សុខ ធារ៉ា
ពិធីសម្ពោធអោយដំណើរការជាផ្លូវការនេះបានចូលរួមកាត់ខ្សែបូដោយ លោក Joe Farrugiaនាយកប្រតិបត្តិធនាគារ ហុង លីអុង(ខេមបូឌា)ភីអិលស៊ី អមដោយលោកTan Sri QuekLeng Chan អគ្គនាយកគ្រប់គ្រប់នៃសម្ព័ន្ធហុង លីអុង និងលោកRaymond Choongអគ្គនាយកក្រុមប្រឹក្សាភិបាលសម្ព័ន្ធធនាគារហុង លីអុង ព្រមទាំងសមាជិកគណៈក្រុមប្រឹក្សាភិបាលជាច្រើនរូបផ្សេងទៀត។
នាយកប្រតិបត្តិធនាគារហុង លីអុង លោកJoe Farrugia បានថ្លែងក្នុងពិធីនោះថា កម្ពុជា គឺជាគោលដៅដ៏គួរឲ្យទាក់ទាញមួយក្នុងដំណើរការពង្រីកខ្លួនក្នុង តំបន់របស់យើង ហើយនៅថ្ងៃនេះ លោកបានសម្តែងក្តីរីករាយឥតឧបមាដែលបានបើកទ្វារជាផ្លូវការនៅ កម្ពុជា។
លោករំពឹងទុកថា ធនាគារហុង លីអុង នឹងដើរតួយ៉ាងសំខាន់មួយក្នុងកិច្ចអភិវឌ្ឍប្រទេសកម្ពុជាទាំងមូល តាមរយៈការផ្តល់សេវាកម្ម និងផលិតផល គួបផ្សំនឹងបទពិសោធន៍ និងការអនុវត្តល្អៗ ដែលធនាគាមួយនេះ នឹងយកមកជាមួយ ។
ជាមួយគ្នានេះលោកជា ចាន់តូ អគ្គទេសាភិបាលធនាគាជាតិនៃកម្ពុជាក៏បានថ្លែងអបអរសាទយ៉ាងក្រៃលែង ចំពោះគណៈគ្រប់គ្រងធនាគារហុង លីអុង(ខេមបូឌា)ភីអិលស៊ី ដែលខិតខំពង្រីកបណ្តាញសេវា សាខា ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជានាពេលនេះ តាមរយៈការបើកបុត្តសម្ព័ន្ធរបស់ធនាគារនាពេលនេះ។
លោកបន្តថា ការបើកឲ្យដំណើរការជាបុត្តសម្ព័ន្ធនៅកម្ពុជានាពេលនេះបាន ឆ្លុះបញ្ចាំង ពីកំណើនជឿទុកចិត្តការគាំទ្រ និង ការរួមចំណែកកាន់តែច្រើនរបស់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនម៉ាឡេស៊ីចំពោះទីផ្សានៅកម្ពុជា។
ដែលមាននិន្នាការកើនឡើងក្នុងអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា ព្រមទាំងបង្ហាញពីស្មារតីសាមគ្គីភាព ការរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជននៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌអាស៊ាន ជាពិសេស បានរួមចំណែកដល់ការធ្វើសមាហរណកម្មវិស័យហិរញ្ញវត្ថុឲ្យកាន់តែស៊ីជម្រៅ ឆ្ពៅទៅសម្រេចគោលដៅនៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ ២០១៥ខាងមុខ ។
គួរបញ្ជាក់ថា ក្នុងដំណាក់កាលដំបូងនេះធនាគារ ហុង លីអុង នឹងដាក់ដំណើរការសេវាកម្មធនាគារចំនួនប្រាំមួយប្រភេទ រួមមាន គណនីសន្សំ គណនីចរន្ត ផ្ទេរប្រាក់ និង សេវាធនាគារពាណិជ្ជកម្ម អាជីវកម្មសំរាប់ក្រុមហ៊ុន និងកម្ចីទិញផ្ទះ៕
0 comments:
Post a Comment