យោងតាមសេចក្ដីរាយការណ៏ពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ ថ្ងៃទី ០៤ មិថុនានេះឲ្យដឹងថាគេបានរកឃើញអ្នកស្លាប់ ដោយការឆាបឆេះទីសត្វឃាត បសុសត្វ ដែលមានទីតាំងនៅក្នុងខេត្ត Jilin ប្រទេសចិន កើនដល់១២០នាក់ហើយ និង មានអ្នករងរបួស ៧០នាក់ គិតត្រឹមម៉ោង ៨ យប់កាលពីថ្ងៃចន្ទម្សិលមិញ ។
ក្រុមប្រឹក្សាស៊ើបអង្កេតរដ្ឋ ដឹកនាំដោយក្រុមការងារសុវត្ថិភាព ត្រូវបានបង្កើតឡើងកាលពីថ្ងៃចន្ទ ដើម្បីស៊ើបអង្កេតឲ្យបានពេញលេញ រកមូលហេតុនៃការឆេះនេះ បន្ទាប់ពីមានការឆាបឆេះកាលពីវេលាម៉ោងប្រមាណ ៦និង ៦នាទីព្រឹក ថ្ងៃដដែលនោះ។
សេចក្ដីរាយការណ៏បានបន្តថា ជនរងគ្រោះច្រើនជាង៣រយនាក់ នៅក្នុងរោងចក្រនោះពេលអគ្គីភ័យកំពុងតែកើតឡើង ។ ពួកគេបានបានឮសូរសម្លេងផ្ទុះ ហើយផ្សែងខ្មួលខ្មៅ បានផុសឡើង និង មនុស្ស១រយនាក់បានរត់គេចចេញ តែត្រូវបានរំខានទម្រាំតែធ្វើឲ្យសោរទ្វាររបើក ។
ទីសត្វឃាតបសុបក្សី នេះ គ្រប់គ្រងដោយក្រុមហ៊ុន Jilin Baoyuanfeng Poultry Company មានទីតាំងនៅជាយក្រុង Dehui City នៃ ខេត្ត Jilin ។ តាមសេចក្ដីរាយការណ៏ឲ្យដឹងថា ក្រុមហ៊ុននេះមានអ្នកបម្រើការ សរុបចំនួន១.២០០នាក់ និង ផលិតសាច់មាន់បាន ៦៧.០០០តោន ក្នុង១ឆ្នាំ ៕
0 comments:
Post a Comment