ព្រះវិហារ ៖ អភិបាលខេត្ត ព្រះវិហាររបស់ ប្រទេសកម្ពុជា
លោក អ៊ុំ ម៉ារ៉ា និងអភិបាលខេត្តអ៊ូប៊ុនរបស់ ប្រទេសថៃ លោក វ៉ាន់ ឆៃ ស៊ុតធិ
វរឆៃ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣ បានជួបប្រជុំទ្វេភាគី
ដោយសន្យាទប់ស្កាត់ និងរក្សាសន្តិសុខតាមព្រំដែន នៃប្រទេសទាំងពីរ
និងបន្តកិច្ចសហប្រតិបត្តិការទាំង វិស័យពាណិជ្ជកម្ម និងវិស័យ ទេសចរណ៍សម្រាប់
ខេត្តជាប់ព្រំដែនទាំងពីរនេះ ។
នៅក្នុងកិច្ចប្រជុំដែលជា ដំណើរទស្សនកិច្ចក្រៅផ្លូវការ របស់អភិបាលខេត្តអ៊ូប៊ុន មកកាន់ខេត្តព្រះវិហារ គឺភាគីទាំង ពីរបានផ្តោតសំខាន់ ទៅលើសន្តិសុខតាមព្រំដែន ក្នុងនោះការឆ្លងដែនខុសច្បាប់ ហើយភាគីកម្ពុជាបានស្នើសុំ ឲ្យភាគីថៃ ជាពិសេសកងទ័ពរបស់ពួកគេ ត្រូវមានការយោគយល់ ពោលពេល មានសកម្មភាពឆ្លងដែនខុសច្បាប់ ត្រូវឃាត់ខ្លួន ហើយដោះស្រាយតាមនីតិវិធី ចៀសវាងការបាញ់ប្រហារ បណ្តាលឲ្យស្លាប់ និងរងរបួស ដូចពេល កន្លងទៅនោះ។
ត្រង់ចំណុចនេះ អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ជំហររាជរដ្ឋាភិបាលរបស់ខ្លួនថា កម្ពុជាមានចេតនា យ៉ាងពិត ប្រាកដក្នុងការទប់ស្កាត់ ឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ ប៉ុន្តែទោះបីមានការខិតខំប្រឹងប្រែង ក៏នៅមានភាព ឆកល្វែងខ្លះដែរ ដូច្នេះសូមឲ្យភាគីថៃយោគយល់ និងចៀសវាងការបាញ់ប្រហារនោះ។
ការឆ្លើយតបអភិបាលខេត្តអ៊ូប៊ុន បានទទួលយកសំណើរបស់ភាគីកម្ពុជា ហើយសន្យាថា នឹងខិតខំសម្រប សម្រួល ជាពិសេសជាមួយកងទ័ពថៃ ដែលនៅប្រចាំការតាមព្រំដែននោះ។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សា ជំរុញនីតិវិធីក្នុងការបើកច្រកអានសេះជាផ្លូវការ នៅពេលខាងមុខតបតាមស្មារតីនៃកិច្ចប្រជុំ គណៈកម្មាធិការ ព្រំដែនចម្រុះកាលពីខែមីនា ឆ្នាំ២០១៣ កន្លងទៅ ក្រោមការដឹកនាំរបស់សហប្រធាន របស់រដ្ឋមន្ត្រីការបរទេស ទាំងពីរ ។
នៅក្នុងកិច្ចប្រជុំទ្វេភាគីនេះ អភិបាលខេត្តព្រះវិហារ-អ៊ូប៊ុន ក៏បានបន្តថា និងពង្រីកកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ ក្នុងនោះការបណ្តុះបណ្តាលធនធានមនុស្ស ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និងវិស័យថាម ពលជាដើម។
ជាឆ្លើយតប អភិបាលខេត្តអ៊ូប៊ុន បានសន្យាទទួលយកការបណ្តុះបណ្តាលនិស្សិតក្រីក្រ របស់កម្ពុជា ជាពិសេសខេត្ត ព្រះវិហារ ទៅរៀននៅខេត្តអ៊ូប៊ុន។ ភាគីទាំងពីរក៏បានពិភាក្សា និងបន្តការតាំងពិព័រណ៍ទៅវិញទៅមក ដូចអ្វីដែលបាន ធ្វើកន្លងទៅ ហើយវិស័យកសិកម្មនេះ ក៏បានពិនិត្យ មើលឡើងវិញ ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀង ដែលភាគីទាំងពីរ បានអនុវត្តកាលពីពេលកន្លងទៅ និងបន្តដំណើរការទៅមុខទៀត។
ដោយឡែកវិស័យទេសចរណ៍វិញ នៅពេលច្រកអានសេះបើកឲ្យដំណើរការ នោះខេត្តអ៊ូប៊ុន នឹងរៀបចំ កញ្ចប់ ទេសចរណ៍មួយ ធ្វើដំណើរមកលេងកម្សាន្ត នៅខេត្តព្រះវិហារ ដូចជាប្រាសាទកោះកេរ្តិ៍ ហើយ បន្ទាប់មកចេញ ពីទៅប្រឡាវ ឬក៏ប្រាសាទកោះកេរ្តិ៍ទៅខេត្តសៀមរាបតែម្តង។ ដោយឡែកវិស័យថាមពលវិញ ភាគីទាំងពីរ បានបន្តកិច្ចសហប្រតិបត្តិការ ក្នុងការនាំចេញនាំចូលតាមច្រក អានសេះ នៅពេលដែលបើកដំណើរការនោះ ។ ក្រោយពីបានជួបប្រជុំជាមួយភាគីកម្ពុជាហើយ អភិបាលខេត្តអ៊ូប៊ុន ដែលមកខេត្តព្រះវិហារជាលើកដំបូង បានត្រឡប់ទៅវិញ ជាមួយនឹងគណៈប្រតិភូរបស់ លោក នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣៕

0 comments:
Post a Comment