លោក Bernd Stange
ដែលទើបទទួលតំណែងជាគ្រូបង្វឹកឈុតធំសិង្ហបុរី
បានបង្ហាញបញ្ជីឈ្មោះកីឡាករ២៣នាក់របស់ខ្លួន
សម្រាប់ការប្រកួតមិត្តភាពជាមួយមីយ៉ាន់ម៉ា និងឡាវ
ដែលក្នុងនោះមានខ្សែបម្រើមួយរូប
មានអាយុទើបតែ១៧ឆ្នាំប៉ុណ្ណោះ។
ក្នុងចំណោមកីឡាករទាំង២៣នាក់ដែលបានជ្រើសរើស អតីត ប្រធានក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំ Adam Swandi គឺជាកីឡាករក្មេងជាងគេបង្អស់។ អ្នកចាត់ការក្រុមលោក Azrulnizam Shah គូសបង្ហាញថា៖ “យើងជាក្រុមមួយរួមបញ្ចូលរវាងកីឡាករសម្បូរបទពិសោធន៍ជាមួយក្មេងៗ ដែលមានឆន្ទៈខ្ពស់។ នេះជួយឲ្យសិង្ហបុរីមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រកួតប្រជែង និងអាចបណ្តុះយុវជនច្រើនថែមទៀតសម្រាប់ជម្រើសជាតិយើង។”
“មាន
កីឡាករមួយចំនួន ទើបនឹងចូលរួមជាលើកទីមួយ ហើយយើងសង្ឃឹមថា
កីឡាករសិស្សច្បងទាំងឡាយនឹងជួយបង្ហាញផ្លូវល្អៗដល់ពួកគេ។
នាពេលខាងមុខ ក្មេងៗដែលបង្ហាញសមត្ថភាពបានល្អក្នុងក្លិបរបស់គេ
ហើយមានការតាំងចិត្តខ្ពស់
នឹងត្រូវបានទទួលការពិចារណាសម្រាប់ការហៅចូលក្រុមជម្រើសជាតិ
សាជាថ្មី។” អ្នកចាត់ការខាងលើបញ្ជាក់បន្ថែម។
ឈុត
ធំរបស់សិង្ហបុរីនេះ
នឹងត្រូវសាកកម្លាំងជាមួយមីយ៉ាន់ម៉ានៅថ្ងៃទី ០៤ ខែ មិថុនា
មុនពេលប៉ះជាមួយឡាវនៅបីថ្ងៃបន្ទាប់។
ប្រិយមិត្តយល់យ៉ាងណាដែរចំពោះមួយឈុតរបស់សិង្ហបុរីនេះ?
ប្រែសម្រួលដោយ៖ រស់ កាណាល់
ប្រភព៖ channelnewsasia
ក្នុងចំណោមកីឡាករទាំង២៣នាក់ដែលបានជ្រើសរើស អតីត ប្រធានក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំ Adam Swandi គឺជាកីឡាករក្មេងជាងគេបង្អស់។ អ្នកចាត់ការក្រុមលោក Azrulnizam Shah គូសបង្ហាញថា៖ “យើងជាក្រុមមួយរួមបញ្ចូលរវាងកីឡាករសម្បូរបទពិសោធន៍ជាមួយក្មេងៗ ដែលមានឆន្ទៈខ្ពស់។ នេះជួយឲ្យសិង្ហបុរីមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រកួតប្រជែង និងអាចបណ្តុះយុវជនច្រើនថែមទៀតសម្រាប់ជម្រើសជាតិយើង។”
| ល.រ | ឈ្មោះ | អាយុ | តំណែងលេង | មកពីក្លិប |
| ១ | Izwan Mahbud | ២៣ឆ្នាំ | អ្នកចាំទី | LionsXII |
| ២ | Hassan Sunny | ២៩ឆ្នាំ | អ្នកចាំទី | Warriors |
| ៣ | Faritz Hameed | ២៣ឆ្នាំ | ខ្សែការពារ | LionsXII |
| ៤ | Shakir Hamzah | ២១ឆ្នាំ | ខ្សែការពារ | LionsXII |
| ៥ | Safuwan Baharudin | ២២ឆ្នាំ | ខ្សែការពារ | LionsXII |
| ៦ | Baihakki Khaizan | ២៩ឆ្នាំ | ខ្សែការពារ | LionsXII |
| ៧ | Afiq Yunos | ២៣ឆ្នាំ | ខ្សែការពារ | Courts Young Lions |
| ៨ | Noh Rahman | ៣២ឆ្នាំ | ខ្សែការពារ | Home United |
| ៩ | Shaiful Esah | ២៦ឆ្នាំ | ខ្សែការពារ | Tampines Rovers |
| ១០ | Rosman Sulaiman | ២៩ឆ្នាំ | ខ្សែការពារ | Woodlands Wellington |
| ១១ | Shariff Samat | ២៩ឆ្នាំ | ខ្សែការពារ | Woodlands Wellington |
| ១២ | Faris Ramli | ២១ឆ្នាំ | ខ្សែបម្រើ | LionsXII |
| ១៣ | Gabriel Quak | ២៣ឆ្នាំ | ខ្សែបម្រើ | LionsXII |
| ១៤ | Shahril Ishak | ២៩ឆ្នាំ | ខ្សែបម្រើ | LionsXII |
| ១៥ | Hariss Harun | ២៣ឆ្នាំ | ខ្សែបម្រើ | LionsXII |
| ១៦ | Isa Halim | ២៧ឆ្នាំ | ខ្សែបម្រើ | LionsXII |
| ១៧ | Adam Swandi | ១៧ឆ្នាំ | ខ្សែបម្រើ | FC Metz |
| ១៨ | Hafiz Nor | ២៥ឆ្នាំ | ខ្សែបម្រើ | Tanjong Pagar United |
| ១៩ | Shahdan Sulaiman | ២៤ឆ្នាំ | ខ្សែបម្រើ | Tampines Rovers |
| ២០ | Qiu Li | ៣២ឆ្នាំ | ខ្សែប្រយុទ្ធ | Balestier Khalsa |
| ២១ | Indra Sahdan | ៣៤ឆ្នាំ | ខ្សែប្រយុទ្ធ | Home United |
| ២២ | Khairul Amri | ២៨ឆ្នាំ | ខ្សែប្រយុទ្ធ | Tampines Rovers |
| ២៣ | Sufian Anuar | ២៦ឆ្នាំ | ខ្សែប្រយុទ្ធ | Warriors |
ប្រិយមិត្តយល់យ៉ាងណាដែរចំពោះមួយឈុតរបស់សិង្ហបុរីនេះ?
ប្រែសម្រួលដោយ៖ រស់ កាណាល់
ប្រភព៖ channelnewsasia






0 comments:
Post a Comment