ថ្ងៃនេះ Sabay សូមណែនាំតំបន់ទេសចរណ៍ដែលមានទេសភាពស្អាត ដូចឋានសួគ៌នៃប្រទេសកូរ៉េមកឲ្យមិត្តអ្នកអានទស្សនាកម្សាន្តអារម្មណ៍សម្រាប់ថ្ងៃចុងសប្តាហ៍។
១.Seongsan Sunrise Peak (ទស្សនាព្រះអាទិត្យរះនៅកំពូលភ្នំ Seongsan)
តំបន់
បេតិកភណ្ឌពិភពលោកអង្គការ UNESCO
មួយនេះមានភាពល្បីល្បាញដោយសារដើមរុក្ខជាតិកម្រផ្សេងៗព្រមទាំង
ទិដ្ឋភាពដ៏ស្អាតនាពេលព្រឹកព្រលឹម។
២. Gwang-An Bridge (ស្ពាន Gwang-An)
ស្ពាន
Gwang-An
ឬគេនិយមហៅថាស្ពានពេជ្រនេះមិនត្រឹមជាស្ពាន២ជាន់តភ្ជាប់តំបន់
Suyeong-gu និង Haeundae-gu ប៉ុណ្ណោះទេ
តែនៅអាចឲ្យអ្នកគយគន់ទេសភាពស្អាតៗដូចជា ភ្នំ ឆ្នេរខ្សាច់
និងអំពូលភ្លើងអគ្គីសនីបំភ្លឺលម្អទីក្រុង១០ម៉ឺនអំពូលថែមទៀត។
៣.Nami Island (កោះណាមី)
ជា
តំបន់ទេសចរណ៍ដ៏ពេញនិយមបំផុត
ជាពិសេសប្រិយមិត្តនិយមទស្សនាភាពយន្តកូរ៉េ។កោះនេះត្រូវបានផលិតករ
ភាពយន្តកូរ៉េល្បីៗប្រើយកមកថតខ្សែភាពយន្តមនោសញ្ចេតនាអណ្តែតអណ្តូង
រឿង “ Winter Sonata ”
ដែលប្រិយមិត្តជនជាតិកម្ពុជាយើងស្គាល់តាមរយៈរឿង
“ស្នេហារដូវរងា”រួមសម្តែងតារាសម្តែងល្បីឈ្មោះ Bae Young Joon
និងតារាសម្តែងស្រីជួរមុខ Choi Ji Woo។
៤. Uleung Island Seaside Road (ផ្លូវមាត់សមុទ្រ កោះ Uleung)
កោះ
Uleung មានឈ្មោះមួយទៀតថា ”
កោះអាថ៌កំបាំង”ជារមណីយដ្ឋានដ៏ល្អបំផុតសម្រាប់អ្នកទីក្រុង
ត្រូវការភាពស្ងប់ស្ងាត់ទៅកម្សាន្តនៅពេលចុងសប្តាហ៍។
៥ .Bomun Pavilion, Gyeongju (សាលាឆទាន Bomun ក្នុងខេត្ត Gyeongju)
Gyeongju
ជារាជធានីចាស់សម័យអាណាចក្រ Shilla
ត្រូវបានគេផ្តល់រហស្សនាមឱ្យថា”សារមន្ទីរគ្មានជញ្ជាំង”។សាលាឆទាន
Bomun ជាកន្លែងសម្រាប់អង្គុយគយគន់ទេសភាពលើផ្ទៃបឹងមើលផ្កា Cherry
Bloomsoms (ផ្កាសាគូរ៉ា) រីកយ៉ាងលំហែរអាម្មណ៍។
៦.Yeojwa Stream (អូរYeojwa)
គូ
ស្នេហ៍នាំគ្នាមកតំបន់ Yeojwa Stream ដើម្បីឆ្លងស្ពាន ”Romantic
Bridge”
ជាស្ពានដែលធ្លាប់បានប្រើថតភាពយន្តល្បីឈ្មោះទូទាំងអាស៊ីរឿង ”
Romance ”សម្តែងដោយតារាជួរមុខកូរ៉េ Kim Ha Neul និង Kim Jae Won
ដើម្បីឱ្យស្នេហាពួកគេបានសម្រេចបំណងដូចគូស្នេហ៍ក្នុងរឿង
“Romance”។
៧. Boseong Green Tea Field (ចំការតែបៃតង Boseong)
ផលិតផល
តែប្រហែលជិត៤០ភាគរយបានដាំនៅក្នុងចំការ Boseongនេះ
មិនតែប៉ុណ្ណោះ មានភាពយន្តខ្នាតធំ
និងភាពយន្តភាគខ្លះបានមកថតផ្តិតយកទេសភាពដ៏ស្រស់ត្រកាលរបស់
ចំការតែនេះទៀតផង។
៨.Anapji (បឹង Anap)
បឹង
ស្នាដៃមនុស្សនេះ បានបង្កើតឡើងនៅសម័យអាណាចក្រ Shilla
មានអាយុកាលជិត១៥០០ឆ្នាំមានអគារបីស្ថិតតម្រៀបគ្នាលម្អដោយ
ផ្កាឈូករីករហង់ក្នុងបឹង។ជាពិសេសពេលរាត្រីអំពូលចម្រុះពណ៌បំភ្លឺ
ឡើងប្រៀបបាននឹងវេទមន្តគួរឱ្យចង់ទស្សនា។
៩.Seryang-Je ( រមណីយដ្ឋាន Seryang-Je )
រមណីយដ្ឋាន
Seryang-Je បានកសាងឡើងក្នុងឆ្នាំ១៩៦៩
ជាតំបន់ទេសចរណ៍ធម្មជាតិដែលប្រមូលផ្តុំទៅដោយរុក្ខជាតិ
និងផ្ការីកចម្រុះពណ៌។
១០. Haeundae Beach (ឆ្នេរសមុទ្រ Haeundae)
ភ្ញៀវ
ទេសចររាប់រយពាន់នាក់មកកម្សាន្តឆ្នេរសមុទ្រនេះ រៀងរាល់រដូវក្តៅ
ប៉ុន្តែរដូវក្តៅមិនមែនជារដូវកាលតែមួយទេ
ដែលភ្ញៀវទេសចរអាចមកលេងទឹកសមុទ្រនៅទីនេះព្រោះរាល់ឆ្នាំពិធី
បុណ្យ
ខ្លាឃ្មុំទឹកកកដែលប្រារព្ធឡើងក្នុងខែមករារដូវរងារក៏មានភ្ញៀវ
ទេសចរមកកម្សាន្តយ៉ាងច្រើនកកកុញដែរ។
ម៉េចហើយប្រិយមិត្ត ទស្សនារួចយល់ថា ទេសភាពទាំងនោះស្អាតដូចឋានសួគ៌ពិត ឬអត់?
ប្រែសម្រួល៖ សុខា នីកា
ប្រភព៖ CNN
១.Seongsan Sunrise Peak (ទស្សនាព្រះអាទិត្យរះនៅកំពូលភ្នំ Seongsan)
២. Gwang-An Bridge (ស្ពាន Gwang-An)
៣.Nami Island (កោះណាមី)
៤. Uleung Island Seaside Road (ផ្លូវមាត់សមុទ្រ កោះ Uleung)
៥ .Bomun Pavilion, Gyeongju (សាលាឆទាន Bomun ក្នុងខេត្ត Gyeongju)
៦.Yeojwa Stream (អូរYeojwa)
៧. Boseong Green Tea Field (ចំការតែបៃតង Boseong)
៨.Anapji (បឹង Anap)
៩.Seryang-Je ( រមណីយដ្ឋាន Seryang-Je )
១០. Haeundae Beach (ឆ្នេរសមុទ្រ Haeundae)
ម៉េចហើយប្រិយមិត្ត ទស្សនារួចយល់ថា ទេសភាពទាំងនោះស្អាតដូចឋានសួគ៌ពិត ឬអត់?
ប្រែសម្រួល៖ សុខា នីកា
ប្រភព៖ CNN
0 comments:
Post a Comment