Powered by Blogger.
RSS

ប្ដីប្រពន្ធមួយគូ អចេតនាលក់របស់ ដែលផ្ទុកសាច់ប្រាក់ ជាង១៦ម៉ឺនដុល្លារអាមេរិក ដូចជាសំរាម

សុក្រ ០៧ មិថុនា, ២០១៣ ម៉ោង ០៨:៣៦

កាលពីពេលថ្មីៗនេះ ប្ដីប្រពន្ធមួយគូ ដែលជាអ្នករស់នៅក្នុងប្រទេសចិន បានលក់របស់ ដែលផ្ទុកសាច់ប្រាក់ប្រហែលជា ១លានយ័ន ឬ ១៦ម៉ឺនដុល្លារអាមេរិក ដោយអចេតនាដូចជាសំរាម ដែលមានតម្លៃមិនដល់នឹង ២ដុល្លារអាមេរិកផងនោះ។
យោងទៅតាមសារព័ត៌មានរបស់ប្រទេសចិន បានឲ្យដឹងថា ស្ដ្រីជាប្រពន្ធនេះមានឈ្មោះថា លីន បានលក់ខោអាវរងាចាស់ៗ កាសែត និងកាបូប នៅក្នុងតម្លៃដ៏ថោកគឺ ត្រឹមតែ ៧យ័ន ឬ ១.១៤សេនប៉ុណ្ណោះ ទៅកាន់ស្ដ្រីម្នាក់ ដែលជាអ្នកទិញរបស់ថោកៗ (ដែលជនជាតិខ្មែរតែងតែនិយមហៅថា អ្នករើសអេដចាយ)។ ប្រហែលជាជាង មួយម៉ោង ស្រាប់តែអ្នកស្រីលីន និងប្ដី បានប្រទះឃើញពីកំហុសរបស់ពួកគេ ដោយពួកគេតែងតែសន្សំប្រាក់ និងលាក់នៅក្នុងរបស់ដែលពួកគេលក់នោះ ដែលមានទឹកប្រាក់សរុប ១លានយ័ន។ ភ្លាមៗនោះ អ្នកទាំងពីរបានរត់ទៅរកស្ដ្រីអ្នករើសអេដចាយ ដែលមានឈ្មោះថា Zhong Jinfeng នៅម្ដុំផ្ទះអ្នកជិតខាងរបស់ខ្លួន ដែលជាទីតាំងដែលពួកគេបានលក់របស់នោះ ដើម្បីទៅយករបស់ទាំងនោះមកវិញ តែស្ដ្រីនោះបានចាកចេញពីនោះទៅហើយ។
យ៉ាងណាមិញ អ្នកស្រីលីន មិនទទួលការសំភាសន៍ពី អ្នកសារព័ត៌មាននោះទេ អំពីមូលហេតុដែលអ្នកស្រីនិងស្វាមី លាក់ប្រាក់នៅក្នុងរបស់ចាស់ៗទាំងនោះ តែនៅក្នុងនោះ មានសាធារណៈជនមួយចំនួននិយាយថា ប្រហែលជាប្ដីប្រពន្ធនេះ ចង់លាក់ប្រាក់ខ្លះ ដើម្បីទុកប្រើប្រាស់នៅពេលដែលមានការអាសន្ន។
តើប្រិយមិត្ដយល់យ៉ាងណា ចំពោះប្ដីប្រពន្ធមួយគូខាងលើ?
រូបភាពតំណាង

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment