Powered by Blogger.
RSS

នាយ ពាក់មី ធ្វើឲ្យថៅកែ ផលិតកម្មក្នុងស្រុកមួយ ខកចិត្តស្ទើរបោកក្បាល

ភ្នំពេញ៖ បន្ទាប់ពីឈានជើងចូលស្ថានីយទូរទស្សន៍ ស៊ីធីអិន ក្លាយជាតារាកំប្លែងល្បីមក លោក ពាក់មី បានវ៉ាដាច់តារាកំប្លែងជើងចាស់ ស្ទើរមិនគួរឲ្យជឿ ខណៈដែលក្រុមកំប្លែងរបស់លោកមានគំនិតច្នៃប្រឌិតខ្ពស់ ធ្វើឲ្យអ្នកទស្សនាមិនចេះធុញថប់។
ក្នុងការសម្ដែង និងសាច់រឿងល្អជាងគេ គួរឲ្យចងទស្សនា។ ប៉ុន្តែបើនិយាយពីភាពល្បីល្បាញ លោក ពាក់មី គឺបានលោតខ្ពស់ជាងគេក្នុងក្រុម ចំណែកឯប្រាក់ចំនូលវិញ ហូរចូលដូចបាក់ទំនប់ ដែលពីមុនលោកជាកម្មករសំណង់សោះ ក៏ក្លាយជាម្ចាស់ផ្ទះល្វែងដ៏ស្រស់ស្អាត នាបុរីពិភពថ្មី មានឡានទំនើប បើកយ៉ាងត្រជាក់ដៃ ។
កំពុងតែឡើងកូដជាលំដាប់ ប្រៀបដូចក្លែងហោះលើវេហា ស្រាប់តែមានព្យុះភ្លៀងពាក្យចចាមអារ៉ាម ថា លោកមានស្នេហាជាមួយនាងខ្ញុង ដែលជាដៃគូដ៏ស័កិ្តសម ក្នុងការកំប្លែង ដែលនាងខ្ញុងសុខៗ ក៏លែងប្ដីរបស់ខ្លួន ទាំងគ្មានមូលហេតុច្បាសលាស់។ ក្រៅពីនោះ នាយពាក់មី ដ៏ល្បីល្បាញនេះត្រូវបាន គេនិយាយតៗគ្នាថា ត្រូវគេបណ្ដេញចេញពីរោងការ ក្នុងពិធីកាត់សក់មួយដោយសារតែ កំប្លែងបែបគ្រោតគ្រាតពេក ។
មិនទាន់អស់នៅឡើយទេ នៅមានសារព័ត៌មានក្នុងដ៏ទៃផ្សេងទៀត វាយប្រហារថា លោកត្រូវបានអ្នកជិតខាង រិះគន់រឿងបើកឡានលឿនដូចហោះ បន្ទាប់ពីបានផ្ទះធំទ្រនំខ្ពស់ ធ្វើឲ្យពួកអ្នកជិតខាង ដែលមានកូនក្មេងតូចៗ ញាក់សាច់ទទ្រើក ខ្លាច លោក ពាក់មី បើកបុកកូនពួកគាត់ ។
គេចាំមិនខុសទេថា លោក ពាក់មី បានសម្ដែងភាពយន្ត ជាច្រើនរឿង ដែលរឿងលោកសម្ដែង បានជោគជ័យជាងគេ គឺរឿង “អាបពាក់មួកសុវត្ថិភាព” វគ្គមួយ ដែលរឿងនេះ រកចំណូលបានរាប់ម៉ឺនដុល្លារឯណោះ ។ រួចក៏បន្តថតវគ្គពីរបន្តទៀត ។ វគ្គ២នេះ ជោគជ័យដែរ តែមិនដល់វគ្គមួយទេ ។
មហាជនដែលចូលចិត្តតាមដាន ពីសកម្មភាពតារាកំប្លែងរូបនេះ នាំគ្នានិយាយ ថា ពាក់មី ចាប់ពីពេលនេះទៅ លែងបានសម្ដែងរឿងរហេតរហូតទៀតហើយ ព្រោះលោកត្រូវបានចុះកុងត្រា ជាមួយផលិតកម្ម ថោន ។បើតាមគិតមើល ពាក់មី ប្រហែលជា គិតថា ថោន អាចយិតយោងលោក ឲ្យល្បីកាន់តែខ្លាំងជាងនេះ ព្រោះកាលពីចូលឆ្នាំកន្លងទៅ បទចម្រៀង ពាក់មី ក្នុងផលិតកម្ម ថោន ត្រូវលាន់ឮកងរំពងពេញផ្ទៃប្រទេស ដែលនាំឲ្យ នាយពាក់មី សប្បាយចិត្តចង់ហោះ រីកថ្លើមមិនស្ទើរទេ ។
ស្រាប់តែកាលពីពេលថ្មីៗនេះ ម្ចាស់ផលិតកម្មដ៏ល្បីល្បាញវ័យក្មេងក្នុងស្រុកម្នាក់ ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួននិយាយចំៗ ថា នាយ ពាក់មី ធ្វើឲ្យលោកខកចិត្តខ្លាំងណាស់ ។ លោក ថែមទាំងបង្ហោះរូបថត ជាមួយ នាយ ពាក់មី ជាច្រើនសន្លឹកទៀតផង។ តែប្រហែលជា ១៥វិនាទីក្រោយមក ពាក្យសម្ដីនោះ ត្រូវបានលុបចេញវិញ យ៉ាងរហ័សបំផុត បន្សល់ត្រឹមតែរូបភាពប៉ុណ្ណោះ ។
បន្ទាប់ពីអត្ថន័យដែលបានសរសេរក្នុងបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានលុបចេញភ្លាមៗ គេមិនបានដឹងទេថា តើម្ចាស់ផលិតកម្មវ័យក្មេងនោះ មានបញ្ហាអ្វីធំដុំជាមួយនាយ ពាក់មី ពាក់ព័ន្ធនឹងការងារសិល្បៈ ឬការងារផ្ទាល់ខ្លួននោះទេ ព្រោះម្ចាស់ផលិតកម្មលាក់មុខរូបនោះ ហាក់ខ្លាចមានបញ្ហាកាន់តែធំជាមួយនាយ ពាក់មី ប្រសិនបើរូបគេបើកកកាយរឿងផ្ទៃក្នុងជាសាធារណៈ។
យ៉ាងណាមិញ ការហែកកេរ្តិ៍គ្នាតាមរយៈកំហឹងមួយឆាវ លើបណ្ដាញសង្គមហ្វេសប៊ុក អាចនាំឲ្យខូចទំនាក់ទំនងយូរអង្វែងជាមួយគ្នាក៏ថាបាន ព្រោះមានរឿងអ្វីមួយត្រូវជួបមុខគ្នា ដោះស្រាយដោយសន្តិវិធី ។
គេហទំព័រLookingTODAYមិនអាចស្វះស្វែងរកការអត្ថាធិប្បាយណាមួយពី ម្ចាស់ផលិតកម្មវ័យក្មេងរូបនោះបានទេ ខណៈនាយ ពាក់មី ក៏មិនទាន់អាចសុំការពន្យល់បាន ក្នុងរឿងធ្វើឲ្យគេខកចិត្តនេះបានដូចគ្នា៕
110

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment