ក្រុងញូវយ៉ក ៖ ក្រុម
អ្នកវិទ្យាសាស្ត្ររកឃើញថា បន្លែផ្កាខាត់ណាបៃតងឬប្រូខូលី
មានគុណប្រយោជន៍ពិសេសសម្រាប់សុខភាពមនុស្សដែលបន្លែផ្លែឈើដទៃទៀត
មិនអាចប្រៀបផ្ទឹមបាន។
កាលណាយើងទទួលទានផ្កាខាត់ណាបៃតងរាល់សប្ដាហ៍ឲ្យបានរយៈពេលចាប់ពី បីខែឡើងទៅ វាអាចជួយឲ្យរាង្គកាយមានថាមពលប្រសើរជាងមុន។ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញនូវសារធាតុគីមីដ៏កម្រម្យ៉ាង នៅក្នុងបន្លែផ្កាខាត់ណាបៃតងដែលវាអាចជួយស្ដុកថាមពលសម្រាប់កោសិកា មនុស្ស។
វត្តមានរបស់សារធាតុគីមីដ៏កម្រ និងមានតែនៅក្នុងផ្កាខាត់ណាបៃតងតែមួយគត់នោះត្រូវបាន អ្នកវិទ្យាសាស្ត្រជឿថាអាចជួយបង្ការនិងរារាំងចំពោះបញ្ហាសុខភាព មនុស្សមួយចំនួនដូចជាជំងឺមហារីកនិងរោគបេះដូងនានា។
ក្រុមអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានស្រាវជ្រាវចំណីអាហារនៅទីក្រុង ណ័រវិចប្រទេសអង់គ្លេសបានបញ្ជាក់យ៉ាងច្បាស់តាមរយៈការធ្វើតេស្តឈាម បុរសនិងស្ត្រីនៅពេលមុននិងក្រោយទទួលទានបន្លែផ្កាខាត់ណាបៃតងនេះ ។
ខណៈពេលធ្វើការស្រាវជ្រាវនោះពួកគេបានរកឃើញថាការទទួលទាននូវបន្លែ ផ្កាខាត់ណាបៃតងនេះពិតជាមានគុណប្រយោជន៍ដល់សុខភាពពិតមែន ជាពិសេសគឺការបង្កើនកម្លាំងកំហែងដល់រាង្គកាយអ្នកញ៉ាំវាជាប្រចាំ តែម្ដង។
លោកសាស្ត្រាចារ្យរីឆាដ មីតហ៊ិនដែលដឹកនាំការសិក្សាបាននិយាយថា៖ «ការញ៉ាំបន្លែនេះចំនួនពីរទៅបីដងក្នុងមួយសប្តាហ៍នោះវាល្អហើយ សម្រាប់ជំនួយកម្លាំងនិងសុខភាព។ ខ្ញុំគិតថា គ្មានអ្នកណាម្នាក់ចង់ញ៉ាំផ្កាខាត់ណាបៃតងរាល់ថ្ងៃនោះទេ»៕

Read more: http://www.techno2day.biz/2013/08/17/11809.html/#ixzz2cytHIJL7
0 comments:
Post a Comment