Powered by Blogger.
RSS

Huawei នឹង​បង្ហាញ​ស្មាតហ្វូន Google Edition ក្នុង​ពេល​ឆាប់ៗ​នេះ

 

Looking Today | Saturday, 29 June 2013 13:20:00

Share to: Facebook · Google+ · Tweet
ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ខ្លួនកំពុងតែសហការ ជាមួយក្រុមហ៊ុន Google ដូចជាក្រុមហ៊ុន Samsung និង HTC ដើម្បីផលិតស្មាតហ្វូន Android ដែលនឹងត្រូវដាក់ លក់នៅក្នុង Google Play store។ លោក Kevin Ho អគ្គនាយកក្រុមហ៊ុន Huawei ផ្នែកចែកចាយផលិតផល បានបង្ហាញនៅ ក្នុងបទសម្ភាស៍ ជាមួយទីភ្នាក់ងារព័ត៌មាន Pocket-lint ថា ក្រុមហ៊ុនខ្លួនកំពុងតែធ្វើ ការងារជាមួយក្រុមហ៊ុន Google ដើម្បីស្វែងរកអ្វីថ្មី ដែលអាចទៅរួច ក្នុងការផលិតវើហ្សិន Google Edition ចូលទៅក្នុងស្មាតហ្វូន Ascend P6ស្តើង របស់ខ្លួន ។ ឧបករណ៍នេះ មានកំរាស់ ៦,២មីល្លីម៉ែត្រ និងមានបំពាក់អេក្រង់ទំហំ ៤,៧អ៊ីញ បង្ហាញរូបភាពក្នុងកម្រិតច្បាស់720p មានបំពាក់1.5GHz quad-core processor និងមានកាមេរ៉ាខ្នងទំហំ an 8-megapixel។ ស្មាតហ្វូន P6 ក៏បញ្ចូល RAM ទំហំ2GB មានអង្គចង់ចាំទំហំ 8GB មានរន្ឋ microSDមួយ មានកាមេរ៉ាមុខទំហំ5-megapixel និងមានថាមពលថ្មកំលាំង 2,000 mAh។


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment