ខេត្តបន្ទាយមានជ័យ៖ លោកឧត្តម សេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក ស្រី ចាន់ ថេង អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងនគរបាលខេត្ត និងមន្ត្រីរាជ ការក្រុងសិរីសោភ័ណ សរុបចំនួន៤០០នាក់ បានធ្វើណើរចុះទៅច្រូតកាត់ប្រមូលផលស្រូវ ប្រាំងបង្កើនផលដែលកំពុងតែទឹកជំនន់ជន់លិច មានចំនួន ជាង១០ហិកតាជា របស់ប្រ ជាពលរដ្ឋ០៥ គ្រួសាររស់នៅភូមិ ទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរី សោភ័ណ នៅចំណុច ប្រឡាយកណ្តោល កាលពីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣នេះ
លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបាន ឲ្យដឹងថា៖ឆ្លៀតឱកាសពីបំពេញកិច្ចការងារស្នូលក្នុងការពារថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋ និងឃើញពីការលំបាក របស់ ប្រជាពលរដ្ឋដោយដំណាំផលស្រូវ របស់បងប្អូនត្រូវទឹកជំនន់ជន់លិចចាំបាច់ត្រូវសង្គ្រោះបន្ទាន់ និងដើម្បីចូលរួមចំណែក ផ្សារ ភ្ជាប់រវាង កម្លាំងនគរបាលខេត្តជាមួយប្រជាពលរដ្ឋឲ្យកាន់មានភាព ស្និតស្នាលផងទៀតនោះ ។ទើបនៅថ្ងៃនេះលោកបានដឹក នាំកម្លាំចុះជួយប្រមូលផលស្រូវ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការជួយ សង្គ្រោះបញ្ចៀសកុំឲ្យខូចខាតធ្ងន់ធ្ងរ។
ប្រជាពលរដ្ឋម្ចាស់ស្រែក៏មានទឹកចិត្តសប្បាយរីករាយនិងរំភើប ជាខ្លាំងដែលបានឃើញកងកម្លាំងនគរបាលនិងមន្ត្រីរាជការក្រុងសិរីសោភ័ណ ចុះមកជួយច្រូតកាត់ប្រមូលផលស្រូវ របស់ពួកគាត់។ស្រូវប្រាំងទាំងនេះបានទឹកជំនន់ជន់លិចជិតមួយអាទិត្យ ទៅហើយ ក្នុងនោះ ស្រូវខ្លះបានខូចខាតមួយចំនួន ពូជស្រូវដែលកំពុងច្រូតកាត់ជាពូជន៍ស្រូវសែនក្រហូប ដែលមានតម្លៃលើទីផ្សារខ្ពស់។
លោកស្រី ចាន់ ថេង អភិបាលក្រុងសិរីសោភ័ណបានប្រាប់ឲ្យដឹងថាដែរ៖ក្រុងសិរី សោភ័ណងគ្រោះបានរងគ្រោះដោយទឹកជំនន់មានរយៈពេលជាង២០ថ្ងៃមកហើយគឺចាប់ ពីចុងខែកក្កដា ឆ្នាំ២០១៣ រហូតមកដល់ពេលនេះស្រូវប្រាំងខូចខាតទាំងស្រុង មានចំនួន ៧៨៥ហិកតា និងរងផលប៉ះពាល់មានចំនួន៣៦៥៣ហិកតា សង្កាត់ដែលរងផលប៉ះពាល់ធ្ងន់ ធ្ងរគឺសង្កាត់ទឹកថ្លា និងសង្កាត់កោះពងសត្វ ។
លោកស្រីបានបញ្ជាក់ឲ្យដឹងទៀតថា៖ស្រូវនៅឆ្នាំនេះទទួលបានទិន្នផល៣តោនក្នុងមួយហិកតា ហើយស្រូវមួយចំនួនត្រូវបានប្រមូលរួចរាល់ហើយផងដែរ៕
0 comments:
Post a Comment