លោកវរសេនីយ៍ត្រី ប្រាក់ ប៊ុនណុន អធិការនគរបាលស្រុកពញាក្រែក បានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះជាប្អូនថ្លៃ ទៅបេះបន្លែជាច្រើនមុខ នៅក្នុងចម្ការអំពៅរបស់ខ្លួន ដែលសកម្មភាពនេះ នាងតែងតែធ្វើឡើងជារៀងរាល់ថ្ងៃ ដើម្បីយកទៅលក់យក កម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារ ។ លោកអធិការបន្តថា ស្របពេលដែលនាងកំពុងដើរ បេះបានបន្លែខ្លះ ដាក់ក្នុងថង់នៅវេលាម៉ោង៤ និង៣០នាទីរសៀល ស្រាប់តែបងថ្លៃឈ្មោះ ប៊ុននី ហៅទូច ដែលនៅជម្រះស្មៅចម្ការអំពៅក្បែរនោះ បានដើរសំដៅមករកនាង ព្រមទាំងយកត្រីមួយក្បាល មកហុចឱ្យ រួចចាប់ដៃនាងក៏រើបម្រះ រត់ចេញបានបន្តិចក៏ត្រូវបងថ្លៃដេញ តាមទាន់ផ្តួលទៅលើដី រួចរំលោភសេពសន្ថវៈរហូតបានសម្រេច ហើយគំរាមសម្លាប់ ប្រសិនបើនាងយករឿង នេះទៅប្រាប់ឪពុកម្តាយឱ្យដឹង ។ នាល្ងាចថ្ងៃដដែល នាងបានប្រាប់រឿងនេះដល់ឪពុកម្តាយឱ្យបានដឹង ។
លោកអនុសេនីយ៍ឯក កែវ នរ៉ាភី អធិការរងនគរបាល ស្រុកពញាក្រែកបានបញ្ជាក់ថា នៅពេលឪពុកម្តាយបានដឹងពីទង្វើមិនគប្បីនេះ ហើយក៏បាននាំគ្នារៀបចំផែនការប្រើវិធានការត្រជាក់ ដោយបានហៅបុរសជា កូនប្រសាឱ្យចុះមកពិភាក្សា ក៏នាំគ្នាចាប់កៀកជាប់នាំមកប្រគល់ឱ្យ សមត្ថកិច្ចអធិការដ្ឋាននគរបាល ស្រុកពញាក្រែក ចាត់ការតាមផ្លូវច្បាប់ ៕






0 comments:
Post a Comment