ខេត្តបន្ទាយមានជ័យ ៖ រថយន្តវីហ្គោ
ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-2841
ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោងជាង ១០យប់
ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិកូនដំរី
សង្កាត់និមិត្តក្រុងប៉ោយប៉ែត
បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ និងបុរស ៤នាក់ទៀត រងរបួសធ្ងន់នោះ
ត្រូវបានសមត្ថកិច្ចតាមស្រាវជ្រាវ
រកឃើញចតទុកចោលនៅក្នុងដីឡូត៍មួយកន្លែង នៅតាមកំណាត់ផ្លូវជាតិលេខ៥
មុខសណ្ឋាគារ ប៉ោយប៉ែតផាស ក្នុងភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែត
ដែលគេស្គាល់ថាជារបស់ លោកឧត្តមសេនីយ៍ឯក សុខ ភាព
ជាមន្ត្រីយោធាជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ ។
សមត្ថកិច្ចបានអូសរថយន្តបង្កហេតុ
មករក្សាទុកដើម្បីដោះស្រាយតាមច្បាប់ ហើយគេសង្ស័យថា
កូនប្រុសលោកផ្កាយ៣ សុខ ភាព គឺជាអ្នកបើករថយន្ត បុកមនុស្សស្លាប់ម្នាក់
និងរបួសចំនួន ៤នាក់ ។ ជនរងគ្រោះទាំង៥នាក់រួមមាន ១-ឈ្មោះ នូ
ភារម្យ ភេទស្រី អាយុ២៨ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ២-ឈ្មោះ
សេង ស៊ីណាឌី ភេទប្រុស អ្នករត់ម៉ូតូឌុប ៣-ឈ្មោះ ឃុន សុខា ភេទប្រុស
អាយុ៣២ឆ្នាំ អ្នករត់ម៉ូតូឌុប ៤-ឈ្មោះ សេង ឌីណាមករា ភេទប្រុស
អាយុ២៥អ្នករត់ម៉ូតូឌុប និង៥-ឈ្មោះ តុល វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ
អ្នករត់ម៉ូតូឌុប ជនរងគ្រោះទាំង ៤នាក់នេះរស់នៅក្រុងប៉ោយប៉ែត
រងរបួសធ្ងន់ស្រាល។
មុនពេលកើតហេតុគេបានឃើញរថយន្តបង្កហេតុ បើកយ៉ាងលឿនរេពេញផ្លូវ
ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចខាងលើ បានរេចង្កូតទៅបុកម៉ូតូរបស់
ស្ត្រីរងគ្រោះដែរកំពុងតែជិះមិនដឹងខ្លួន ហើយបានហួស
ទៅបុកក្រុមអ្នករត់ម៉ូតូឌុប ដែលកំពុងចតចាំដឹកម៉ូយ នៅមុខសណ្ឋាគារ
ប៉ោយប៉ែតផាស បណ្តាលឲ្យស្រីម្នាក់ស្លាប់ ហើយបុរស
៤នាក់ទឪតបានរបួស ធ្ងន់ស្រាល។
ឃើញដូច្នោះអ្នកបើករថយន្តមិនបានចុះមកមើលទេ
បែជាបន្ថែមល្បឿនបើករត់អស់ ជាច្រើនគីឡូម៉ែត្រ
យករថយន្តទៅលាក់ក្នុងដីឡូត៍ របស់លោកផ្កាយ៣ សុខ ភាព
ហើយត្រូវបានសមត្ថកិច្ច មកតាមអូសដល់ផ្ទះ៕
កូនប្រុសលោកផ្កាយ៣ សុខ ភាព បើករថយន្តវីហ្គោ បុកស្ត្រីម្នាក់ស្លាប់ និងរបួស ៤នាក់
12:04 AM |
Labels:
ពត៌មាន ជាតិ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment