និយាយ
ដល់ទីក្រុងសម្បូរប្រាសាទបុរាណមានចម្លាក់ក្បូរក្បាច់រចនាល្អ
ប្រណីតៗរាប់ពាន់ឆ្នាំ គេនឹកឃើញភ្លាមដល់ទីក្រុងសៀមរាប
ដែនពិដោរនៃក្រវ៉ាន់-រំដួលក្រអូបដូចផ្កាអប់ក្លិន ឈួលពេញឱរា។
សៀមរាប ជាដែនល្បីល្បាញខាងទេសចរណ៍វប្បធម៌ ព្រោះមានប្រាសាទបុរាណឆ្លាក់ភ្ជាប់ដោយចម្លាក់ប្រណីតៗជាច្រើនស្ទើរ តែរាប់មិនអស់ ជាពិសេសប្រាសាទអង្គវត្តដែលទាក់ទាញទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តបន្តបន្ទាប់គ្នាមិនចេះអស់។ ព្រឹកព្រលឹមនៅប្រាសាទអង្គរវត្ត ថ្ងៃនៅបារាយណ៍ទឹកថ្លា ឯល្ងាចថ្ងៃលិចឯណេះវិញ នៅភ្នំបាក់ខែង។
តែយ៉ាងណា ក្រៅពីទេសចរណ៍វប្បធម៌ទាំងនេះ គេក៏មិនដែលភ្លេចគ្រាប់ពេជ្រធម្មជាតិតែមួយគត់គ្មានពីរក្នុង ទឹកដីបវរនេះឡើយ នោះគឺរមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនដ៏ស័ក្តិសិទ្ធិ។
សៀមរាប ជាដែនល្បីល្បាញខាងទេសចរណ៍វប្បធម៌ ព្រោះមានប្រាសាទបុរាណឆ្លាក់ភ្ជាប់ដោយចម្លាក់ប្រណីតៗជាច្រើនស្ទើរ តែរាប់មិនអស់ ជាពិសេសប្រាសាទអង្គវត្តដែលទាក់ទាញទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តបន្តបន្ទាប់គ្នាមិនចេះអស់។ ព្រឹកព្រលឹមនៅប្រាសាទអង្គរវត្ត ថ្ងៃនៅបារាយណ៍ទឹកថ្លា ឯល្ងាចថ្ងៃលិចឯណេះវិញ នៅភ្នំបាក់ខែង។
តែយ៉ាងណា ក្រៅពីទេសចរណ៍វប្បធម៌ទាំងនេះ គេក៏មិនដែលភ្លេចគ្រាប់ពេជ្រធម្មជាតិតែមួយគត់គ្មានពីរក្នុង ទឹកដីបវរនេះឡើយ នោះគឺរមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនដ៏ស័ក្តិសិទ្ធិ។
ចម្ងាយប្រមាណជាង ៦០ គីឡូម៉ែត្រ ភាគឦសាននៃទីរួមខេត្តសៀមរាប ភ្នំគូលែន
ស្ថិតក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។ ចំណាយពេលអស់ជាង ៣ ម៉ោង
អ្នកអាចធ្វើដំណើរឡើងដល់កំពូលភ្នំដោយរថយន្តតែម្ដងដែលព័ទ្ធ
ជុំវិញដោយថ្មភក់ធំៗ
និងព្រៃព្រឹក្សាត្រជាក់ស្រឹបហាក់បង្កប់អាថ៌កំបាំងសន្ធឹកសន្ធាប់
ដោយឆ្លងកាត់ប្រាសាទបន្ទាយស្រី ដ៏
ល្បីល្បាញចម្លាក់ល្អឯកគ្មានពីរក្នុងលោក
និងភូមិព្រះដាក់ល្បីល្បាញខាងនំបញ្ចុកឆ្ងាញ់ជាមួយនឹងអន្លក់
ស្រស់ៗ
និងស្ករផែនត្នោតគ្មានជាតិគីមីខ្ចប់ស្លឹកត្នោតក្រអូបឈ្ងុយឈ្ងប់
តាមដងផ្លូវទៅកាន់គិរីដ៏ពិសិដ្ឋ។
គ្រាន់
តែឡើងជិតដល់កំពូលភ្នំភ្លាម
សំឡេងឈូឆរកងរំពងពេញព្រៃព្រឹក្សាចេញពីកំពូលគិរីបព្វតាចាំទទួល
ស្វាមន៍ នោះហើយជា “តំបន់ទឹកធ្លាក់” នៃភ្នំគូលែន។ ទីនេះ ល្បីល្បាញ
ដោយសារតែទឹកត្រជាក់ថ្លាឈ្វេងហូរចេញពីថ្មលើកំពូលភ្នំ។
ទឹក
ជ្រោះនេះ មានពីរដំណាក់ ដែលដំណាក់ទី១ មានកម្ពស់ពី ៤ ទៅ ៥ ម៉ែត្រ
ខណៈដែលដំណាក់ទី២ មានកម្ពស់ពី ១៥ ទៅ ២០ ម៉ែត្រ
ដែលមានទឹកហូរធ្លាក់ជាប្រចាំមិនថាខែវស្សា ឬប្រាំងឡើយ។
ទឹកជ្រោះនេះ ក៏ជាប្រភពទឹកដែលហូរចូលស្ទឹងសៀមរាប
និងចុងក្រោយចាក់ចូលក្នុងបឹងទន្លេសាបដ៏ល្វឹងល្វើយ។
យោង
តាមប្រសាសន៍របស់លោកអ៊ំ សាវន អាជីវករលក់ដូរនៅផ្សារលើធំថ្មី
ខេត្តសៀមរាប បានប្រាប់ឲ្យដឹង ជាទូទៅ
មនុស្សមិនសូវទៅលេងភ្នំគូលែននៅខែវស្សាទេ ជាពិសេសខែកក្កដា សីហា
និងកញ្ញា ដោយសារតែទឹកធំ (ទឹកជ្រោះហូរខ្លាំង)។ គេច្រើនតែទៅលេង
នៅខែប្រាំង គឺបុណ្យចូលឆ្នាំតែម្ដង។ ទោះជាខែប្រាំងក៏ដោយ
ក៏មានទឹកធ្លាក់ជាប្រចាំ
គ្រប់គ្រាន់អាចឲ្យមនុស្សងូតលេងបានតាមចិត្តចង់។
ក្រៅពី ទឹកជ្រោះធម្មជាតិនេះ
ភ្នំគូលែននៅមានកន្លែងល្បីស័ក្ដិសិទ្ធិមួយទៀត គឺព្រះអង្គធំ
ដែលស្ថិតលើកំពូលភ្នំខ្ពស់ជាងគេ (រយៈកម្ពស់ ៤៨៧ ម៉ែត្រ)។ ទីនោះ
ជាទីសក្ការៈបូជា ដែលមនុស្សភាគច្រើនជឿថា ស័ក្ដិសិទ្ធិមែន
រាល់ការបួងសួងបន់ស្រន់របស់ពួកគេ
រហូតដល់អ្នកខ្លះបានកោរសក់លាបំនន់ទៀតផង។
មនុស្ស
ភាគច្រើនស្ទើរមិនភ្លេច
និងខ្លះមិនស្គាល់ផងពីកន្លែងពិសិដ្ឋមួយទៀត នោះគឺព្រះអង្គជប់
ដែលស្ថិតនៅជើងម្ខាងទៀត ដោយសារតែទីនោះនៅឆ្ងាយពេក
និងពិបាកធ្វើដំណើរ។ នៅទីសក្ការៈព្រះអង្គជប់
មានដើមផ្កាចំប៉ាឱបមិនជុំអាយុរាប់ពាន់ឆ្នាំក្លិនក្រអូបឈ្ងុយ
ពេញព្រៃ ស្របដែលមានទឹកហូរចេញពីព្រះបាតព្រះអង្គជប់ដ៏ត្រជាក់។
នៅទីនេះ ខ្លះត្រង់ទឹកយកទៅទទួលទាន ខ្លះទៀត ងូតទឹកនោះ ដោយជឿថា
អាចលាងជម្រះបាបកម្មផ្សេងៗបាន។
ភ្នំ
គូលែន គឺជាអតីតរាជធានីខ្មែរនៅក្នុងសតវត្សរ៍ទី ៩ មានឈ្មោះថា
“មហេន្ទ្របុរៈ” ដែលកសាងឡើងនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២។
ព្រះអង្គយាងទៅកាន់ទីកន្លែងដ៏ពិសិដ្ឋនេះ ប្រហែលនៅចុងសតវត្សរ៍ទី ៨
ដើម្បីប្រារព្ធពិធីទេវរាជ
ដើម្បីឲ្យកម្ពុជារួចចាកផុតពីការត្រួតត្រារបស់ជ្វានៅក្នុងឆ្នាំ
៨០២ គ.ស (ដើមស.វទី ៩)
និងដើម្បីឲ្យព្រះអង្គអាចក្លាយជាស្តេចចក្រវាល។
អស់
រយៈកាលជាងមួយពាន់ឆ្នាំហើយដែលជំនឿ ទំនៀមទម្លាប់
និងភាពស័ក្តិសិទ្ធិនៃទីកន្លែងមួយនេះ
នៅតែស្ថិតក្នុងភាពអាថ៌កំបាំងនៃជំនឿរបស់ប្រជាជនខ្មែរគ្រប់រូប៕
អត្ថបទ៖ សុផាត
រួបថត៖ កឹម សុវណ្ណា
រួបថត៖ កឹម សុវណ្ណា
0 comments:
Post a Comment