សល់តែពីរថ្ងៃទៀតប៉ុណ្ណោះ
ការប្រឡងបាក់ឌុប នឹងឈានមកដល់នៅថ្ងៃទី ០៥ ខែសីហា ២០១៣។
អំឡុងពេលនេះ រូបភាពដែលអាចលេចឡើងនោះ គឺភាពខុសគ្នានៃអ្នករៀន
និងអ្នកមិនខ្វល់។ទស្សនាការសម្តែងក្នុងទំព័រ Ponnaka Kalip Style
របស់យុវជន យុវតីមួយក្រុមខាងក្រោមនេះ៖
រាជនី និងវីណា(ឈ្មោះក្នុងរឿង) ជាមិត្តភ័ក្តិនឹងគ្នា ប៉ុន្តែពួកគេមានទម្លាប់ខុសគ្នា គឺរាជនី ជាអ្នករៀនសូត្រ និងរៀនពូកែទៀត ប៉ុន្តែ វីណា ចូលចិត្តតែរឿងដើរលេងសប្បាយប៉ុណ្ណោះ។ ដូច្នេះរាល់លើកពេលប្រឡងឆមាស ឬប្រឡងប្រចាំខែ គឺវីណា ពឹងលើរាជនី ?

ទោះដឹងថាខ្លួនពូកែ ប៉ុន្តែ រាជនី នៅតែប្រឹងបន្ថែម
វីណា មិនខ្វល់ គិតតែរឿងលេង
រាជនី ដាស់តឿន វីណា៖ នែ វីណា
ជិតប្រឡងហើយ
អត់ខំមើលមេរៀនខ្លះៗទៅ…នៅក្នុងថ្នាក់ខ្ញុំចេះតែជួយបាន
តែឥឡូវប្រឡងបន្ទប់ខុសគ្នា ខ្ញុំជួយយ៉ាងម៉េចទៅ!
វីណា៖ ប្រឹងតែខ្លួនឯងទៅ ខ្ញុំមានវិធីខ្ញុំហើយ…!(វីណា និយាយរួចក៏ចេញទៅ)
វីណា និងមិត្តភ័ក្តិក្នុងក្រុមអ្នកចូលចិត្តសប្បាយ ជិះម៉ូតូដើរលេង ធ្វើហី
នេះនែ…វិធីរបស់វីណា គឺដើររកទិញប្រ៊ីយ៉ុង
ឯ រាជនី នៅតែប្រឹងរៀនដដែល
ចុះប្រិយមិត្តយល់ថា វិធីមួយណាមានប្រសិទ្ធភាព និងគួរតែប្រកាន់យកជាង?
ផ្សាយក្នុងផ្នែក Sabay ម៉ូដ ដោយ dum.vannakkumnith កាលពី 1 day ago
0 comments:
Post a Comment