចំនួន​នេះ​គឺ​ទាប​ជាង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា​ ​ស្រីលង្កា​ ​ឥណ្ឌា​ ​នេប៉ាល់​ ​​ប៉ាគីស្ថាន​ និង​បង់ក្លាដេស​ជា​ដើម។
​​​​ទោះ​ជា​ យ៉ាង​នេះ​​ក្ដី​ ​របាយការណ៍​ដដែល​នោះ​ក៏​បាន​​​ឲ្យ​ដឹង​​ដែរ​ថា​ ​​ពលរដ្ឋ​កម្ពុជា​​​បាន​ប្រើ​ប្រាស់​​​​សេវាកម្ម​របស់​គ្រឹះស្ថាន​មីក្រូ​ ហិរញ្ញវត្ថុ​​​​​ច្រើន​​ជាង​គេ​នៅ​ក្នុង​តំបន់​ ​​​តែ​ចំពោះ​​តម្លៃ​​ផ្ញើ​លុយ​ចូល​ក្នុង​ប្រទេស​វិញ​​​​​ហាក់​នៅ​ខ្ពស់​នៅ​ ឡើយ​ ​​ពោល​​គឺ​ក្នុង​​អត្រា​ ១០%។
​ លោក​ យ៉ា ណាវុធ ​ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា​ ដែល​ធ្វើ​ការ​ទាក់​ទិន​នឹង​ការ​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស​​ ​​បាន​លើក​ឡើង​ដែរ​​​ថា​ ក្រៅ​តែ​ពី​​ពលករ​ផ្ញើ​លុយ​មក​ក្នុង​​ស្រុក​​តាម​ប្រព័ន្ធ​ធនាគារ​ ​​ក៏​នៅ​មាន​រូបភាព​មិន​ផ្លូវ​ការ​មួយ​ចំនួន​ទៀត​ដែរ​ ដូច​ជា​ ការ​ផ្ញើ​តាម​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ​ ​​​និង​ផ្ញើ​​តាម​មេ​ខ្យល់។ ​បញ្ហា​នេះ​ច្រើន​កើត​​មាន​​ចំពោះ​ពលករ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​​ថ្លៃ​សេវាកម្ម​វិញ​មិន​ថោក​នោះ​ទេ។ ​​​​
​ ​​​​មន្ត្រី​​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​​លោក​ ​​ញែម គឹមហួយ​ ​ធ្លាប់​ថ្លែង​ប្រាប់​បណ្ដាញ​សារព័ត៌មាន​​ក្នុង​ស្រុក​​មួយ​ថា​ ​​​​​​​បើ​គិត​ជា​​មធ្យម​​​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ទទួល​បាន​​ប្រាក់​ បៀវត្ស​​​ក្នុង​​​១​ខែ​​​ប្រហែល ២០០​ដុល្លារ​​អាមេរិក ​​​និង​នៅប្រទេសកូរ៉េ និងជប៉ុន​ ​​​បាន​ប្រហែល​ ១០០០​ដុល្លារ​អាមេរិក។ ​
​ ក្រសួង​កាងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ពលករ​កម្ពុជា​ស្រប​ច្បាប់​ ដែល​ចេញ​ទៅ​បម្រើការ​ងារក្នុង​ប្រទេស​​ថៃ ​កូរ៉េខាងត្បូង ម៉ាឡេស៊ី និង​ជប៉ុន ក្នុង​ឆ្នាំ ២០១២ កន្លង​ទៅ​មាន​ចំនួន​ ៣៤ ៨០៤ នាក់ កើន​ឡើង​ប្រមាណ​ ៣៣ ភាគរយ បើធៀប​ទៅ​នឹង​​ឆ្នាំ​២០១១ មាន​ចំនួន​​ ២៦២១៩ នាក់៕​​​
អត្ថបទ៖ សេង ណារិទ្ធ​

តំបន់​​អូខ្វាវ​​ ខេត្ត​មណ្ឌល​គិរី​មាន​មាស​ជាង​​៣០​តោន​ Trackback

​ ​​នាយក​​​គ្រប់​​គ្រង​ ​ក្រុមហ៊ុន​ Renaissance Minerals របស់​អូស្ត្រាលី​ ប្រចាំ​នៅ​កម្ពុជា​ ​​ ​​លោក​ Justin Tremain ​ ​បាន​ប្រកាស​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​​ ​នៅ​តំបន់​រ៉ែ​មាស​​អូខ្វាវ​ ខេត្ត​​មណ្ឌលគិរី​ ​ត្រូវ​គេ​ប៉ាន់​​​ប្រមាណ​ថា​​ ​មាន​មាស​​​ជាង​ ១,២​ លាន​អោន​ ​​គឺ​ជាង​៣០​ តោន​ (១ អោន = ២៨,៣៥០​ក្រាម) ​​នៅ​តំបន់​នោះ។ ​​​​​

​ ថ្លែង​​នៅ​ក្នុង​​ជំនួប​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​​ ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ ​លោក​​ Justin Tremain ​​បាន​លើក​ឡើង​ថា​ ​ក្រុមហ៊ុន​របស់​លោក​​បាន​រុក​រក​​ ​​និង​បាន​​វាយ​តម្លៃ​​ថា​ ​តំបន់​នោះ​នឹង​មាន​​រ៉ែ​មាស​ជាង​ ១,២​ លាន​អោន​ ​លើស​ពី​ការ​វាយ​តម្លៃ​​កាល​ពី​ឆ្នាំ​​២០១១​ ដែល​កាល​នោះ​ថា​ មាន​​ត្រឹម​តែ​ ៧២០ ០០០​អោន​ប៉ុណ្ណោះ។
​​នាយក​គ្រប់​គ្រង​រូប​នេះ ​​បាន​​លើក​ឡើង​​ទៀត​ថា​ ​ក្រុមហ៊ុន​របស់​លោក​បាន​វិនិយោគ​ប្រមាណ ២២​ លាន​ ៥​ សែន​ដុល្លារ​អាមេរិក​​​ ​​ទៅ​​លើ​ការ​​​រុក​រក​​​​នោះ​​ ហើយ​ក្រុមហ៊ុន​នឹង​បន្ត​សិក្សា​បន្ថែម​ទៀត​នៅ​ថ្ងៃ​អនាគត។
ក្រៅ​តែ​ពី​គម្រោង​រុក​រក​មាស​ នៅ​ក្នុង​ ខេត្ត​មណ្ឌល​គិរី​ ​ក្រុមហ៊ុន​​របស់​ប្រទេស​អូស្ត្រាលី​មួយ​នេះ​​ ​ក៏​បាន​​រុក​រក​​រ៉ែ​មាស​​នៅ​តំបន់​ផ្សេង​គ្នា​ពីរ​​​កន្លែង​​ទៀត​​ដែរ​​ គឺ​នៅ​ ​អូរឈូង​​​ ស្រុក​ កែវសីមា​ ​ភាគ​​ឦសាន​នៃ​ខេត្ត​មណ្ឌល​គិរី​ ​និង​​​​ តំបន់​ពាមលោក​​ ស្រុក​ ទឹក​ផុស​ ខេត្ត​កំពង់​ឆ្នាំង។ ​គម្រោង​ទាំង​ពីរ​​នេះ​ ​បាន​ចំណាយ​អស់​ទឹក​ប្រាក់​ប្រមាណ ១៨,៥​លាន​ដុល្លារ​អាមេរិក​ តែ​ពុំ​បាន​ហុច​​ផល​​ផ្លែផ្កា​អ្វី​នោះ​ទេ។ ​
ក្រុម ​ហ៊ុន Renaissance Minerals របស់​អូស្ត្រាលី​​ ​បាន​ទិញ​​​ទ្រព្យ​សម្បត្តិ​​​ ​ក្រុមហ៊ុន OZ Minerals ​ដែល​ជា​ក្រុមហ៊ុន​រុក​រក​​​រ៉ែ​មាស​​ធំ​ជាង​គេ​មួយ​​មក​វិនិយោគ​នៅ​កម្ពុជា ​​​ឆ្នាំ​២០១០​ ក្នុង​តម្លៃ ១៩,២​លាន​ដុល្លារ​ ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១២ ក្រោយ​ពី​ក្រុមហ៊ុន​នេះ។
កាល​ពី​ឆ្នាំ​២០១០​ មាន​​ក្រុមហ៊ុន​​ចំនួន​ ​៦០​ដែល​ទទួល​បាន​ច្បាប់​អនុញ្ញាត​រុក​រក​រ៉ែ​នៅ​កម្ពុជា៕
​​​​​​​​អត្ថបទ៖ សេង ណារិទ្ធ​

ការ​នាំ​ចេញ​កៅស៊ូ​កម្ពុជា​​ឆ្នាំ​ ២០១២​​កើន​ឡើង​ ខណៈ​ចំណូល​​ធ្លាក់​ចុះ Trackback

​​​​ការ​នាំ​ចេញ​កៅស៊ូ​របស់​កម្ពុជា​បាន ​កើន​ឡើង​ ១៧ ភាគរយ​ ​ប៉ុន្តែ​​​​ចំណូល​បាន​ធ្លាក់​ចុះ ២១ ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១១ ​​ដែល​កត្តា​នេះ​គឺ​ បណ្ដាល​មក​ពី​​តម្លៃ​កៅស៊ូ​ក្នុង​ទីផ្សារ​អន្តរជាតិ​មាន​ការ​ធ្លាក់​ចុះ។ ​​នេះ​បើ​យោង​តាម​ស្ថិតិ​របស់​រដ្ឋាភិបាល​​បញ្ចេញ​កាល​ពី​ថ្ងៃ​សុក្រ។
​ ​​​​កម្ពុជា​បាន​នាំ​ចេញ​កៅស៊ូ​ ៥៤ ៥៣០ ​តោន​ ​​កាល​ពី​ឆ្នាំ ២០១២ ​​កើន​ពី​ចំនួន​ ៤៦ ៧៣០ ​តោន​ក្នុង​ឆ្នាំ ២០១១ ​​ខណៈ​ចំណូល​បាន​ត្រឹម ១៥៨ ​លាន​ដុល្លារ ​ទាប​ជាង​​ឆ្នាំ ២០១១ ​​ដែលទទួល​បាន​ ២០១ ​លាន​ដុល្លារ។ ​នេះ​ជា​ការ​បង្ហាញ​ក្នុង​របាយការណ៍​របស់​មន្ត្រី​កាំកុងត្រូល។
​ ​​តម្លៃ​កៅស៊ូ​ល្អ​បំផុត​ក្នុង​មួយ​តោន​គឺ ៣៣១០ ដុល្លារ ​​ធ្លាក់​ចុះ​ ៩ ​ភាគរយ​​ពី​តម្លៃ​ឆ្នាំ ២០១១​​ គឺ ៣៦៤៨ ដុល្លារ​ក្នុង​មួយ​តោន។ ​នេះ​បើ​តាម​តារាង​តម្លៃ​ជ័រ​​កៅស៊ូ​អន្តរជាតិ។ ​
កៅស៊ូ ​របស់​កម្ពុជា​ភាគច្រើន​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​​ ម៉ាឡេស៊ី ​វៀតណាម ​និង​ចិន។ ​ដំណាំ​កៅស៊ូ ​ជា​ដំណាំ​អាទិភាព​​របស់​កម្ពុជា​​ បន្ទាប់​​​ពី​ដំណាំ​ស្រូវ។ គិត​ត្រឹម​បច្ចុប្បន្ន​កម្ពុជា​មាន​ផ្ទៃ​ដី​ដាំ​កៅស៊ូ​ទំហំ​ ២៥៧ ៦៧០ ​ហិតា​ ​ដែល​ភាគ​ច្រើន​ជា​កៅស៊ូ​ក្មេង​​មិន​ទាន់​អាច​ចៀរ​យក​ជ័រ​បាន។ ​នេះ​ជា​ការ​បញ្ជាក់​​ការិយាល័យ​កៅស៊ូ ​នៃ​ក្រសួង​កសិកម្ម។ ​ ​តាម​ការ​វាយតម្លៃ​ កម្ពុជា​អាច​ផលិត​ជ័រ​កៅស៊ូ​បាន ​៣​សែន​​តោន​​ក្នុង​ឆ្នាំ ២០២០៕
ប្រែ​សម្រួល៖ Zac
ប្រភព៖ Global Time
រូបភាព៖
travelpod

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment