ភ្នំពេញៈ កីឡាករជម្រើសជាតិ
វាយកូនឃ្លីលើតុ ៣នាក់ និងកីឡាករជម្រើសជាតិ វាយសីកម្ពុជា ៩នាក់
ត្រៀមចេញទៅហ្វឹកហាត់ ពង្រឹងសមត្ថភាព បន្ថែមទៀត នៅទីក្រុងប៉េកាំង ប្រទេសចិន
មុនចេញទៅប្រកួត SEA Games លើកទី ២៧ នៅប្រទេសមីយ៉ាន់ម៉ា ចុងឆ្នាំ២០១៣នេះ ។
កីឡា ២១ប្រភេទរបស់កម្ពុជា ដែលមានឈ្មោះទៅ ចូលរួមប្រកួតកីឡា SEA Games លើកទី២៧ បានចេញទៅហ្វឹក ហាត់នៅក្រៅប្រទេស គ្រប់វិញ្ញាសាអស់ហើយ លើកលែងតែ ប្រភេទកីឡាចំបាប់ ប៉ុណ្ណោះដែលហ្វឹកហាត់ នៅក្នុងប្រទេស ជាមួយពីរប្រទេស ផ្សេងទៀតមាន ឡាវ និងមីយ៉ាន់ម៉ា ។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយ កូនឃ្លីលើតុកម្ពុជា បានបា្រប់ឲ្យដឹងថា “កីឡាករវាយកូនឃ្លីលើ តុជម្រើសជាតិទាំងនេះ នឹងចេញដំណើរ ទៅនៅថ្ងៃទី 0៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ ដោយក្រុមលោក បានដឹកដៃ គ្នាទៅហ្វឹកហាត់ ជាមួយក្រុមកីឡា វាយសីនៅឯទីក្រុង ប៉េកាំង ។
លោកបានបន្តថា ការចេញទៅហ្វឹកហាត់ បន្ថែមទៀត នៅប្រទេសចិនដដែល ដោយយោង ទៅតាមការចុះអនុស្សារណៈ យោគយល់គ្នា (MOU) រវាងក្រសួង កីឡាចិន និងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ។
ដោយឡែកលោក ជាម សុភា អគ្គលេខាធិការរង សហព័ន្ធកីឡា វាយសីកម្ពុជា បានមានប្រសាសន៍ដែរថា ការហ្វឹកហាត់ នៅទីក្រុងប៉េកាំងនេះ ដោយសារតែកីឡា វាយសី ជាប្រភេទកីឡា របស់ប្រទេស ហើយភាគច្រើន កីឡាករជើងខ្លំាង និង ម្ចាស់ពានរង្វាន់សុទ្ធសឹងតែ ជាជនជាតិ ទើបលោកប្រធាន សហព័ន្ធសម្រេចឲ្យ ទៅហ្វឹកហាត់នៅទីនោះ ៕

0 comments:
Post a Comment