រាជធានីភ្នំពេញ៖ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ៩លើក (យប់ ៥លើក), បណ្តាលឲ្យមានមនុស្សស្លាប់ ៤នាក់, របួសធ្ងន់ ៩នាក់ (ស្រី ៣នាក់), របួសស្រាល ៣នាក់ (ប្រុស) នេះបើតាមការឲ្យដឹងពីនាយកដ្ឋានសណ្ឋាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើក បានបង្កឲ្យខូចខាតយានយន្តសរុប ១១គ្រឿង ក្នុងនោះម៉ូតូ ១០គ្រឿង, រថយន្តធុនតូច ១គ្រឿង និងអ្នកថ្មើរជើង ម្នាក់ ។ ប្រភពខាងលើបានឲ្យដឹងទៀតថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីអ្នកបើកបរល្មើសល្បឿនកំណត់ ៣លើក, មិនគោរពភ្លើងសញ្ញា ១លើក, ប្រជែងគ្រោះថ្នាក់ ២លើក, ស្រវឹង ២លើក, មនុស្សដើរឆ្លងផ្លូវ ១លើក, ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ៨នាក់ (យប់ ៦នាក់) ។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣នេះ មានចំនួន ៤០គ្រឿង គឺរថយន្តទេសចរណ៍ ១គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៣គ្រឿង និងរថយន្តដឹកទំនិញធុនធំ ៣៦គ្រឿង ។
រថយន្តទាំងអស់ខាងលើ បានបង់ប្រាក់ពិន័យរួចរាល់ នៅស្នងការដ្ឋាននគរបាល ខេត្ត/រាជធានី ៦គ្រឿង, ស្នងការដ្ឋាននគរបាល ស្រុក/ខណ្ឌ ១គ្រឿង និងនៅនាយកដ្ឋានសណ្តាប់ធ្នាប់ ៣៣គ្រឿង ៕
0 comments:
Post a Comment