Powered by Blogger.
RSS

អាល្លឺម៉ង់​បង្កើត Robot ស្វា​ធ្វើ​ចលនា​យ៉ាង​ប៉ិន​ប្រសប់ (វីដេអូ) Trackback


អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​មក​ពី​មជ្ឈមណ្ឌល DFKI ប្រទេស​អាល្លឺម៉ង់​បាន​បង្កើត robot ស្វា​យ៉ាង​ប៉ិនប្រសប់​ដោយ​មិន​គ្រាន់​តែ​អាច​ដើរ​ជើង​បួន​បាន​
នោះ​ទេ តែ​ថែម​ទាំង​ចេះ​ទប់​លំនឹង​​​ទៀត​ផង។
ក្រុម ​អ្នក​ស្រាវជ្រាវ​បាន​ពន្យល់​ដូច្នេះ​ថា ៖ “គោល​បំណង​ដែល​បង្កើត​គម្រោង iStruck នេះ​ឡើង​​​គឺដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ robot ឱ្យ​មាន​សមត្ថភាព​ការ​គិត ក៏​ដូច​ជា​កត្តា​ជីវសាស្ត្រ​ដូច​ជា​ភាវៈ​រស់ ដើម្បី​យក​ទៅ​ប្រើ​នៅ​លើ​ប្រព័ន្ធ robot​ និង​​លម្អ​​អត្តចរិត និង​ចលនា​រំកិល​ឱ្យ​បាន​កាន់​តែ​​ប្រសើរ​ឡើង”។ ដើម្បី​អាច​សម្រេច​បាន​គោលដៅចង់​បាន តម្រូវ​ឱ្យ​ក្រុម​អ្នក​បង្កើត កែលំអ​ច្រើន​ទៅ​លើ សញ្ញាណ​ដឹង​របស់ robot សម្រប​​នឹង​មជ្ឈដ្ឋាន ហើយ​ក៏​ត្រូវ​កំណត់​លក្ខខ័ណ្ឌ​ចាំបាច់​ផង​ដែរ។
ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​ស្រាវជ្រាវ​ពុំ​បាន​បញ្ជាក់​លំអិត​ថា​នឹង​យក​សមិទ្ធផល​នេះ​ទៅ​ កែលំអ​បន្ថែម ​យ៉ាង​ណា​ទៀត​នោះ​ទេ។ ចង់​ដឹង​សមត្ថភាព robot ស្វា​ខាង​លើ​អស្ចារ្យ​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment