តើសិស្សថ្នាក់ទី១២ ដែលនឹងត្រូវប្រឡងបាក់ឌុប
នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ អាចជាប់បានប៉ុន្មានភាគរយ
ខណៈសិស្សប្រឡងបាក់ឌុបឆ្នាំ២០១២កន្លងទៅជាប់បានតែជាង៨៦ភាគរយ?
នៅឆ្នាំនេះ សិស្សថ្នាក់ទី១២ចំនួន១០៧
៨៣៥នាក់នឹងត្រូវប្រឡងបាក់ឌុបនៅទូទាំងប្រទេស
ដែលមានចំនួនពីរថ្ងៃកន្លះ ចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី៧
ខែសីហានេះ។ នេះបើយោងតាមមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
កាលពីឆ្នាំ២០១២កន្លងទៅ បេក្ខជនថ្នាក់ទី១២មានចំនួនច្រើនជាងឆ្នាំនេះទៅទៀត គឺ១១៤ ៤១៤នាក់ ដែលចូលរួមប្រឡងនៅទូទាំងប្រទេស មានតែ៨៦,៤ភាគរយប៉ុណ្ណោះ ដែលបានប្រឡងជាប់បាក់ឌុប។ នេះបើតាមយោងការបញ្ជាក់ឲ្យដឹងពីអគ្គនាយកអប់រំ នៃក្រសួងអប់រំយុវជន និងកីឡា លោក សំ សេរីរ័ត្ន នាពេលកន្លងទៅ។
ក្នុងចំណោមបេក្ខជនដែលជាប់បាក់ឌុបកាលពីឆ្នាំទៅ មាន១០៥នាក់ទទួលបាននិទ្ទេសA, ចំនួន២ ០២៤នាក់ទទួលបាននិទ្ទេសB, ១២ ៤៥៣នាក់ទទួលបាននិទ្ទេសC, ចំនួន២៤ ៦៤១នាក់ទទួលបាននិទ្ទេសD, និងក្រៅពីនេះទទួលបាននិទ្ទេសEទាំងអស់។
ចុះឆ្នាំនេះវិញ នឹងមានសិស្សថ្នាក់១២ប៉ុន្មានភាគរយនឹងជាប់បាក់ឌុប?
អត្ថបទ៖ មាស រ័ត្ន
ផ្សាយក្នុងផ្នែក ព័ត៌មានសង្គម ដោយ meas.roth កាលពី 2 days ago

0 comments:
Post a Comment