គែរ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ
នៅថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ ២០១៣ នេះថា សហគមន៍ អឺរ៉ុប
បានសម្រេចក្នុងការពិនិត្យ ឡើងវិញអំពីការលក់ អាវុធទាំងឡាយរបស់
ខ្លួនទៅឲ្យប្រទេសអេហ្ស៊ីប ប៉ុន្តែអ្នក វិភាគមួយ ចំនួនបានអះអាងថា
ការធ្វើបែបនេះនឹងមាន ផលប៉ះពាល់ តិចតួចណាស់ សម្រាប់ប្រទេសដែលកំពុង
តែមានជម្លោះញាំញីមួយនេះ។
កាលពីថ្ងៃពុធ កន្លងទៅនេះក្រុមរដ្ឋមន្ត្រីមកពីបណ្តាប្រទេស សហគមន៍អឺរ៉ុប បានធ្វើការពន្យា ពេលនៃការលក់ អាវុធ ទៅឲ្យប្រទេសស៊ីរី ដោយហេតុថាអាវុធ ទាំងនោះនឹងអាចត្រូវ រដ្ឋាភិបាល
ស៊ីរីប្រើប្រាស់ដើម្បីបង្ក្រាប ក្រុម អ្នក តវ៉ារបស់ លោកអតីតប្រធានាធីបតី អេហ្ស៊ីប ម៉ូហាម៉េដ មូស៊ី នោះ ប៉ុន្តែចំពោះការដាក់កំហិត ផ្នែកសេដ្ឋកិច្ច ណាមួយទៀតនោះ នៅមិនទាន់បញ្ជាក់នោះទេ។
បណ្តារដ្ឋមន្ត្រីទាំងឡាយរបស់សហគមន៍អឺរ៉ុប បានបង្ហាញការព្រួយបារម្ភដូចគ្នាអំពី ស្ថានភាព សេដ្ឋកិច្ចក្នុងតំបន់ ប៉ុន្តែពួកគេនៅតែព្យាយាម ក្នុងការរួបរួមគ្នាផ្នែក សេដ្ឋកិច្ច និង សង្គមកិច្ច ដើម្បីការអភិវឌ្ឍន៍ ទៅមុខបន្ថែមទៀត។
ដោយឡែកសហរដ្ឋអាម៉េរិក ក៏បានបើកកិច្ចប្រជុំមួយផងដែរ អំពីការផ្តល់ជំនួយប្រចាំ ឆ្នាំរបស់ ខ្លួនទៅកាន់ ប្រទេស អេហ្ស៊ីបនោះ ហើយឆាប់ៗនេះ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រធានា ធិបតី បារ៉ាក់ អូបាម៉ា នឹងសម្រេច ថាតើនឹងត្រូវធ្វើ បែបណាចំពោះជំនួយរបស់ខ្លួនប្រមាណ ១,៥ ពាន់លានដុល្លារអាម៉េរិក ដែលតែងតែផ្តល់ជាប្រចាំ ដល់អេហ្ស៊ីបនោះ។
ទោះបីជាយ៉ាងណាក៏ដោយក្រុមអ្នកវិភាគនៅតែអះអាងថា ការដាក់កំហិតលើ ពាណិជ្ជកម្ម អាវុធពីសំណាក់អឺរ៉ុប នោះ មិនបានផ្តល់ជា ទំងន់អ្វីដល់រដ្ឋាភិបាល អេហ្ស៊ីបនោះទេ ព្រោះថា ប្រទេសនេះភាគច្រើននាំចូលអាវុធ ពីរុស្ស៊ី និង អាម៉េរិក។ រហូតដល់ពេលនេះ មនុស្សស្លាប់ និង របួសមានជាង ១ពាន់នាក់ហើយ ដោយសារការបង្ក្រាប របស់រដ្ឋាភិបាលអេហ្ស៊ីបទៅលើ ក្រុមអ្នកតវ៉ាគាំទ្រលោក មូស៊ី ៕

0 comments:
Post a Comment