ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៥:០០
ខេត្តកំពង់ឆ្នាំង ៖
សំណុំរឿងគ្រូបង្រៀនបឋមសិក្សាម្នាក់ដែលជាប់ចោទប្រទូស្តកេរិ៍្ត
សិស្សស្រី៤នាក់មកដល់ពេលនេះនៅពុំទាន់មានដំណោះស្រាយនៅឡើយ
ទេ
ប៉ុន្តែលោកគ្រូបង្រៀនដែលរងការចោទប្រកាន់នោះត្រូវមន្ទីរឈប់
ឱ្យបង្រៀន
ដោយដកមកបញ្ឈរជើងនៅការិយាល័យអប់រំស្រុករលាប្អៀរជាបណ្តោះ
អាសន្ន កាលពីព្រឹកថ្ងៃទី៣ មិថុនា ២០១៣
ដើម្បីធ្វើការស៊ើបអង្កេតបន្ត។
សូមរំឮកថា កាលពីចុងខែឧសភាកន្លងទៅនេះ
លោកគ្រូបង្រៀនម្នាក់ឈ្មោះកែម ចាន់ឆេន
បង្រៀននៅសាលាបឋមសិក្សាថ្មកែវ ស្ថិតក្នុងភូមិថ្មកែវ
ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ
ត្រូវបានសិស្សស្រីរៀនថ្នាក់ទី៦(ក)ចំនួន៤នាក់
រួមទាំងអាណាព្យាបាលផងបានមកសុំឱ្យមន្ត្រីសិទ្ធិមនុស្សអាដហុក
ជួយធ្វើពាក្យប្តឹងទៅកងរាជអាវុធហត្ថខេត្តពីបទប្រទូស្តកេរ្តិ៍
។ លុះក្រោយមកទៀតសិស្សថ្នាក់ទី៦(ក)
រួមទាំងអាណាព្យាបាលផងបានមកសុំអន្តរាគមន៍ពីមន្ទីរអប់រំខេត្ត
ដើម្បីសុំប្តូរគ្រូបង្រៀនឈ្មោះកែម ចាន់ឆេន នេះចេញ
ព្រោះម្ខាងជាដើមចោទ ម្ខាងទៀតជាជនត្រូវចោទមិនអាចទុកបង្រៀន
និងរៀនជាមួយគ្នាបានទេ ៕
0 comments:
Post a Comment