ប្រិយមិត្ត
ធ្លាប់តែឃើញក្រុមហ៊ុន Samsung
ផលិតទូរស័ព្ទទំនើបខ្នាតតូចដែលស្ថិតក្នុងស្រឡាយ Galaxy S ដូចជា
Galaxy S3 mini និង Galaxy S4 mini
ដោយឡែកសម្រាប់ពេលនេះមានសេចក្ដីរាយការណ៍ថា Samsung
កំពុងតែត្រៀមចេញទូរស័ព្ទទំនើប Galaxy Memo ដែលគេជឿថាជាម៉ូដែល
mini
របស់ទូរស័ព្ទទំនើបដែលស្ថិតក្នុងស្រឡាយ Galaxy Note ។
បើយោងតាមប្រភពពី UnwiredView បានឲ្យដឹងថាទូរស័ព្ទទំនើប Galaxy Memo
ឬ Galaxy Note mini
នឹងមានលក្ខណសម្បត្តិបច្ចេកទេសមួយចំនួនដូចខាងក្រោម៖
- អេក្រង់ទំហំ 4.5-inch
- បច្ចេកវិទ្យាអេក្រង់ LCD
- កម្រិតភាពច្បាស់ 1,080p Full HD
- CPU Quad-core 1.4GHz
- RAM 2 GB
- កាមេរ៉ាទំហំ 8 MP
- មាន S Pen stylus
- ដំណើរការដោយ Android 4.2.2 Jelly Bean
បញ្ជាក់៖
មកទល់ពេលនេះគ្មានប្រភពណាអាចបង្ហាញពីរូបភាពពិតរបស់
ទូរស័ព្ទទំនើប Galaxy Memo ឬ Galaxy Note mini នៅឡើយទេ ។ ប្រភពពី
SamMobile បានបង្ហាញពីរូបភាពរបស់ Galaxy Note mini
ប៉ុន្តែបន្ទាប់មកគេហទំព័រមួយនេះក៏បញ្ជាក់វិញថាវាជារូបភាព
ក្លែងក្លាយទេ ។ ដើម្បីទស្សនារូបភាពពិតរបស់ទូរស័ព្ទ Galaxy Memo ឬ
Galaxy Note mini
សូមប្រិយមិត្តតាមដានជាមួយពពកព្រោះថាបើក្រុមហ៊ុនពិតជាកំពុង
ធ្វើការលើការងារនេះមែននោះមិនយូរទេរូបភាពពិតនឹងត្រូវបង្ហាញ ៕
រូបភាពដែលធ្លាប់បង្ហាញ
ប្រភព
ដោយ Sam
29 ខែមិថុនា 2013
0 comments:
Post a Comment