Powered by Blogger.
RSS

ប្រយ័ត្ន​ភ្លេច​យក​អាវុធ​ទៅ​នៅ​ថ្ងៃ​ប្រលង!

 សល់​​តែ​មួយ​​ថ្ងៃ​ទៀត​ ទេ​ ដល់​ថ្ងៃ​ប្រលង​បាក់​ឌុប​ហើយ!​ មិត្ត​ថា្នក់​ទី​១២​ទាំង​អស់​​ប្រហែល​ជា​ភ័យ​បុក​ពោះ​បឹបៗ​ហើយ​មើល​ទៅ។ ​នៅ​ថ្ងៃ​នេះ​ មិត្ត​​​ទាំង​អស់​​ប្រាកដ​ជា​បាន​ចេញ​ទៅ​មើល​ឈ្មោះ​ លេខ​តុ​ និង​លេខ​​បន្ទប់​ប្រលង​​​គ្រប់​ៗ​គ្នា​ហើយ។ ក្រោយ​ពីដឹង​​កន្លែង​ដែល​ខ្លួន​ត្រូវ​ទៅ​ប្រលង​ហើយ​ មិត្ត​យុវជន​​​​ប្រយ័ត្ន​ភ្លេច​យក​អាវុធ​ទៅ​ណា៎! តើ​​អាវុធ​នោះ​ជា​អ្វី​ទៅ​?

សម្ភារៈ​សិក្សា​ក៏​​ជា​អាវុធ​មួយ​សំខាន់​សម្រាប់​អ្នក​យក​ទៅ​ប្រកួត​នៅ​ ថ្ងៃ​ប្រលង​។ ​អ្នក​គួរ​តែ​ត្រៀម​​ ប៊ិច​ (ប៊ិច​ខៀវ​ដែល​មាន​ទឹក​ដូច​គ្នា) បន្ទាត់​វែង​  បន្ទាត់​រ៉ាព័រទ័រ​  ខ្មៅ​ដៃ​  ជ័រ​លុប​  ដែក​ឈាន​ និង ប៉ារ៉ាបូល​ជា​ដើម។
ត្រូវ​ពិនិត្យ​ឲ្យ​សព្វ​គ្រប់​មុន​នឹង​ ចេញ​ទៅ​ប្រលង​ ប្រយ័ត្ន​​ភ្លេច​យក​ទៅ​ពិបាក​​​ខ្ចី​គេ​ណា៎​​ និង​ធ្វើ​កិច្ច​ការ​មិន​ហើយ​ទាន់​ម៉ោង​! អីចឹង​ បើ​មិន​ទាន់​មាន​របស់​ទាំង​​​នោះគ្រប់​នៅ​ឡើយ​​ រុះ​រាន់​ទៅ​ទិញ​ទុក​ឲ្យ​ហើយ​​ទៅ​មុន​ថ្ងៃ​ប្រលង៕
ចង់​​ដឹង​​ពី​​របៀប​​ប្រឡង​​បាន​​និទ្ទេស​​A​ សូម​​ចុច​ត្រង់​​នេះ
ចង់​​​ដឹង​​​ពី​​របៀប​នៃ​ការ​ចេញ​វិញ្ញាសា​​​ សូម​​ចុច​ត្រង់​​នេះ
អត្ថបទ៖ ផល្លា សុម៉ាលីណា
ផ្សាយ​ក្នុង​ផ្នែក​ ព័ត៌មានសង្គម ដោយ phalla.somalina កាលពី 8 hours ago

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment