Powered by Blogger.
RSS

អាជីវកម្ម​ស្ករត្នោត ខេត្តកំពង់ស្ពឺ បាន​ធ្លាក់ចុះ


​ស្ករត្នោត​ខេត្តកំពង់ស្ពឺ ដែល​ទទួលបាន​លិខិតបញ្ជាក់​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ (GI) បាន​លក់​ចេញ​ចំនួន ១២ តោន នៅ​ដំណាច់​រដូវ ប្រមូល​ផល​ឆ្នាំនេះ​គឺមាន​ការថយចុះ​ប្រមាណ ៣០ ភាគរយ បើ​ប្រៀបធៀប​នឹង​រដូវ​ប្រមូល​ផលកាល​ពី​ឆ្នាំមុន ។អាជីវកម្ម​ស្ករត្នោត ខេត្តកំពង់ស្ពឺ បាន​ធ្លាក់ចុះ​​ លោក សំ សារឿន ប្រធាន​សមាគម​អភិវឌ្ឍន៍ និង​លើកកម្ពស់​ស្ករត្នោត​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង ថា មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ជាច្រើន ដែល​បណ្តាល​ឲ្យ​ចំនួន​នៃ​ការលក់​ចេញ​មានការ​ថយចុះ គឺ​បណ្តាលមកពី​ការ​កុម្ម៉ង់​ទិញ​យឺត​ក្នុងឆ្នាំនេះ​ព្រោះថា មាន​ក្រុមហ៊ុន​ចំនួន ២ ទៅ ៣ ទើបតែ​បញ្ជា​ទិញ នៅ​ខែមេសា និង​ឧសភា ហើយ​សមាគម​មិនអាច​ផលិត​ទាន់​។​​លោក​បាន​បន្ថែមទៀតថា
ប្រសិនបើ​ពួកគេ​មក​ទិញ​តាំងពី​ដើមរដូវ យើង​នឹង​អាច​ទទួល​ការ​កុម្ម៉ង់​នេះ​បាន ហើយ​ការលក់​ចេញ​នឹង​អាចមាន ចំនួន​ច្រើនជាង​នេះ​។ សម្រាប់​គ្រួសារ ដែលជា​សមាជិក​ក្នុង​សមាគម​ស្ករត្នោត​ខេត្តកំពង់ស្ពឺ ផលិតកម្ម ស្ករត្នោត គឺជា​មុខរបរ​សំខាន់​ទី ២ បន្ទាប់ពី​ដំណាំ​ស្រូវ​។​​លោក ច​ន សុខា ទីប្រឹក្សា​សមាគម​អភិវឌ្ឍន៍ និង​លើកកម្ពស់​ស្ករត្នោត​ខេត្តកំពង់ស្ពឺ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ជាទូទៅ​រដូវ​កាល​ផលិត​ស្ករត្នោត GI គឺ​ចាប់ផ្តើម​ពី​ខែវិច្ឆិកា​ដល់​ខែឧសភា ហើយ​ផលិតកម្ម​ឆ្នាំនេះ​ហាក់​មានការ​ថយចុះ​បន្តិចបន្តួច ស្រប​ពេលដែល​គ្រួសារ​មួយចំនួន​ចាប់ផ្តើម​ងាក​ចេញពី ការផលិត ស្ករត្នោត​ប្រភេទ GI ទៅ​ផលិត​ប្រភេទ​ស្ករត្នោត​ធម្មតា​វិញ ព្រោះ​មិនសូវមាន​ភាព​ស្មុ​គ្រ​ស្មាញ និង​ត្រូវ​ចំណាយពេល​តិចជាង​។​​លោក​បន្តថា ផលិតផល ស្ករត្នោត​ប្រភេទ GI នៅតែមាន​បញ្ហា ប្រឈម​ជាច្រើន​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ប្រភេទ​ស្ករត្នោត​ធម្មតា ព្រោះ​តម្លៃ​ក៏​ថ្លៃ​ជាង​ស្ករ​ធម្មតា ហើយ​ការទទួលស្គាល់​ពី​គុណភាព​របស់​វា​ក៏​នៅមានកម្រិត​នៅឡើយ​។​​ស្ករត្នោត GI លក់​នៅលើ​ទីផ្សារ​មាន​ពីរ​ប្រភេទ​សំខាន់ៗ គឺ​ស្ករ​ម្សៅ និង​ស្ករផែន​។ នៅ​ឆ្នាំនេះ ស្ករ​ម្សៅ​លក់​ក្នុងតម្លៃ ៦ ០០០ រៀល​ក្នុង​មួយ​គីឡូក្រាម គឺ​កើនឡើង ត្រឹម ៤ ៥០០ រៀល​ក្នុង​មួយ​គីឡូ ក្រាម​កាលពី​ឆ្នាំមុន​។ ចំណែកឯ​តម្លៃ​ស្ករត្នោត​ប្រភេទ​ស្ករផែន​បាន​កើនឡើង​ផងដែរ គឺមាន​តម្លៃ ៤០០០ រៀល​ក្នុង​មួយ​គីឡូក្រាម​កើនឡើង ៥០០ រៀល​ពី​តម្លៃ​កាលពី​ឆ្នាំមុន​។

47a2f458-03ed-4102-8946-52aa4c5b9efb palm-sugar
ប្រភពពី : www.techno2day.biz

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment