ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ឲ្យដឹងកាលពីម្សិលមិញថា ទឹកជំនន់ខ្យល់មូសុងដែលបានផ្ដើមវាយសន្ធាប់ទៅលើទីក្រុង Uttarakhand កាលពីចុងសប្ដាហ៏កន្លងទៅនេះ បានធ្វើឲ្យចំនូនអ្នកស្លាប់កើនដល់ជាង ៥រយនាក់ហើយ និង ជាង៥០ពាន់នាក់ទៀត កំពុងជាបគាំង ដោយទាមទារឲ្យមានការជួយសង្គ្រោះជាបន្ទាន់។
ក្រុមមន្ត្រីបាននិយាយថា ទឹកជំនន់ដែលបង្កឡើងដោយរបបខ្យល់មូសុងនោះ បានធ្វើឲ្យផ្ទះរាប់រយខ្នងដួលរលំ ហើយភាគច្រើន នៃ អ្នកដែលស្លាប់គឺប្រជាពលរដ្ឋនៅទីនោះ និង ក្រុមអ្នកដែលដង្ហែព្យុះហយាត្រា ។
ពេលនេះរដ្ឋាភិបាលព្យាយាម ជម្លៀសមនុស្សប្រមាណ៣៤ពាន់ នាក់ចេញ ខណៈដែលមនុស្ស ប្រមាណ ៤៩ពាន់នាក់ ទៅ ៥០ពាន់នាក់ផ្សេងទៀត កំពុងស្ថិតក្នុងសភាពកកស្ទះ ។ ប៉ុន្តែយ៉ាងណាក៏ដោយក្រុមជួយសង្គ្រោះ នៅតែបន្តប្រតិបត្តិការរបស់ខ្លួនយ៉ាងស្វិតស្វាញ ៕
0 comments:
Post a Comment