រដ្ឋាភិបាលវៀតណាមកាលពីម្សិលមិញ បានថ្លែងរិៈគន់ប្រទេសចិនថា បានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើក្រមប្រតិបត្តិសមុទ្រ DOC ដែលភាគីជម្លោះទាំងអស់ ទាក់ទងសមុទ្រចិនបានចុះហត្ថលេខាជាមួយគ្នា ។
លោក Luong Thanh Nghi អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានថ្លែងថា វាជាករណីធ្ងន់ធ្ងរបំផុតដែលចិន បានរំលោភលើ អធិបតេយ្យភាពរបស់វៀតណាម ហើយគម្រាមយ៉ាងខ្លាំងក្លា ទៅលើអ្នកនេសាទវៀតណាម ។ ដោយបានបញ្ជាក់ថាចិនកំពុងតែរំលោភ លើសេចក្ដីប្រកាសរួម ស្ដីពីក្រមប្រតិបត្តិសមុទ្រ DOC ។
ប្រតិកម្មបែបនេះរបស់វៀតណាមបានធ្វើឡើង ខណៈដែលកាលពីចុងសប្ដាហ៏កន្លងទៅ នាវាល្បាតរបស់ចិន បានធ្វើការវាយប្រហារទៅលើទូកនេសាទមួយគ្រឿងរបស់ខ្លួន នៅក្បែរប្រជុំកោះប៉ារ៉ាសែល ដែលកំពុងហួងហែងដោយជម្លោះ ៕