Milford Sound គឺ​ជា​តំបន់​អភិរក្ស​មួយ​ដែល​ស្ថិត​​ភាគខាង​លិច​នៃ​កោះ​ South Island ប្រទេស​ New Zealand។ មក​ដល់​បច្ចុប្បន្ន​នេះ វា​ត្រូវ​បាន​​ចាត់​ទុក​ថា​ជា​កន្លែង​ដ៏​ល្បីល្បាញ​បំផុត​​​​នៃ​គោលដៅ​​របស់ ​ភ្ញៀវទេសចរ​ជា​ច្រើន​មក​ពី​គ្រប់ទិសទី​​លើ​សកល​លោក ដែលនៅ​ក្រោម​ការគាំពារយ៉ាង​ចិត្ត​ទុកដាក់​ដោយ​អង្គការ​ UNESCO ​ផង​ដែរ។
Milford Sound មិន​ត្រឹម​តែមាន​ទេសភាព​ដ៏​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ធនធាន​ដ៏​មហាសាល​រួម​មាន​សត្វ​ព្រៃ​ រាប់​ពាន់​ប្រភេទ បក្សី  និង​មច្ឆជាតិ​​​ជា​ដើម​ក៏​មាន​វត្តមាន​នៅ​ទី​នេះ​ដែរ។ ​បើ​យោង​តាម​អ្នក​និពន្ធ​សៀវភៅ​ប្រលោមលោក​ល្បី​មួយ​រួប​របស់​អង់គ្លេស ​គឺ​លោក Rudyard Kipling បាន​ចាត់​ទុក​តំបន់​មួយ​នេះ​ ជា​ទី​កន្លែង​អច្ឆរិយៈទី​៨​នៅ​លើ​សកលលោក។
ចង់​ដឹង​ថា Milford Sound ស្អាត​យ៉ាងណា​នោះ​ សូម​ទស្សនា​រូបភាព​ដែល​មាន​ជា​បន្តបន្ទាប់​ដូច​តទៅ៖
ផ្លូវទៅកាន់តំបន់​អភិរក្ស​ Milford Sound
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះតំបន់​អភិរក្ស​ Milford Sound​ នេះ?
ប្រែសម្រួល៖ ណារិន
ប្រភព៖ environmentalgraffiti&wikipedia ​​​