ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១០:០៨
រាជធានីភ្នំពេញ ៖
សពស្ត្រីដែលច្រកការុងដឹកតាមរថយន្តទៅប្លុងចោលនោះ
ត្រូវបានស្គាល់អត្តសញ្ញាណហើយ
ដោយក្រុមគ្រួសារបានទៅពិនិត្យសពដែលគេយកទៅតម្កល់នៅវត្តស្ទឹង
មានជ័យ ហើយអះអាងថា ពិតជាកូនរបស់គាត់ កាលពីវេលាម៉ោង៩
និង៥៥នាទីព្រឹកថ្ងៃទី៥ មិថុនា ២០១៣ នេះ ។
បើតាមប្រភពពីក្រុមគ្រួសារបានឱ្យដឹងថា
សពនារីរងគ្រោះឈ្មោះម៉ៅ ណាផា អាយុជាង២០ឆ្នាំ
ជាកម្មកររោងចក្រកាត់ដេរ រស់នៅស្រុកត្រាំកក់ ខេត្តតាកែវ
បានបាត់ពីផ្ទះតាំងពីថ្ងៃចន្ទ ទី២ មិថុនា មកម្ល៉េះ
ដោយក្រុមគ្រួសារបានតាមរករហូត
ដល់ឃើញមានព័ត៌មានចុះតាមកាសែតកោះសន្តិភាពថា
មានសពស្ត្រីច្រកការ៉ុងយកទៅប្លុងចោល ក៏នាំគ្នាមកមើល
ហើយក៏ស្គាល់ពិតជាកូនរបស់គាត់មែន ។
សមត្ថកិច្ចកំពុងធ្វើការស្រាវរកមុខសញ្ញាបន្តទៀ
0 comments:
Post a Comment