នៅ
ពេលដែលប្រធានាធិបតីអូបាម៉ាធ្វើដំណើរទៅទីក្រុងអូសឡូ
ប្រទេសន័រវែល ដើម្បីទទួលរង្វាន់ ណូបែលសន្តិភាពនៅក្នុងឆ្នាំ២០០៩
លោកក៏មិន បានដឹងអំពីអ្វីដែលបានធ្វើ និង
អ្វីដែលសមនឹងទទួលបាននូវរង្វាន់នេះផង។
លោកអូបាម៉ាបាននិយាយនៅក្នុងសន្ទរកថាទទួលរង្វាន់នេះថា «ប្រហែលជា
ប្រកាសដែលហ៊ុំ ព័ទ្ធការទទួលរបស់ខ្ញុំនូវរង្វាន់នេះ
តាមការពិតនោះគឺខ្ញុំជាអគ្គមេបញ្ជាការកង ទ័ពរបស់ប្រទេសមួយ
នៅក្នុងចំណោមសង្គ្រាម២»។
គឺរយៈពេលតែ៥ឆ្នាំប៉ុណ្ណោះចាប់តាំងពីពេលនោះមកដែលលោក អូបាម៉ា
ឥឡូវនេះកំពុងតែប្រឈមនឹងសេចក្តីសម្រេចលើកទី២អំពីថាតើនឹងបញ្ជូន
កងកម្លាំងប្រដាប់ អាវុធអាមេរិកទៅធ្វើសង្គ្រាមនៅបរទេស
ឬក៏យ៉ាងណានោះ។
ប៉ុន្តែ
អូបាម៉ាបាមសម្រេចរួចហើយក្នុងការប្រើប្រាស់កម្លាំងទ័ពប្រឆាំង
នឹងរបបរបស់លោក ប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាត
បន្ទាប់ពីអាមេរិកបានចោទប្រកាន់កងទ័ពរបស់លោក
អាសាតថាបានប្រើប្រាស់អាវុធគីមីប្រឆាំងប្រជាជនស៊ីរីនៅក្នុង
ការវាយប្រហារនៅទីក្រុងដាមាស កាលពីសប្តាហ៍កន្លងមក។
នៅក្នុងឆ្នាំ២០១១ លោកអូបាម៉ាបានប្រកាសថា អាមេរិក និង ដៃគូ
អន្តរជាតិនឹងប្រើប្រាស់កងទ័ពដើម្បីការពារប្រជាជនលីប៊ីពី
ការវាយប្រហារដែលជិតនឹងកើតឡើង ដោយមេដឹកនាំផ្តាច់ការលោក មូអាម៉ាក
កាដាហ្វី។ ប៉ុន្តែក្នុងការធ្វើដូច្នេះលោកចង់បង្ហាញអោយ ច្បាស់ថា
វាមិនមែនជាជម្រើសលើកដំបូងរបស់លោកនោះទេ។
លោក អូបាម៉ា បាននិយាយនៅក្នុងឆ្នាំ២០១១ថា «នេះ
មិនមែនជាលទ្ធផលដែលអាមេរិក ឬក៏ដៃគូណាមួយរបស់យើងស្វែងរកនោះទេ។
លោក ស្តេហ្វិន ហេស អ្នកជំនាញម្នាក់នៅវិទ្យាស្ថាន Brooking បាននិយាយថា «ខ្ញុំ
យល់ថា ប្រធានាធិបតីគឺភាគច្រើនគឺមានការរារែក។ ការទៅធ្វើសង្គ្រាម
មិនមែនជាជម្រើសដ៏សប្បាយសម្រាប់ប្រជាជននោះទេ»។
លោក អូបាម៉ា នៅក្នុងពេលឈរឈ្មោះ
បោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងឆ្នាំ២០០៨ បានលើកឡើងថា
ប្រធានាធិបតីមិនមាន
អំណាចដើម្បីអនុញ្ញាតអោយកងទ័ពធ្វើការវាយប្រហារដោយគ្មានការគម្រាម
ដែលជិតកើតមាន ឡើងចំពោះប្រទេសនោះទេ។
ឥឡូវនេះទឡ្ហីករណ៍របស់លោកអូបាម៉ាសម្រាប់ការវាយប្រហារមួយ
ឆ្លើយតបចំពោះការប្រើប្រាស់អាវុធគីមីរបស់ប្រទេសស៊ីរីគឺថា
ការវាយប្រហារបែបនេះនឹងមាន
ឥទ្ធិពលជាវិជ្ជមានមកលើសន្តិសុខជាតិរបស់យើងនៅក្នុងរយៈពេល
យូរអង្វែង។
លោក
ហេស បានបន្តថា ការខុសគ្នាគឺថាឥឡូវនេះលោក អូបាម៉ា
គឺជាប្រធានាធិបតី និង ជាមួយនេះវាបានកើតមាននូវព័ត៌មានថ្មីមួយចំនួន
និង ថែមទាំងជាការសម្រេចដ៏ពិបាកថែមទៀត។ លោក ហេស
ជាអតីតជំនួយការលោកប្រធានាធិបតីអាយ ស៊ីនហូវ័រ និចសុនហ្វ័រដ និង
ខាទ័រ បានបន្តទៀតថា «ដំបូងបង្អស់អ្នកទទួលបានព័ត៌មានដែលអ្នកមិនដែលទទួលបានពីមុន ហើយអ្នកនឹងមើលពិភពលោកនៅក្នុងរបៀបខុសគ្នា»។ ពួកអ្នករិះគន់លោកអូបាម៉ា បាននិយាយថា «មានការ
ចាប់អារម្មណ៍កាន់តែខ្លាំងឡើងថា
រង្វាន់ណូបែលសន្តិភាពត្រូវបានធ្វើអោយស្រអាប់
ដោយការផ្តល់រង្វាន់នេះទៅអោយលោកអូបាម៉ា»
ដោយ៖ ថាលីយ៉ាន
0 comments:
Post a Comment