នៅ
ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
មានសួនទឹកកម្សាន្តជាច្រើនកន្លែងដែលបានទាក់ទាញភ្ញៀវទេសចរណ៍មក
ពីគ្រប់ទិសទីដើម្បីចំណាយពេលលេងលំហែកាយជាមួយក្រុមគ្រួសារ
ក៏ជាមិត្តភ័ក្ដិរបស់ពួកគេ។
ទោះជាយ៉ាងណា Sabay សូមលើកយកសួនទឹកកម្សាន្តតែ ១០ កន្លែងប៉ុណ្ណោះ ដែលភ្ញៀវទេសចរ និយមទៅលេងកម្សាន្តច្រើនជាងគេ ហើយមានទិដ្ឋភាពគួរឲ្យចង់ទៅលេង។ឥឡូវនេះសូមទៅទស្សនាទាំងអស់គ្នា ៖
១ .Rapid Water Park: គឺជាកន្លែងដែលមានអាងទឹកជាច្រើនព្រមទាំងមានកន្លែងជិះរំអិល ទម្លាក់ខ្លួនលេងចំនួន១៦កន្លែង និងមានទីតាំងធំទូលាយ។
២. Adventure Island: មានទិដ្ឋភាពស្អាត និងកន្លែងជិះលេងទម្លាក់ខ្លួនខ្ពស់ៗដ៏គួរឲ្យរំភើបជាច្រើន។
៣ Aquatica Water Park : នៅទីនោះមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ហើយពេលភ្ញៀវទេសចរជិះឧបករណ៍កម្សាន្តលេង ពួកគេនឹងបានឃើញត្រីដូហ្វីនហែលក្បែរនោះដែរ ហើយនេះជាទិដ្ឋភាពដ៏អស្ចារ្យមួយ។
៤. Typhoon Lagoon: មានទឹកសមុទ្រដែលគេបង្កើតឡើងដើម្បីឲ្យអ្នកចូលទស្សនា
បានលេងកម្សាន្តដូចនៅសមុទ្រពិតៗ។
៥. Big Kahuna Water Park : ជាតំបន់ដែលទទួលបានភ្ញៀវទេសចរចូលលេងកម្សាន្តជាច្រើនដោយសារមាន ឧបករណ៍ជិះលេងប្លែកៗ ជាច្រើន និងមានទឹកជ្រោះដែលគេបង្កើតឡើងដើម្បីបង្កើនសម្រស់មួយកម្រិតទៀត ក្នុងតំបន់នោះ។
៦. Blizzard Beach: វាជាសួនទឹកកម្សាន្ត ប៉ុន្តែគេបង្កើតព្រិលសិប្បនិម្មិតនៅទីនោះដើម្បីឲ្យមានភាពទាក់ ទាញខុសពីសួនទឹកផ្សេងៗទៀត ហើយស័ក្តិសម សម្រាប់ការមកលេងជាក្រុមគ្រួសារ។
៧. Coco Key : ក្នុងសួនទឹកនេះ មានបែងចែកកន្លែងលេងសម្រាប់មនុស្សពេញវ័យ និងក្មេងៗដើម្បីមានភាពងាយស្រួល ក្នុងការជិះលេងឧបករណ៍ផ្សេងៗ។
៨. Sun Splash : ជាតំបន់លេងកម្សាន្ត ដ៏អស្ចារ្យក្នុងពេលរដូវក្ដៅ ពីព្រោះវា មានអាងទឹកធំៗ ហើយវាបានក្លាយជាសួនទឹកកម្សាន្តដ៏ធំបំផុតនៅរដ្ឋ Florida ប៉ែកខាងត្បូង។
៩. Grapeland Water Park : សួនទឹកនេះគឺបង្កើតឡើងជាពិសេសសម្រាប់ប្អូនៗកុមារៗ ប៉ុន្តែក៏មានកន្លែងកម្សាន្តផ្សេងៗទៀតនៅទីនោះសម្រាប់មនុស្សពេញ វ័យដែរ។
១០. Wet N Wild Water Park : សម្រាប់សួនទឹកនេះភ្ញៀវទេសចរទាំងអស់មានឱកាសជិះឧបករណ៍ទំនើបៗ ប្លែកអស្ចារ្យដែលធ្វើឲ្យពួកគេមានអារម្មណ៍រំភើប និងរីករាយ៕
រែសម្រួល៖ មាស សាម៉ឺឌី
ប្រភព៖traveladvisortips

0 comments:
Post a Comment