ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៥:២០
ខេត្តក្រចេះ ៖
កម្លាំងនគរបាលខេត្តក្រចេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីជួង
ស៊ាងហាក់ ស្នងការនគរបាលខេត្ត
បានចុះត្រួតពិនិត្យទីតាំងភ្នំថ្មមួយកន្លែងរបស់ក្រុមហ៊ុន
ឡេង ប្ញទ្ធី កាលពីព្រឹកថ្ងៃទី៦ មិថុនា ២០១៣ ស្ថិតក្នុងចំណុចភ្នំព្រិច
ក្នុងឃុំស្វាយជ្រះ ស្រុកស្នួល
ដើម្បីពិនិត្យមើលលើការប្រើប្រាស់សារធាតុបំផ្ទុះយកថ្ម
ក្រោយពីក្រុមហ៊ុននេះ
ធ្លាប់បានធ្វើការបំផ្ទុះខុសលក្ខណៈបច្ចេកទេស
បណ្តាលឱ្យមានកម្មករខ្មែរ-ចិនមួយចំនួនរងរបួស ។
គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី២៦ ឧសភា
កន្លងទៅ មានបុរសកម្មករខ្មែរចំនួន២នាក់ និងកម្មករចិនម្នាក់
បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍ប្រើឧបករណ៍
ដើម្បីបំផ្ទុះយកថ្មម៉ាប
បណ្តាលឱ្យខុសលក្ខណៈបច្ចេកទេសធ្វើឱ្យអំបែងថ្មខ្ទាតត្រូវក្រុម
កម្មករទាំងនោះ ៕
0 comments:
Post a Comment