សុខ ធារ៉ា
តាមគម្រោងក្រុមហ៊ុនសម្ព័ន្ធអាជីវកម្មទាំងពីរ នឹងពង្រីកមូលធន នឹងពង្រីកទុនវិនិយោគរបស់ខ្លួន នៅកម្ពុជា។ និយតករមូលបត្រនិយាយថា ការចងសម័ម្ពន្ធភាពនេះ នឹងក្លាយទៅជាសន្ទុះមួយផ្សេងទៀត ក្នុងការទាក់ទាញ វិនិយោគិនបរទេសឲ្យកាន់តែច្រើន ពិសេសមកពីប្រទេសថៃតែម្តង ។
អគ្គនាយករងគណៈកម្មការមូលបត្រកម្ពុជាលោក សុខ តារា បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងជួយលើកកម្ពស់ក្រុមហ៊ុន ក្នុងស្រុកឲ្យកាន់តែខ្លាំងថែមទៀត ព្រមទាំងជំរុញឲ្យមានការកែលម្អទីផ្សារមូលបត្រ នៅកម្ពុជាទៀតផង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់របស់ក្រុមហ៊ុនSBI បានអោយដឹងថា ក្រុមហ៊ុនSBI នឹងបន្តកាន់កាប់ភាគហ៊ុនចំនួន៦៥.៣ភាគរយ នៅក្នុងក្រុមហ៊ុនមូលបត្រSBI Royal Securities ចំណែកក្រុមហ៊ុនថៃ នឹងកាន់កាប់ភាគហ៊ុនចំនួន២០ភាគរយ ៕
0 comments:
Post a Comment