Powered by Blogger.
RSS

ទោះបីមានភាព មិនប្រក្រតី ក្នុងកញ្ចប់សុវត្ថិភាព «ក» ក៏ដំណើរការ នៃការផ្ទៀងផ្ទាត់ បិទបញ្ចប់ទៅ ដោយរលូន

E-mail Print PDF
ភ្នំពេញ៖ ដំណើរការនៃការផ្ទៀងផ្ទាត់ កញ្ចប់សុវត្ថិភាព«ក» នៅព្រឹកថ្ងៃទី២៥ សីហានេះ បានបិទបញ្ចប់ដោយរលូន បើទោះបីជាមានភាពមិនប្រក្រតី ក្នុងឯកសារមួយចំនួន ក្នុងកញ្ចប់សុវត្ថិភាពនេះក៏ដោយ នេះបើតាមការអះអាង របស់តំណាងគណបក្សសង្រ្គោះជាតិ។
តំណាងគណបក្សសង្រ្គោះជាតិ លោក គួយ ប៊ុនរឿន ដែលចូលរួម នៅក្នុងការផ្ទៀងផ្ទាត់ កញ្ចប់សុវត្ថិភាព«ក» បានឲ្យដឹងថា នៅក្នុងការផ្ទៀងផ្ទាត់ លើកញ្ចប់សុវត្ថិភាព«ក» ចំនួន ១៣ ការិយាល័យនៅក្នុងឃុំស្វាយជ្រះ ខេត្តក្រចេះ គេសង្កេតឃើញថា មានភាពមិនប្រក្រតីធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតជាតិ ឆ្នាំ២០១៣ ដោយបានប៉ះពាល់ដល់ ចំនួនអាសនៈរបស់គណបក្សសង្រ្គោះជាតិផងដែរ។
លោក គួយ ប៊ុនរឿន បានបន្តថា«ដើម្បីបង្ហាញតម្លាភាព នៃការទទួលខុសត្រូវ គឺ គ.ជ.ប ក៏ដូចជាក្រុមប្រឹក្សាធម្មនុញ្ញ គឺថា អនុញ្ញាតឲ្យដោះស្រាយបណ្តឹង របស់គណបក្សសង្រ្គោះជាតិ គ្រប់ខេត្ត-ក្រុងទាំងអស់ ទៅយើងនឹងបាន ឃើញហើយ»។

លោក ព្រហ្ម ញាណវិចិត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញា បានឲ្យដឹងថា លោកមានការពេញចិត្ត ចំពោះដំណើរការ នៃការផ្ទៀងផ្ទាត់កញ្ចប់សុវត្ថិភាព «ក»នេះ ហើយក្រុមប្រឹក្សាធម្មនុញ្ញ នឹងខិតខំប្រឹងប្រែងក្នុងការដោះស្រាយ បណ្តឹងរបស់គណបក្សសង្រ្គោះជាតិ ឲ្យបានមុនថ្ងៃកំណត់ ដែលគ.ជ.ប ត្រូវប្រកាសលទ្ធផលផ្លូវការ។
លោកបន្តថា «ធ្វើយ៉ាងម៉េចដោះស្រាយ កុំឲ្យហួសប្រតិទិនរបស់ គ.ជ.ប ដែលគេនឹងប្រកាសលទ្ធផលជាផ្លូវការ»។
គួរបញ្ជាក់ថា កញ្ចប់សុវត្ថិភាព«ក» មានរក្សាឯកសារដើមជាច្រើន មកពីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដូចជា ទំរង់ ១១០១ ១១០២ ១១០៨ បញ្ជីបោះឆ្នោតដែលត្រូវបាន ប្រើក្នុងថ្ងៃបោះឆ្នោត ត្រាសម្ងាត់ សន្លឹកឆ្នោតខូច គល់បញ្ជីសន្លឹកឆ្នោត និងផ្ទាំងក្រដាសធំ សម្រាប់កត់ត្រាសំឡេងឆ្នោតជាដើម៕

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment