បទ”ឲ្យប្រពន្ធស៊ីសៀង ឲ្យនាងស៊ីស៊ុប” របស់តារាកំប្លែងនាយ ពែកមី ត្រូវបានក្មេងៗមួយក្រុមយកមកច្រៀងត្រាប់តាម អមដោយភ្លេងស្គរដៃពីរោះរណ្ដំ គួរឲ្យកោតសរសើរ។
គេ មិនបានដឹងថា ក្មេងៗទាំងនោះមានប្រភពនៅទីណានោះទេ ប៉ុន្តែវីដេអូត្រូវបានប្រទះឃើញបង្ហោះលើបណ្ដាញសង្គមនាម្សិលមិញ នេះ ខណៈបទចម្រៀង“ឲ្យប្រពន្ធស៊ីសៀង ឲ្យនាងស៊ីស៊ុប” របស់នាយ ពែកមី កំពុងវាយលុកបានអ្នកស្ដាប់ជាច្រើន។ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការកោតសរសើរ និងលាន់មាត់ថា ក្មេងៗទាំងអស់មានការឆ្នៃប្រឌិត។
ដោយឡែកតារា កំប្លែងល្បីឈ្មោះនាយ ពែកមី បានសរសេរនៅលើWall របស់ខ្លួន ដោយថ្លែងអំណរគុណដល់ក្មេងៗទាំងនោះផងដែរ ដែលបានគាំទ្របទចម្រៀងរបស់នាយ និងនាំគ្នាយកមកច្រៀងដូច្នេះ។ តារាកំប្លែងរូបនេះក៏ទទួលស្គាល់ថា ពួកប្អូនតូចទាំងនោះមានទេពកោសល្យពិតមែន និងស្នើសុំឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមដែលបានប្រទះឃើញវីដេអូ នេះជួយចែករំលែកបន្ត។
ទោះបីជាមានភាពចម្រូងចម្រាសខ្លះ ពាក់ព័ន្ធទៅនឹងកម្មសិទ្ធិបញ្ញាយ៉ាងណាក៏ដោយ ប៉ុន្តែបទ” ឲ្យប្រពន្ធស៊ីសៀង ឲ្យនាងស៊ីស៊ុប” របស់តារាកំប្លែងល្បីឈ្មោះនាយ ពែកមី ទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំងមិនថាតាមផ្សារទំនើប កន្លែងជួបជុំសាធារណៈនានានោះទេ ។ សូម្បីតែប្រទេសមួយចំនួនដែលមានបងប្អូនខ្មែររស់នៅ ក៏នាំគ្នាចាក់បទចម្រៀងនេះរាំកម្សាន្តផងដែរ ដូចជាប្រទេសកូរ៉េជាដើម។ នេះបើតាមប្រិយមិត្តម្នាក់នៅកូរ៉េ បានប្រាប់មក Sabay។
តបនឹងការគាំទ្រនេះ នាយ ពែកមី ធ្លាប់បានអះអាងតាមរយៈសារព័ត៌មានមួយថា នាយ ពិតជាមោទនភាពណាស់ជាមួយនឹងអ្វីដែលនាយ កំពុងទទួលបានតាមបទលើកដំបូងរបស់នាយ “ឲ្យប្រពន្ធស៊ីសៀង ឲ្យនាងស៊ីស៊ុប” ព្រោះតែនាយ នឹកស្មានមិនដល់។ យ៉ាងណាក៏ដោយ បន្ថែមពីលើនេះ នាយ ពែកមី បានស្នើឲ្យទស្សនិកជនបន្តគាំទ្រសមិទ្ធផលទាំងឡាយទៀតរបស់នាយផង។
សន្ទុះ នៃការគាំទ្រកើតមានកាន់តែខ្លាំងនារដូវកាលចូលឆ្នាំកន្លងទៅ ខណៈគ្រប់កម្មវិធីកម្សាន្តគឺបទនេះបានបន្លឺពេញភូមិស្រុក។ ចំណែកឯបទចម្រៀងផ្សេងទៀតរបស់នាយក៏ទទួលបានការគាំទ្រខ្លាំងដែរ ដូចជាបទ” សម្លក្ដាម” និងបទ”ប្រុសអីហៅស្រីផឹក” ដែលច្រៀងរួមគ្នាជាមួយនាង មាស សុខសោភា ជាដើម៕
អត្ថបទ៖ សំ ជំនាញ

0 comments:
Post a Comment