នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ណាង តឹង ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ ស្នាក់នៅក្នុងភូមិចែង ម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ចំណែកឯជនរងគ្រោះមាន ឈ្មោះ ជ.ស.ណ ភេទស្រី អាយុ ៥០ឆ្នាំ ជាមេផ្ទះ រស់នៅក្នុងភូមិ សង្កាត់ កើតហេតុខាងលើ ។
បើយោងតាមការបំភ្លឺ របស់ស្រ្តីរងគ្រោះ ប្រាប់នគរបាលវិញ បានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះបានមកទិញម្ហូប ម្តុំការដ្ឋានសំណង់ខាង លើ ពេលដែលទិញរួចហើយ ក៏ឈរនិយាយលេង ជាមួយបងស្រី របស់ជនរងគ្រោះ ដោយសារតែស្គាល់គ្នា យូរមកហើយ ក្រោយមកក៏បានទូរស័ព្ទ ហៅកូនមកយកម្ហូប យកទៅស្លហូប ពីព្រោះរូបគាត់ជាប់រវល់ និយាយលេងជាមួយអ្នកស្គាល់គ្នា ក្រោយពីកូនយកម្ហូបទៅបាត់ ហើយនោះ ក៏បាននាំ គ្នាផឹកស៊ីនៅក្នុងការដ្ឋាននោះ ដោយបានចូលទៅផឹកស៊ី វង់ជាមួយគេ រួមនឹងជនសង្ស័យ បងស្រីជនសង្ស័យ និងមនុស្សប្រុសស្រី ២នាក់ ផ្សេងទៀត លុះផឹកស្រាស អស់១លីត្រ ជនរងគ្រោះ ក៏បានចូលទៅនោម នៅក្នុងបន្ទប់ទឹកការដ្ឋានសំណង់នោះ ខណៈកំពុងតែនោម ស្រាប់តែជនសង្ស័យដើរពី ក្រោយ ចូលទៅច្របាច់កជនរងគ្រោះ រួចខាំមាត់ជាប់ ដៃលូករាវស្រាតសំពត់ ធ្វើសកម្មភាព រហូតបានសម្រេច នៅក្នុងពេលនោះតែម្តងទៅ ។
ជនរងគ្រោះបានបន្តថា បន្ទាប់ពីជនសង្ស័យ ធ្វើសកម្មភាពរួចរាល់ហើយនោះ គេបានដើរចេញមកខាងក្រៅ ត្រូវជនរងគ្រោះចាប់ជើងជាប់ ហើយបាន ទាញទូរស័ព្ទទៅកូន ឲ្យមកជួយភ្លាមៗ កូនរបស់ជនរងគ្រោះទៅដល់ភ្លាម ក៏ឃាត់ខ្លួនជនសង្ស័យ រួចហើយប្រគល់ ទៅឲ្យនគរបាលមូលដ្ឋាន ចាត់ ការទៅតាមផ្លូវច្បាប់។
ប្រភពពីជនរងសង្ស័យវិញ បានឲ្យដឹងថា រូបគេមិនបានធ្វើអ្វីជនរងគ្រោះនោះទេ ដោយសារតែឃើញជនរងគ្រោះស្រវឹង ហើយចេញពីបន្ទប់ទឹកដួល ទើបរូបគេជួយគ្រាជនរងគ្រោះ ប៉ុន្តែដូចជាធ្វើគុណបានទោស បន្ទាប់ពីរូបគេ ជួយគ្រាជនរងគ្រោះងើបមក បែរចាប់គេជាប់ ហើយទូរស័ព្ទហៅកូន របស់គាត់មក ដោយនិយាយប្រាប់កូនគាត់ថា រូបគេចាប់រំលោកគាត់ ជនសង្ស័យបញ្ជាក់ថា គេចាត់ទុកជនរងគ្រោះ ដូចជាម្តាយគេអីចឹង ហើយ ចំពោះពាក្យចោទប្រកាន់ថា រូបគេរំលោភបានសម្រេចម្តង នោះគ្មានទេ៕
0 comments:
Post a Comment