យោងតាមរបាយការណ៍ស្រាវជ្រាវមួយ
បានបង្ហាញថា មនុស្សរួមភេទរួមភេទយ៉ាងតិច
៤ដងក្នុងមួយសប្ដាហ៍អាចធ្វើឲ្យពួកគេទទួលបានប្រាក់ចំណូលច្រើន
ជាងអ្នកដែលមានសកម្មភាពផ្លូវភេទតិចតួច។
របាយការណ៍ខាងលើនេះបានធ្វើឡើងដោយលោកសាស្ត្រាចារ្យ Nick Drydakis
មកពីវិទ្យាស្ថានសិក្សាស្រាវជ្រាវលើវិស័យការងាររបស់អង់គ្លេស
បន្ទាប់ពីលោកបានធ្វើប្រជាមតិទៅលើស្ត្រីមេផ្ទះ
សញ្ជាតិក្រិក ប្រមាណ ៧៥០០ នាក់ នាពេលកន្លងមក។
សូមអាន៖ អង់គ្លេស ដឹងពីអាយុស្លាប់របស់អ្នក ជឿអត់?
ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវនេះ លោកបានលើកឡើងទឡ្ហីករណ៍ចំនួនពីរលើការស្រាវជ្រាវនេះ៖
ចំណុចទី១ លោកបានរកឃើញថា អ្នកដែលរួមភេទទៀងទាត់ច្រើនជាង ៤ដងក្នុងមួយសប្ដាហ៍មានអារម្មណ៍សប្បាយរីករាយ មានទំនុកចិត្ត ព្រមទាំងកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍បានល្អប្រសើរជាងមុន ទៀតផង។ អ្នកដែលមានបញ្ហាសុខភាព តែងមានទំនាក់ទំនងទៅនឹងការទទួលបានប្រាក់ចំណូលទាប ដែលធ្វើឲ្យប៉ះពាល់ដល់ការបន្តពូជ និងបណ្ដាលមកពីការរើសអើងផ្សេងៗក្នុងវិស័យការងារជាដើម។
ចំណុចទី២ លោកបានលើកឡើងពីសុខភាពផ្លូវភេទ និង អ្នកទទួលបានប្រាក់បៀវត្សរ៍ខ្ពស់។ អ្នកដែលរួមភេទទៀងទាត់តាមការកំណត់ខាងលើ តែងមានការសម្រេចចិត្តបានល្អប្រសើរលើគម្រោងទីផ្សារ ដូចទៅនឹងផែនការសុខភាពផ្លូវភេទរបស់ខ្លួនដែរ ដែលជាចំណុចដ៏លេចធ្លោមួយក្នុងវិស័យការងារ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍របស់លោកក៏បានបង្ហាញដែរថា និយោជិតដែល ទទួលបានប្រាក់ចំណូលខ្ពស់មួយចំនួនដែលមានអាយុចាប់ពី ២៦ឆ្នាំ រហូតដល់ ៥០ឆ្នាំ ក៏មិនពាក់ព័ន្ធទៅនឹងសកម្មភាពផ្លូវភេទនេះដែរ។ ប៉ុន្តែ ការរួមភេទដោយក្រុមមនុស្សស្រលាញ់ភេទដូចគ្នា ក៏ទទួលបានលទ្ធផលដូចគ្នាដែរ៕
ប្រែសម្រួល៖ Narin
ប្រភព៖ huffingtonpost

0 comments:
Post a Comment