ឃ្លាតទៅសែនឆ្ងាយ! ប្រាប់យុវជនពីរបបខ្មៅងងឹត Trackback
“ឃ្លាតទៅសែនឆ្ងាយ!”
ភាពយន្តប្រវត្តិសាស្ត្រខ្មែរបង្ហាញពីអតីតកាលសម័យខ្មែរក្រហម
នឹងបញ្ចាំងនៅរោងភាពយន្តលំដាប់អន្តរជាតិ The Cineplex ជាន់ទី៥
ផ្សារទំនើបសូរិយាក្នុងពេលឆាប់ៗខាងមុខនេះ។ រឿងមួយនេះ
បានបង្ហាញខ្លួនលើឆាកអន្តរជាតិជារឿយៗ ដូចជានៅ សហរដ្ឋអាមេរិក
អូស្ត្រាលី អ៊ីតាលី ជាដើម។ នៅអ៊ីតាលី “ឃ្លាតទៅសែនឆ្ងាយ!”
ត្រូវបានជ្រើសរើសយកទៅបញ្ចាំងក្នុងចំណោមខ្សែភាពយន្តចំនួន៤ពាន់
ដោយពេលនោះ “ឃ្លាតទៅសែនឆ្ងាយ!”
មានឈ្មោះក្នុងចំនួន២០រឿងដែលគេជ្រើសរើស។ ជុំវិញរឿងនេះ លោក ទូច សុខៈ និពន្ធនាយករង នៃគេហទំព័រព័ត៌មាន Sabay បានជួបសំណេះសំណាលជាមួយលោក ឆាយ បូរ៉ា ដែលជាចាងហ្វាងផលិតកម្ម “ដើមត្នោត” និងជាអ្នកដឹកនាំរឿងនេះ។
Sabay៖ ជម្រាបសួរលោក ! តើលោកអាចលើកឡើងត្រួសៗបានទេថា ហេតុអ្វីបានជាលោកសម្រេចផលិតភាពយន្តបែបនេះ?
ឆាយ បូរ៉ា៖ មុន ពេលជម្រាបថាហេតុអ្វីបានជាសម្រេចចិត្តផលិតភាពយន្តទាក់ទងនឹង ប្រវត្តិជីវិតពិតក្នុងសម័យខ្មែរក្រហម ក្នុងឆ្នាំ២០០៦ ២០០៧ ខ្ញុំបាននិពន្ធជាខ្សែភាពយន្តមួយ តែមិនមែននិយាយពីរបបប្រល័យពូជសាសន៍ហ្នឹងទេ គឺនិយាយពីបញ្ហាយុវជនក្នុងសង្គមយើងបច្ចុប្បន្ន។ បន្ទាប់ពីនឹងមក ខ្ញុំធ្លាប់បានមើលកុនឯកសារ សៀវភៅដែលខ្មែរយើងនៅបរទេសគាត់សរសេរច្រើនពីប្រវត្តិរបស់គាត់ ក្នុងរបបខ្មែរក្រហម ហើយមានកាសែតច្រើនចាប់អារម្មណ៍ពីរបបនឹង ហើយសម្ភាសន៍ជាមួយប៉ុលពត ខៀវ សំផន… ខ្ញុំគិតថាចុះ ហេតុអីយើងខ្មែរជាជនរងគ្រោះផ្ទាល់ យើងមិននាំគ្នាធ្វើស្នាដៃភាពយន្តមួយ ដែលនិយាយពីរបបនឹងជាជាងបរទេសនិយាយជំនួសឱ្យយើង។ អីចឹង ខ្ញុំក៏ចាប់ផ្ដើមគិតពីលទ្ធភាព ពីទេពកោសល្យថាតើ យើងអាចធ្វើស្នាដៃមួយដែលនិយាយពីការពិតរបស់ជនរងគ្រោះណាម្នាក់ ដើម្បីបង្ហាញជនរួមជាតិរបស់យើងឱ្យដឹងថា ទី១ ជាស្នាដៃរបស់ខ្មែរ ទី២ ជាស្នាដៃដែលនិយាយពីប្រវត្តិនៃការឈឺចាប់ បន្ទាប់ពីយើងបានរស់៣២ឆ្នាំហ្នឹង ទី៣ គឺអាចចែកចាយប្រវត្តិទាំងអស់ ទៅក្មេងជំនាន់ក្រោយ ដែលគាត់ធ្លាប់តែអាន ធ្លាប់តែឭប៉ុន្តែគាត់អត់បានឃើញ។ ដូច្នេះ ខ្ញុំគិតថា យើងត្រូវតែធ្វើ តែមុននឹងធ្វើ យើងត្រូវពង្រឹងចិត្តខ្លួនឯងថា ការធ្វើស្នាដៃបែបនេះ គឺប្រាកដជាជួបឧបសគ្គ។ ទី១ គឺការយកលុយច្រើនដែលយើងពិបាករកយកទៅផលិតខ្សែភាពយន្ត ទី២ តើខ្សែភាពយន្តដែលចេញមក ទទួលបានការគាំទ្រពីមជ្ឈដ្ឋានជាតិរបស់យើងឬអត់ ព្រោះបើមើលទៅ ទស្សនិកជនភាគច្រើននិយមតែរឿងខ្មោច រឿងស្នេហា រឿងបរទេស ជាឧទាហរណ៍ ហើយយើងត្រូវបង្វិលទិសដៅគាត់ឱ្យមកគាំទ្រភាពយន្តខ្មែរ ដូចជាភាពយន្តនិយាយពីទុក្ខវេទនាសោកសង្រេង ថាតើទទួលការគាំទ្របានច្រើនប៉ុនណា។ ដូច្នេះសរុបមក វាពិតជាលំបាក ប៉ុន្តែយើងត្រូវតែលះបង់ ហើយរកយុទ្ធសាស្ត្រដើម្បីធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋខ្មែរមក គាំទ្រ។
Sabay៖ បើតាមបទពិសោធន៍របស់លោក តើត្រូវធ្វើដូចម្ដេចដើម្បីឱ្យទស្សនិកជនមកគាំទ្រភាពយន្តបែបប្រវត្តិសាស្ត្រមួយនេះ?
ឆាយ បូរ៉ា៖ ខ្ញុំ គិតថា ខ្មែរទាំងអស់មិនមែនមិនចូលចិត្តខ្សែភាពយន្តខ្មែរទេ ទាំងចាស់ទាំងក្មេង ទោះមើលទៅឃើញថាសព្វថ្ងៃមានភាពយន្តបរទេសច្រើនក៏ដោយ។ ខ្ញុំគិតថា ដើម្បីទាក់ទាញពួកគាត់ឱ្យមកគាំទ្រ យើងត្រូវគិតពីចំណុចមួយចំនួន ទី១ គឺ សាច់រឿងយើងនិពន្ធ ព្រោះថាខ្មែរយើងជាជាតិសាសន៍មួយដែលឱ្យតម្លៃទៅលើអក្សរសាស្ត្រ អក្សរសិល្ប៍ និងវប្បធម៌ ដូច្នេះយើងត្រូវឈរលើចំណុចហ្នឹងជាចម្បង។ យើងត្រូវតែខិតខំផ្ចិតផ្ចង់ធ្វើឱ្យសាច់រឿងអាចទទួលយកបាន។ ចំណុចមួយទៀតគឺការសម្ដែង។ បើតាមការស្ទង់មតិមួយចំនួន ទស្សនិកជនតែងលើកឡើងពីការសម្ដែងថាដូចជាធ្វើ ឬសម្ដែងជ្រុលពេក ដូច្នេះយើងត្រូវសិក្សាថាតើយើងមានសមត្ថភាពគ្រប់គ្រង ដឹកនាំតួឱ្យសម្ដែងតាមអ្វីដែលយើងចង់បាន។ ដូច្នេះសរុបមកវិញ ខ្ញុំគិតថាខ្ញុំអាចធ្វើបាន ព្រោះមាន Background ខាងហ្នឹង មានខ្នាតដើម្បីវាស់វែងការសម្ដែងរបស់គាត់បានត្រឹមត្រូវ។ មួយទៀតគឺទីតាំង ទិដ្ឋភាព ទេសភាពក្នុងស្រុកខ្មែរយើង ព្រោះខ្សែភាពយន្តមួយដែលល្អមិនមែនមានតែកត្តាមួយដូចជាតួស្អាត អីទេ គឺមានកត្តាផ្សេងៗទៀត។ ដូច្នេះ ខ្ញុំចំណាយពេលច្រើនរកទីតាំងថត ហើយទីតាំងហ្នឹងទៀតសោត គឺមិនត្រូវឱ្យជាន់នឹងផលិតកម្មដទៃទេ។ ស្រុកខ្មែរយើងមានកន្លែងច្រើន ដូច្នេះខ្ញុំចំណាយពេលជិតមួយឆ្នាំដើម្បីរកទីតាំងនេះ។ ចំណុចមួយទៀតគឺការដឹកនាំរឿង។ នេះជាលើកទីមួយដែលខ្ញុំដឹកនាំរឿង ហេតុនេះខ្ញុំត្រូវសិក្សាស្រាវជ្រាវខ្លួនឯងឱ្យច្រើន មើលរឿង គិតពីប្លង់ថត ជាដើម។ អ្វីទាំងអស់នេះក៏ពាក់ព័ន្ធជាមួយថវិកាដែរ។ ថវិកាយើងមានកម្រិត ដូច្នេះយើងត្រូវចាយខួរក្បាលឱ្យច្រើនជាងថវិកា។
Sabay៖ តើមានទំនាក់ទំនងជិតនឹងរឿងរ៉ាវផ្ទាល់ខ្លួនរបស់លោក ឬក្រុមគ្រួសារបែបណា បានជាបណ្ដាលចិត្ត ឲ្យលោកសម្រេចផលិតភាពយន្តនេះឡើង?
ឆាយ បូរ៉ា៖ ដំបូង យើងគិតថា នឹងយកប្រវត្តិពិតរបស់អ្នកណាម្នាក់ដែលបានឆ្លងកាត់ ហើយអ្នកណានោះ យើងសួរថា អ្នកណា? ខ្ញុំក៏ឆ្លងកាត់របបខ្មែរក្រហម ភរិយាខ្ញុំក៏ឆ្លងកាត់ ប្រជាជនខ្មែរទាំងអស់ក៏ឆ្លងកាត់ ដូចនេះ ការជ្រើសរើស ខ្ញុំសម្រេចយកប្រវត្តិម្ដាយរបស់ភរិយាខ្ញុំ ព្រោះជាសាច់សាលោហិតឯង ងាយស្រួលសួរនាំ ហើយខ្សែជីវិតគាត់ស្រដៀងនឹងជនរងគ្រោះដទៃទៀត ឬសឹងនឹងពិបាកជាងក៏ថាបាន។
Sabay៖ ទាក់នឹងការផលិតដើម្បីកុំឱ្យចាកឆ្ងាយពីប្រវត្តិសាស្ត្រពិតរបស់ ខ្មែរ ក្រៅពីការសិក្សាស្រាវជ្រាវដោយខ្លួនឯង តើលោកមានអ្នកជំនាញខាងប្រវត្តិសាស្ត្រប្រឹក្សាយោបល់ជាមួយកម្រិត ណា?
ឆាយ បូរ៉ា៖ តាមពិត អត់មានអ្នកជំនាញប្រវត្តិសាស្ត្រមកទេ យើងហ្នឹងឯងជាសាក្សីរស់ ព្រោះបានឆ្លងកាត់របបនោះ ប៉ុន្តែយើងខិតខំធ្វើឱ្យទិដ្ឋភាពជុំវិញដូចនឹងប្រវត្តិសាស្ត្រ បើទោះបីមិនបាន១០០%ក៏ដោយ ក៏ឱ្យបានប្រហាក់ប្រហែល។ ខ្ញុំលើកឧទាហរណ៍ដូចជាសំលៀកបំពាក់។ ខ្ញុំត្រូវធ្វើសំលៀកបំពាក់ខ្មៅឱ្យចាស់ រហែក និងមានបំណះ។ មួយទៀតគឺសក់ក្បាល ដែលយើងត្រូវកាត់ឱ្យខ្លី តែអ្វីដែលយើងពិបាកធ្វើគឺភាពស្គមស្គាំងរបស់មនុស្ស។ ក្នុងរឿងមានតួក្មេង ហើយរយៈពេលថតខ្លី ដូច្នេះពិបាកធ្វើឱ្យស្គម តែចំពោះតួបន្ទាប់បន្សំមួយចំនួន ខ្ញុំព្យាយាមរើសយកអ្នកស្គម។
Sabay៖ រឿងនេះ ឃើញថា បណ្ដាអ្នកទស្សនាមួយចំនួនដែលមានឱកាសមើល សំដែងការសាទរជាពន់ពេក ខ្ញុំចង់ដឹងថា តើលោកមានអ្នកជំនាញជនជាតិបរទេសមកចូលរួមផលិតភាពយន្តរបស់លោកឬយ៉ាង ណា?
ឆាយ បូរ៉ា៖ បាទ អត់មានទេ អត់មានជនបរទេសម្នាក់សោះ ហើយក្រុមការងារទៀតសោតក៏ថ្មីសន្លាង។ អ្នកដែលមានបទពិសោធន៍គឺអ្នកថតតែមួយគត់ ដែលគាត់ថតកុនជាង២០ឆ្នាំមកហើយ។ ការផលិតខ្សែភាពយន្ត ផលិតករ អ្នកគ្រប់គ្រងផលិតកម្ម គាត់ដើរតួនាទីធំ ហើយនោះជាឧបសគ្គខ្ញុំធ្លាប់ជួបកន្លងមក។ ខ្ញុំធ្វើការងារទាំងអស់ ព្រោះខ្ញុំគិតថា ប្អូនៗមកធ្វើការទាំងនោះមិនទាន់មានបទពិសោធន៍ ដូច្នេះខ្ញុំត្រូវព្យាយាមគ្រប់គ្រងស្ថានការគ្រប់ផ្នែកទាំងអស់ដោយ ខ្លួនឯង។ សរុបមកវិញ យើងអត់មានជនបរទេសមកចូលរួមទេ ហើយយើងខិតខំ ធ្វើការមុនផលិតកម្មខ្លាំង និងលម្អិត ដូច្នេះពេលចេញថត ឧបសគ្គមានតិច។
Sabay៖ ឧទាហរណ៍ លោកទទួលបានជោគជ័យពីរឿងផលិតបច្ចុប្បន្ននេះ តើលោកបានគិតទេថា ចំណូលដែលបានមកនោះ អាចយកទៅធ្វើអ្វីម្យ៉ាងដើម្បីជនរងគ្រោះ ឬក៏ដើម្បីសង្គម?
ឆាយ បូរ៉ា៖ ខ្ញុំ មានគម្រោងរបស់ខ្ញុំ។ ចំណូលដែលបានមក ខ្ញុំនឹងរៀបចំផលិតខ្សែភាពយន្តទីពីរ និយាយពីជីវិតកុមារកំព្រា ព្រោះកន្លងមក ទោះអត់មានខ្សែភាពយន្ត ជីវិតខ្ញុំនិងកុមារកំព្រានៅកៀកគ្នា។ ដូច្នេះ ការយកថវិកាទៅផលិតរឿងពីជីវិតរបស់គាត់ ខ្ញុំគិតថានោះជារឿងបរិច្ចាគមួយដែរដើម្បីជួយគាត់។ ខ្ញុំចង់ឱ្យខ្មែរទាំងអស់ដែលមានហូបគ្រប់គ្រាន់ មានជីវភាពសមរម្យគិតពីការលំបាករបស់ក្មេងអនាថាដែលយកតែសំបកកេះ មួយធ្វើដំបូលជ្រក។ ចំណុចមួយទៀត ខ្ញុំមិនមានលទ្ធភាពយកលុយទាំងដុលទៅជួយជនរងគ្រោះទេ គឺនោះជាកិច្ចការរបស់អង្គការសហប្រជាជាតិមួយចំណែក។ ខ្ញុំអាចជួយតិចតួចសម្រាប់ជនរួមជាតិ តាមរយៈការទិញ LCD និង Projector សម្រាប់ដាក់បញ្ចាំងតាមភូមិឃុំ ឱ្យអ្នករស់នៅទីនោះដែលគ្មានរោងភាពយន្ត ឱ្យគាត់បានទស្សនា សិក្សា ដោយឥតគិតថ្លៃ។
Sabay៖ ក្រៅពីការរំលឹកប្រវត្តិសាស្ត្រខ្មែរ និងរៀបរាប់ពីប្រវត្តិជីវិតពិតម្ដាយក្មេងរបស់លោក តើលោកយល់ថា រឿងដែលផលិតឡើងនេះអាចមានផលប្រយោជន៍ចំពោះសាលាក្ដីខ្មែរក្រហមដែល កំពុងដំណើរការបច្ចុប្បន្នយ៉ាងម៉េចវិញ?
ឆាយ បូរ៉ា៖ មានអ្នកកាសែតច្រើនធ្លាប់សួរខ្ញុំពីបញ្ហានេះដែរ ថាតើខ្ញុំផលិតរឿងដើម្បីសាលាក្ដីឬយ៉ាងម៉េច តែខ្ញុំតបថាមិនមែនទេ។ ខ្ញុំធ្វើរឿងនេះ ដើម្បីប្រជាពលរដ្ឋខ្មែរទស្សនាហើយស្វែងយល់ពីអតីតកាល។ ខ្ញុំមិនបដិសេធទេថា វាមានឥទ្ធិពលដោយប្រយោលលើសាលាក្ដី។ បើខ្ញុំចាំមិនច្រឡំទេ គឺមានមន្ត្រីជាន់ខ្ពស់ក្នុងសាលាក្ដីដែលជាជនជាតិបរទេស បានទស្សនាខ្សែភាពយន្តនេះ តែខ្ញុំក៏មិនបានជួបគាត់ ហើយគាត់ក៏មិនបានជួបខ្ញុំដែរ។ គាត់ធ្លាប់បានណែនាំភាពយន្តនេះទៅវិទ្យាស្ថានមួយចំនួននៅប្រទេស សិង្ហបុរី។ មួយវិញទៀត កាលពីខែ១០ ១១ឆ្នាំទៅ ខ្ញុំបានបញ្ចាំងឱ្យជនរងគ្រោះប្រមាណ ៧៥០នាក់ ដែលមកស្ដាប់ការកាត់ទោសនៅសាលាក្ដី ហើយនោះ ជាការរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ គេប្រមូលជនរងគ្រោះឱ្យទៅស្ដាប់ការកាត់ក្ដី ហើយពេលខ្ញុំបានថវិកាជំនួយពីស្ថានទូតអាមេរិក ខ្ញុំក៏បញ្ចាំងឱ្យពួកគាត់ទស្សនានៅវិទ្យាស្ថានវិទ្យាល័យ បច្ចេកវិទ្យា (តិកណូ)។
Sabay៖ ទោះជាបែបនេះក៏ដោយ ក្នុងករណីដែលសាលាក្ដីសុំរឿងរបស់លោកទៅធ្វើជាមូលដ្ឋានក្នុងការ ដំណើរការណ៍ក្ដី តើលោកយល់ដូចម្ដេចដែរ?
ឆាយ បូរ៉ា៖ ខ្ញុំគិតថា គេនឹងមិនសុំទេ ព្រោះជារឿងដែលយើងរៀបចំ ត្បិតតែជារឿងពិត តែយើងអ្នករៀបចំ រៀបចំថតឡើងវិញ ហើយវាមិនអាចជាភស្តុតាងដាក់បន្ទុកឱ្យជនជាប់ចោទនោះទេ។ ប៉ុន្តែវាអាចធ្វើជាឯកសារយោងមួយ សម្រាប់ជនរងគ្រោះដទៃទៀត ឱ្យគាត់រំលឹកឡើងវិញនូវអតីតកាលឈឺចាប់របស់គាត់។ រាល់ថ្ងៃ បើយើងគិតទៅ អ្នកខ្លះមិននឹងអើពើស្ដាប់ ចង់ដឹង ចង់ឭពីសាលាក្ដីនេះផង ដោយសារកាលកន្លងផុតទៅវា៣២ឆ្នាំទៅហើយ ធ្វើឱ្យផ្លូវចិត្តមនុស្សស្រពាប់ស្រពោនអស់ មិនចង់រំលឹកឡើងវិញ ហើយអាហ្នឹង ជាកង្វល់របស់ប្រវត្តិសាស្ត្រខ្មែរដែរ បើសិនយើងនាំគ្នាបំភ្លេចទាំងអស់។ ដោយឡែក បើមានចលនាណាមួយថា យើងមិនត្រូវបំភ្លេចប្រវត្តិសាស្ត្រខ្លួនទេ ហើយដើម្បីឆ្កឹះឱ្យមនុស្សមានអារម្មណ៍កើតឡើងវិញ យើងអាចយកខ្សែភាពយន្តមកបញ្ចាំងឱ្យគាត់ទស្សនាបាន។ វាជាក់ស្ដែងបែបនោះ ហើយដែលខ្ញុំបញ្ចាំងឱ្យសាលាក្ដីគឺសុទ្ធតែដើម្បីជនរងគ្រោះ។ សម័យនេះ ពួកគាត់មានអាយុ៥០ ទៅ៦០អស់ហើយ។ អ្នកខ្លះមានអាយុដំណាលខ្ញុំ គាត់ទស្សនាហើយគាត់យំ មានចិត្តស្លុត រន្ធត់ ហើយសុំឱ្យបានខ្សែភាពយន្តហ្នឹងឱ្យកូនគាត់មើលផង។ អ្នកខ្លះថា គាត់ស្ទើរតែភ្លេចបាត់ទៅហើយ ដូច្នេះភាពយន្តនេះធ្វើឱ្យគាត់នឹកឡើងវិញ នឹកដល់បងប្អូនសាច់ញាតិរបស់គាត់ដែលបានចែកឋានទៅ។ នោះគឺជាភាពកតញ្ញូមួយ ដែលមនុស្សគិតទៅដល់អ្នកដែលបានបាត់បង់ជីវិត។
Sabay៖ តើលោកអាចទាញយកផលប្រយោជន៍អ្វីខ្លះពីរឿងដែលលោកបានផលិតសម្រាប់យុវជនខ្មែរជំនាន់ក្រោយនោះបាទ?
ឆាយ បូរ៉ា៖ កន្លង មក យើងធ្លាប់បញ្ចាំងឱ្យក្មេងកំព្រា (អង្គការស្នាមញញឹមនៃកុមារ ហៅកាត់ថា PSE) ៤៥០០នាក់ទស្សនានៅមជ្ឈមណ្ឌលក្មេងកំព្រាហ្នឹងតែម្ដង គឺយើងបញ្ចាំង២ថ្ងៃ ត្រូវនឹង៨ពេល ហើយក្មេងទាំងអស់គាត់អង្គុយមើល ខ្ញុំក៏សង្កេតទឹកមុខរបស់គាត់ ឃើញថាគាត់មានអារម្មណ៍ក្ដុកក្ដួល។ តែពេលបញ្ចាំងហើយ បាន១០ថ្ងៃ ខាងមជ្ឈមណ្ឌលក៏អញ្ជើញខ្ញុំឱ្យទៅជួបក្មេងទាំងនោះ ដើម្បីឱ្យពួកគាត់បានស្ដាប់ បាថកថារបស់ខ្ញុំ ហើយមានរៀបចំជាវគ្គចោទជាសំណួរនិងចម្លើយ។ អ្វីដែលខ្ញុំចាប់អារម្មណ៍គឺ មានកុមារាម្នាក់ ដែលអត់មានឱកាសសួរនឹងគេ គាត់បានព្រាងក្នុងលិខិតមួយយកមកឱ្យខ្ញុំ។ ខ្ញុំយកលិខិតមកអាននៅពេលយប់ ដោយក្នុងនោះគាត់ថាគាត់ធ្លាប់ជាក្មេងពាល មិនស្ដាប់បង្គាប់ឪពុកម្ដាយ លួចលុយ ហើយមានសម្ដីគំរោះគំរើយ តែបន្ទាប់ពីមើលភាពយន្តនោះហើយ គាត់ថាភាពយន្តនោះធ្វើឱ្យជីវិតរបស់គាត់ផ្លាស់ប្ដូរ។ គាត់ប្រែជាមានចិត្តស្រលាញ់ អាណិតឪពុកម្ដាយរបស់គាត់ ហើយនឹងរៀបចំជីវិតរបស់គាត់ឱ្យសមជាកូនដែលឪពុកម្ដាយខំឆ្លងកាត់ ការលំបាកឱ្យគាត់បានរៀនសូត្រដល់ប៉ុននេះ។ ខ្ញុំគិតថា ចំណុចនេះជាឥទ្ធិពលអប់រំមួយល្អណាស់ដល់ក្មេងជំនាន់ក្រោយ។ ចំណុចមួយទៀតគឺពេលខ្ញុំបញ្ចាំងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង មាននិស្សិតមួយចំនួនបានចាប់អារម្មណ៍បែបនោះដែរ ពេលគាត់សម្ភាសន៍ជាមួយកាសែតអាម៉េរិកាំង ហើយខ្ញុំក៏បានបញ្ចាំងឱ្យមន្ត្រីក្រសួងព័ត៌មានដែលមានអាយុដំណាលៗ ខ្ញុំបានទស្សនាដែរ។ គាត់ថា ពេលមើលខ្សែភាពយន្តហើយ ធ្វើឱ្យគាត់អាណិតស្រលាញ់ម្ដាយគាត់មែនទែន ដោយសារភាពយន្តនិយាយពីខ្សែជីវិតរបស់ម្ដាយ។ គាត់គិតថាម្ដាយរបស់គាត់មិនដឹងជាវេទនាយ៉ាងម៉េចខ្លះក្នុងជំនាន់ នោះ ហើយអាចឱ្យគាត់មានថ្ងៃនេះ។ ខ្ញុំគិតថា នេះគឺជាឥទ្ធិពលរបស់ខ្សែភាពយន្តទៅលើស្រទាប់យុវវ័យ។
Sabay៖ ខ្ញុំចាប់អារម្មណ៍ប្រសាសន៍របស់លោកខាងដើមថា ប្រជាពលរដ្ឋខ្មែរភាគច្រើនហាក់ចាប់អារម្មណ៍តែរឿងខ្មោច រឿងមនោសញ្ចេតនាស្នេហា ហើយលោកថា អាចមានការលំបាកដែរក្នុងការទាញពួកគាត់ឱ្យមកចាប់អារម្មណ៍រឿង បែបប្រវត្តិសាស្ត្រដូច្នេះ។ ចុះហេតុអ្វីបានជាលោកធ្វើ? តើអាចនិយាយបានថា ការវិនិយោគរបស់លោកដែលយកថវិកាសន្សំរបស់គ្រួសារពីការធ្វើជំនួញ មកផលិតរឿងបែបនេះ ជាការខ្ជះខ្ជាយឬយ៉ាងណា?
ឆាយ បូរ៉ា៖ មានមិត្តភ័ក្ដិគេធ្វើការទិតៀន នៅពេលគេដឹងថាខ្ញុំមានគម្រោងផលិតភាពយន្តនិយាយពីជំនាន់ខ្មែរ ក្រហម។ ខ្ញុំមិនគិតទេ រាល់ពាក្យសម្ដីទាំងនោះ តែបើខ្ញុំមិនចាប់ផ្ដើមធ្វើពេលហ្នឹង តើពេលណាខ្ញុំអាចមានឱកាសធ្វើ? ដូច្នេះ វាជាជម្រើសមួយសម្រាប់ខ្ញុំ ថាតើ គួរយកលុយទៅទិញដី ឬក៏យកមកផលិតកុន? តែដោយសារភរិយាខ្ញុំជួយគាំទ្រ ខ្ញុំក៏សម្រេចផលិតកុន។ យុវវ័យភាគច្រើននិយមតែរឿងខ្មោច មនោសញ្ចេតនា តែយើងព្យាយាមទាញពួកគាត់ឱ្យប្ដូរផ្នត់គំនិត។ ខ្ញុំគិតថា ពួកគាត់មិនមែនបដិសេធដាច់អហង្ការថាមិនគាំទ្រខ្សែភាពយន្តខ្មែរដែល និយាយពីប្រវត្តិសាស្ត្រទេ។ ពួកគាត់អាចចំណាយថវិកាមកទស្សនាភាពយន្តប្រវត្តិសាស្ត្រនេះ ហើយយើងនឹងធ្វើឱ្យគាត់យល់ថា មិនចំណាយថវិកាអត់ប្រយោជន៍ ឬមានអារម្មណ៍ស្ដាយនោះទេ។ វាស្ថិតនៅលើការព្យាយាមរបស់យើង ដើម្បីធ្វើឱ្យទស្សនិកជនមកទស្សនា។
Sabay៖ មួយទៀត ខ្ញុំតែងកត់សម្គាល់ឃើញថា ផលិតកម្មខ្មែរមួយចំនួនបើកមកហើយក៏ បិទទៅវិញ ជាពិសេសរោងកុន តើតាមលោក លោកមើលឃើញពីសក្ដានុពលភាពយន្តរបស់លោកផលិតផ្ទាល់បែបណាដើម្បីឱ្យ ទស្សនិកជនការគាំទ្រ និងផលិតកម្មលោកដើរមិនដួលនោះ?
ឆាយ បូរ៉ា៖ កន្លែង នេះយើងសង្កេតទៅមើលទម្រង់ខ្លះនៃខ្សែភាពយន្តរបស់បរទេសដែលគេ ផលិតនិយាយពីប្រវត្តិសាស្ត្ររបស់ខ្លួន និយាយពីសង្គម ហើយប្រជាពលរដ្ឋរបស់គេគាំទ្រពេញទំហឹង មិនមែនទៅដោយបង្ខំ ទៅដោយគិតថាយកលុយទៅទិញសំបុត្រហើយ ល្អមិនល្អចាត់ទុកជាការបរិច្ចាគនោះទេ។ ភាពយន្តទាំងនោះគឺផ្ដល់ឱ្យគេគ្រប់គ្រាន់នូវអ្វីដែលយើងហៅថា តម្លៃ ដែលស្មើនឹងលុយគេចំណាយ ហើយពេលខ្លះចង់លើសផង។ ដូច្នេះ ការសំខាន់គឺស្ថិតនៅលើអ្នកផលិតរឿង។ យើងរកមើលថា តើកត្តាអ្វីដែលគាត់អត់គាំទ្រ? គាត់មិនមើលខ្សែភាពយន្តខ្មែរ ផលិតករខ្លះផលិតហើយបញ្ចាំងទៅបានពីរបីថ្ងៃក៏ទម្លាក់ទៅវិញ ហើយស្ដីបន្ទោសថា ខ្មែរមិនចេះគាំទ្រភាពយន្តរបស់ជាតិខ្លួន។ ខ្ញុំគិតថា ការយល់បែបនោះ ជារឿងមួយខុសឆ្គង យើងមិនអាចបន្ទោសទស្សនិកជនខ្មែរទេ។ យើងគួរបន្ទោសខ្លួនឯងមុន។ ខ្ញុំមិននិយាយថា ខ្សែភាពយន្តខ្ញុំល្អទេ តែយើងបន្ទោសខ្លួនឯង ឬយើងយកឧបសគ្គនឹងមកទុកខ្លួនឯងវិញថា តើមុនផលិតកុន យើងគួរធ្វើអ្វីខ្លះឱ្យទស្សនិកជនអាចទទួលបាន? លុយគឺជារឿងសំខាន់ តែក្រៅពីនោះ ក៏មានបញ្ហាច្រើនទៀតដែរ។ ឧទាហរណ៍ យើងមានលុយច្រើនតែការដឹកនាំអត់ល្អ មានលុយច្រើនតែយើងខ្ជះខ្ជាយ មិនបានគិត ដែលនោះក៏ធ្វើឱ្យរឿងបរាជ័យដែរ។ ភាពយន្តមិនមែនចេញមកជោគជ័យទាំងអស់ទេ។ សូម្បីតែ Hollywood គេល្បី គេមានលុយ ក៏នៅតែអាចផលិតរឿងបរាជ័យដែរ។ កត្តាអស់ហ្នឹងយើងធ្វើទៅ យើងនាំគ្នាផ្ចិតផ្ចង់គំនិតឱ្យបានទូលំទូលាយ។
Sabay៖ ជាជំហានបន្តទៅទៀត តើលោកគិតថា នឹងវិនិយោគទៅលើវិស័យភាពយន្តឬយ៉ាងណា?
ឆាយ បូរ៉ា៖ ខ្ញុំ គិតថា ខ្ញុំអត់អស់សង្ឃឹមទេ។ ឥឡូវខ្ញុំ ចាំមើលលទ្ធផលនៃការដាក់បញ្ចាំង “ឃ្លាតទៅសែនឆ្ងាយ” នៅរោងភាពយន្ត The Cineplex។ បើសិនជា ការគាំទ្រមានកម្រិតលើ៥០% នូវអ្វីដែលរំពឹងទុក គឺយើងអាចមានលទ្ធភាពធ្វើតទៅទៀត។ គ្រាន់តែថា សម្រាប់ការដែលបន្តគម្រោង បើជោគជ័យខ្លាំង យើងមានផែនការផលិតមួយឆ្នាំមួយរឿង តែបើលទ្ធផលក្រោម៥០% ប្រហែលជាយើងផលិតពីរឆ្នាំមួយរឿង ឧទាហរណ៍។
Sabay៖ ឧទាហរណ៍ថាជោគជ័យនៅថ្ងៃមុខ បន្ទាប់ពីដាក់បញ្ចាំងនៅ The Cineplex រឿងប្រភេទណាដែលបងគ្រោងនឹងផលិតតទៅទៀត ជារឿងបែបប្រវត្តិសាស្ត្របែបនេះ ឬជារឿងអ្វីចំគោលដៅអ្នកទស្សនា?
ឆាយ បូរ៉ា៖ រឿងប្រវត្តិសាស្ត្រគឺជាមេរៀន ហើយរឿងដែលផ្ដល់ចំណេះដឹង ឱ្យអ្នកជំនាន់ក្រោយ ខ្ញុំគិតថានឹងខ្វះអ្នកគាំទ្រ ដែលនោះជាចំណុចមួយយើងត្រូវគិត។ ខ្ញុំគិតថា ខ្ញុំនឹងធ្វើអ្វីខ្លះទៀតក្រៅពីរឿងប្រវត្តិសាស្ត្រ? ឧទាហរណ៍ថារឿងនិយាយពីសង្គម ជីវិត ប៉ុន្តែមិនមែនជារឿងទិតៀនសង្គមទេ។ យើងត្រូវមានសុឆន្ទៈ ហើយរកផ្លូវឱ្យអ្នកទស្សនាបានទទួលគំរូល្អៗ ទោះបីនោះជារឿងស្នេហាក៏ដោយ រឿងជីវិតរបស់កុមារកំព្រាក៏ដោយ។ យើងត្រូវផ្ដល់ផ្លូវវិជ្ជមានឱ្យពួកគេ ដើម្បីគេទស្សនាហើយមានឆន្ទៈ។
Sabay៖ ដោយសារលោកជាអ្នកសិក្សាផ្នែកនិពន្ធ ដឹកនាំ សម្ដែងរឿង តើលោកមើលឃើញកាលៈទេសៈបច្ចុប្បន្នរបស់ភាពយន្តខ្មែរនៅមានចំណុច អ្វីខ្លះដែលយើងអាចកែឱ្យទៅជាល្អប្រសើរនោះបាទ?
ឆាយ បូរ៉ា៖ មានផលិតកម្មធំៗ មានលុយច្រើន មានលទ្ធភាពច្រើន តែខ្ញុំមើលឃើញពួកគេ ហាក់មិនដែលបានអង្គុយនិយាយគ្នារកចំណុចរួម អាចធ្វើការរួមគ្នាបាន។ យើងក្រឡេកទៅប្រទេសជិតខាង គេហៅថា Co-production ដែលនោះ មានន័យថាផលិតកម្មធំៗចូលរួមគ្នាផលិតខ្សែភាពយន្តអ្វីមួយ។ ដូច្នេះការចែករំលែកហានិភ័យក៏ទាបតាមនោះដែរ។ ខ្ញុំគិតថា ផលិតកម្មធំៗគួរតែជជែកគ្នាដើម្បីរកចំណុចមួយដែលអាចធ្វើការរួម គ្នាបានជាកម្លាំងខាងផ្នែកធនធានផង គំនិតផង ដែលនោះអាចនាំទៅរកភាពជោគជ័យ។ បើគិតតែផ្តួលគ្នាទៅវិញទៅមក នោះនាំឱ្យបរាជ័យទាំងអស់គ្នា។
Sabay៖ ក្នុងឱកាសដាក់បញ្ចាំងភាពយន្តនៅ The Cineplex តើបងមានអ្វីថ្លែងទៅទស្សនិកជនដែរឬទេ?
ឆាយ បូរ៉ា៖ រឿងនិយាយពីប្រវត្តិសាស្ត្រខ្មែរក្រហមជារឿងបង្ហាញពីទុក្ខវេទនា របស់ប្រជាពលរដ្ឋខ្មែរ ពីឪពុកម្ដាយរបស់យើង ពីអ៊ំ ពូ មីង និងញាតិមិត្តរបស់យើង ដូច្នេះ បើយើងមិនទាន់បានស្វែងយល់នូវរឿងរ៉ាវដែលកើតមានក្នុងសម័យកាលនោះ ទេ ខ្ញុំគិតថា ទស្សនិកជន ពិសេសយុវជនទាំងអស់ត្រូវរកមធ្យោបាយដើម្បីស្វែងយល់។ ការស្វែងយល់នោះ នឹងហុចផលមកវិញនូវសេចក្ដីស្រលាញ់ និងការលះបង់ឱ្យក្រុមគ្រួសារ។ ពួកគាត់ប្រហែលជាមិនចង់បានអ្វីពីយើងទេ ក្រៅពីសេចក្ដីស្រលាញ់ពីកូនៗ។
លោក ឆាយ បូរ៉ា បច្ចុប្បន្ន អាយុវ៤៨ឆ្នាំ មានបុត្រពីរនាក់ ស្រីមួយប្រុសមួយ។ ភរិយារបស់លោកគឺអ្នកស្រី កូវ សុធាវី ដែលជាអ្នកនិពន្ធ និងជាតួឯកស្រី ជំនួសម្ដាយរបស់អ្នកស្រី។ ដោយលោក ឆាយ បូរ៉ា ជាចាងហ្វាងផលិតកម្ម “ដើមត្នោត” និងជាអ្នកដឹកនាំរឿង “ឃ្លាតទៅសែនឆ្ងាយ!”។ រឿងនេះ មានរយៈពេល១ម៉ោង៥០នាទី។ ដើមឡើយផលិតកម្មគ្រោងចំណាយផលិតត្រឹមតែជាង៦ម៉ឺនដុល្លារ ប៉ុណ្ណោះ តែខ្ទង់ចំណាយកើនឡើងរហូតដល់ ១២ម៉ឺនដុល្លារអាមេរិក ទើប ផលិតចប់សព្វគ្រប់។ អ្នកស្រី កូវ សុធាវី ចំណាយពេលជាង៣ឆ្នាំក្នុងការតាក់តែង ដោយយំបណ្ដើរសរសេរបណ្ដើរ។ ចំនែកដំណើរការណ៍វិញប្រើពេលអស់១ខែ។ នៅថ្ងៃទី៤ មករា ឆ្នាំ២០១២នេះ ឃ្លាតទៅសែនឆ្ងាយ! នឹងសម្ពោធជាផ្លូវការដែលមានវត្តមានអ្នកសិល្បៈជិតមួយរយនាក់ និងអ្នកជំនួញ ព្រមទាំងសាធារណៈជាច្រើននាក់ទៀត។ បន្តមកទៀត នឹងចាប់បញ្ចាំងពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១២ខាងមុខនេះតទៅនៅរោងភាពយន្ត The Cineplex ជាន់ទី៥ ផ្សារទំនើបសូរិយា។ ដោយឡែក នៅខែកុម្ភៈ ឆ្នាំ២០១២ ខាងមុខនេះ រឿងនេះ នឹងបង្ហាញខ្លួននៅក្រុងឈាងម៉ៃ ប្រទេសថៃ៕
រៀបរៀងអត្ថបទ៖ ឌុច ប៊ុនណាឡម
រូបថត៖ លន ហ្សាឌីណា

0 comments:
Post a Comment