បញ្ចូលអត្ថបទ ៖ ស្រីណា កោះ ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៤:៤៤
មនុស្ស២នាក់បានជួបឧបទ្ទហេតុឆេះរថយន្ដ
ដ៏សន្ធោសន្ធៅនៅតំបន់ប្រារ៉ាម៩ ក្រុងបាងកក ប្រទេសថៃ
កាលពីយប់ថ្ងៃទី៥ មិថុនា។ កាសែតថៃបានផ្សាយថា
កាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺថ្ងៃទី៥ មិថុនា
ប៉ូលិសនៅស្នងការហួម៉ាកក្រុងបាងកក ទទួលបានរបាយការណ៍កើតមានថា
មានឧបទ្ទវហេតុភ្លើងឆេះរថយន្ដបណ្ដាលឱ្យមានអ្នកស្លាប់
និងខូចខាតរថយន្ដនៅលើដងផ្លូវប្រារ៉ាម៩ ។
សមត្ថកិច្ចបានទៅកន្លែងកើតហេតុ
ឃើញរថយន្ដម៉ាកហុងដា ពណ៌ស ពាក់ស្លាកលេខ ៤៣០៧ ទៅបាងកក
មួយគ្រឿងត្រូវភ្លើងឆេះ ខណៈក្រឡាប់ទៅខាងស្ដាំ
ក្នុងទិសដៅឆ្ពោះទៅស្ពានម៉ូទ័រវ៉េ ។
រថយន្ដត្រូវឆាបឆេះដ៏សន្ធោសន្ធៅ បានចំណាយពេលពន្លត់ដល់ទៅ១៥នាទី
។
តាមការពិនិត្យនៅក្នុងរថយន្ដមានអ្នកស្លាប់២
នាក់ កៀបជាប់ក្នុងនោះ
ហើយក្រុមជួយសង្គ្រោះបានប្រើឧបករណ៍គាស់យកសាកសព
និងបញ្ជូនទៅធ្វើកោសល្យវិច្ច័យ នៅឯមន្ទីរពេទ្យឱ្យបានលម្អិត ។
ប៉ូលិសនៅស្នងការហួម៉ាក និយាយថា
ការត្រួតពិនិត្យជំហានដំបូងមិនទាន់ដឹងថា
ជនរងគ្រោះដល់ជីវិតជាអ្នកស្រុកក្នុងតំបន់ណាទេ ។
សមត្ថកិច្ចកំពុងរកក្រុមគ្រួសាររបស់ជនរងគ្រោះ
ដើម្បីឱ្យដឹងពីមូលហេតុនៃឧបទ្ទហេតុនេះរន្ធត់នេះ ៕
0 comments:
Post a Comment