បច្ចុប្បន្ន
នេះគេសង្កេតឃើញថា Dell
ដែលជាក្រុមហ៊ុនមួយដែលមានឈ្មោះបោះសម្លេងក្នុងចំណោមក្រុមហ៊ុន
ផលិតកុំព្យូទ័រល្បីៗទូទាំងពិភពលោកកុំពុងតែចូលខ្លួនបណ្ដើមយក
ចំណែកទីផ្សារពីការលក់កុំព្យូទ័របន្ទះស្ដើង
ព្រោះថានៅខណៈដែលទីផ្សារកុំព្យូទ័របន្ទះស្ដើង
កំពុង
មានសន្ទុះរីកចម្រើននោះ Dell
ក៏បានបញ្ចេញកុំព្យូទ័របន្ទះស្ដើងរបស់ខ្លួនជាច្រើនម៉ូដែលរួចមក
ហើយ ។ កុំព្យូទ័របន្ទះស្ដើងរបស់ក្រុមហ៊ុន Dell
ធ្លាប់បានចេញនាពេលកន្លងមកមានដូចជា Dell XPS 12, Dell XPS 18 និង
Dell Venue 8 (Windows 8.1) ជាដើម
ហើយដើម្បីបន្ថែមនូវជម្រើសជាច្រើនទៀតដល់អតិថិជនរបស់ខ្លួននោះ
ថ្មីៗនេះ Dell
បានបញ្ចេញនូវកុំព្យូទ័របន្ទះស្ដើងចំនួនពីរម៉ូដែលទៀតទៅលើទីផ្សារ
គឺ Dell Venue 7 និង Venue 8 (ដំណើរការដោយ Android 4.2.2
និងអាចដំឡើងទៅកំណែរ 4.3) ។
លក្ខណសម្បត្តិបច្ចេកទេសរបស់កុំព្យូទ័របន្ទះស្ដើងទាំងពីរមានដូចខាងក្រោម៖
Dell Venue 7
- អេក្រង់ទំហំ 7-inch កម្រិតភាពច្បាស់នៃអេក្រង់ 1,280 x 800 pixels
- CPU Dual-core 1.6GHz (Intel Atom)
- RAM 2 GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 16 GB (អាចបន្ថែម microSD card 32 GB)
- កាមេរ៉ាមុខ VGA និង កាមេរ៉ាក្រោយទំហំ 3 MP
Dell Venue 8
- អេក្រង់ទំហំ 8-inch
- កម្រិតភាពច្បាស់ 1,280 x 800 pixels
- CPU 2GHz
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 32 GB
- កាមេរ៉ាមុខទំហំ 2 MP និង កាមេរ៉ាក្រោយទំហំ 5 MP
សូមបញ្ជាក់ថាកុំព្យូទ័របន្ទះស្ដើងទាំងពីរសុទ្ធតែមាន Wi-Fi,
Bluetooth 4.0, GPS, microsUSB port ដូចៗគ្នា ។
មិនទាន់មានប្រភពណាអាចបញ្ជាក់ថា Dell Venue
ទាំងពីរម៉ូដែលនឹងមកដល់ទីផ្សារកម្ពុជាយើងនៅថ្ងៃណានោះទេ
សូមប្រិយមិត្តរង់ចាំសាកសួរតាមហាងលក់កុំព្យូទ័រ ឬ
ទូរស័ព្ទនានាក្នុងរាជធានីភ្នំពេញ ៕
[Updated] : បើ
យោងតាមប្រភពពីគេហទំព័រ GSMarena
បានឲ្យដឹងថាកុំព្យូទ័របន្ទះស្ដើងទាំងពីរសុទ្ធតែអាចដាក់ស៊ីមកាត
បាន (micro-SIM) ។ រីឯថាមពលថ្មវិញគឺ 4100 mAh (ដូចគ្នា) ។