Powered by Blogger.
RSS

UN ថា ឆ្នាំ​ ២០២៨ ពល​រដ្ឋ​ឥណ្ឌា នឹង ច្រើន​ជាង​ចិន

អង្គការ​សហ​ប្រ​ជា​ជាតិ  (UN)  បាន​ព្យាករ​ណ៏​ ថា នា​ឆ្នាំ ២០២៨ ខាង​មុខ​នេះ ពល​រដ្ឋ​ឥណ្ឌា​នឹង​មាន​ចំនួន​ច្រើន​ជាង​ប្រទេស​ចិន ។ ចំនួន​ច្រើន​ដោយ​សំអាង​ថា ប្រ​ទេស​ទាំង​ពីរ​នឹង​មាន​ប្រ​ជាជនចំនួន ១,៤៥ ពាន់​លាននាក់រៀងៗខ្លួន ។  បន្ទាប់​មក​ប្រជា​ជន​ឥណ្ឌា នឹង បន្ត​កើន​រហូត​ដល់​ពាក់​កណ្ដាល​សត​វត្សរ៏ទី ២១ នៅ​ពេល​ចំនួន​ប្រជា​ជនចិន​បាន​ថយ​ចុះ​បន្តិ​ច​ម្ដងៗ ក្រោម​ន​យោ​បាយ​កាត់​បន្ថយ​កូន ។
របាយការណ៏​នោះ​បាន​លើក​ឡើង​ថា ចំនួន​ប្រ​ជាជន​លើ​ពិភព​លោក​បច្ចុប្ប​ន្នមាន ៧,២ពាន់លាននាក់ នឹង​ កើន​ដល់ ៩,៦ពាន់​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ ២០៥០ ។ កំណើន​នេះ​ភាគ​ច្រើន​មាន​នៅ​ក្នុង​ប្រទស​កំពុង​អភិវឌ្ឍ ជា​ពិសេស​នៅ​ទ្វីប​អាហ្វ្រិច ដែល​គេ​ជឿ​ថា ​នឹង កើន​ឡើង​ទ្វេ​ដង​ពី​ចំនួន​ប្រហែល ៩០០​លាន​នាក់ ក្នុង​ឆ្នាំ ២០១៣ ទៅ ១,៨ពាន់​លាន​នាក់​ក្នុង​ឆ្នាំ​២០៥០ ៕​
ប្រជាពល រដ្ឋ ឥណ្ឌា

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment