លោក
ឧប នា យក យឹម ឆៃ លី ថ្លែង ទៅ កាន់ សមា ជិកគណ បក្ស ប្រជា ជន កម្ពុ ជា
នៅ ទី ស្នាក់ ការ គណ បក្ស ខេត្ត បន្ទាយ មាន ជ័យ នៅ រសៀលថ្ងៃ ទី ២២ ខែ
មិថុនា ឆ្នាំ ២០១៣
សេចក្តីអំពាវនាវនេះ ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួនជាង១៧០០នាក់ មកពី៥ឃុំ នៃស្រុកព្រះនេតព្រះ នៅឯទីស្នាក់ការគណបក្សខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៣ ។
«សូមបងប្អូនសមាជិកទាំងអស់ រួមទាំងសមាជិកគណបក្សដ៏ទៃ រួមគ្នាបោះឆ្នោតជូនសម្តេចតេជោសែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិសំរាប់ទាំងអស់គ្នា»។
លោកឧបនាយករដ្ឋមន្ត្រីថ្លែងបន្តថា «បើស្រឡាញ់ បើអាណិត បើពេញចិត្តសម្តេចតេជោ ហ៊ុន សែន សូមបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា ។ បោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតអោយខ្លួនឯង ព្រោះថា បោះទៅ មានលទ្ធផលចេញជាសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ទឹក ភ្លើង និងការផ្តល់ជូនសេវាសាធារណៈ និងសុខមាលភាពសង្គម រួមទាំងសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ប្រទេស ជាបន្តទៀត» ។
សេចក្តីអំពាវនាវនេះ ក៏ត្រូវបានគេកត់សម្គាល់ផងដែរថា ជាសេចក្តីអំពាវនាវបន្ទរចំពោះសេចក្តីអំពាវនាវរបស់សម្តេចតេជោ សែន ទៅកាន់ពលរដ្ឋនៅស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត និងស្រុកអរជ្រៅ នៅក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ផ្លូវជាតិលេខ៥៩ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ ។
សេចក្តីអំពាវនាវនេះ ក៏ទទួលបានប្រតិកម្មតបពីសំណាក់ប្រជាពលរដ្ឋនៅស្រុក ព្រះនេតព្រះ និងស្រុកផ្សងៗទៀត នៅខេត្តបន្ទាយមានជ័យផងដែរ ។
ទស្សនាវដ្តីសារព័ត៌មានសេរី និងវិទ្យុហ្រ្វីប្រេស្ស នឹងផ្សាយជូននូវប្រតិកម្មតបនេះ នៅព្រឹកស្អែក ៕






0 comments:
Post a Comment