Powered by Blogger.
RSS

Apple ប្រកាស​ចេញ​នូវ​ iPad Air និង iPad mini Retina ដូច​ការ​រំពឹង​ទុក

កាល ​ពី​យប់​ថ្ងៃ​ម្សិល​មិញ​នេះ​​ នៅ​ឯទីក្រុង​​​សានហ្វ្រានស៊ីស្កូ​ ក្រុមហ៊ុន​ Apple បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការនូវ​កុំព្យូទ័រ​បន្ទះ​ស្តើង​​ជំនាន់​ថ្មី​​​​ ដែល​មាន​ឈ្មោះ​ថា​ iPad Air និង iPad mini Retina បន្ទាប់​ពី​​ក្រុមហ៊ុន​នេះ​លក់​ iPad បាន​ប្រមាណ​ 170 លាន​គ្រឿង​កន្លង​មក​។​ iPad Air មាន​កម្រាស់​ត្រឹម​ 7.5 មិល្លីម៉ែត្រ​ និង​ទម្ងន់​ត្រឹម​ 469 ក្រាម ស្តើង​និង​ស្រាល​ជាង​មុន​ ។ វា​មាន​រាង​ដូច​ទៅ​នឹង​ iPad mini មាន​ស៊ុម​អេក្រង់​សងខាង​ស្តើង​ជា​ង​មុន 43%​​​ លោក​អ្នក​មាន​ជម្រើស​ពីរ​ពណ៌​ ស និង​ ប្រផេះ ប៉ុន្តែ​មិន​មាន​ពណ៌​មាស​ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ។

iPad Air ដំណើរ​ដោយ​ iOS 7 និង​មាន​បំពាក់​នូវ CPU A7 និង GPU ដែល​មាន​ល្បឿន​លឿន​ជា​ង​មុន​ 72 ដង​។ វា​ក៏​មាន​បំពាក់​ផង​ដែរ​នូវ​កាមេរ៉ា 5MP iSight វា​​អាច​ចាប់​យក​វីឌីអូ​នូវ​កម្រិត​ 1080p Full HD ជា​មួយ​នឹង​​កាមេរ៉ា​ខាងមុខ​ វា​បាន​បន្ថែម​នូវ​ឧបករណ៍​ស្រូប​សម្លេង​ភ្លោះ​ ។ ថ្មី​កាន់​បាន​រហូត​ដល់ ១០​ម៉ោង​ ។

សម្រាប់ iPad Air – WiFi មាន​តម្លៃ​ចាប់​ពី​ $499 សម្រាប់​ទំហំ 16GB ឬ $599 សម្រាប់ 32GB ឬ $699 សម្រាប់ 64GB ឬ $799 សម្រាប់ 128GB ។ ចំណែក​ឯ iPad Air - WiFi + Cellular មាន​តម្លៃ​ចាប់​ពី​ $629 សម្រាប់​ទំហំ 16GB ឬ $729 សម្រាប់ 32GB ឬ $829 សម្រាប់ 64GB ឬ $929 សម្រាប់ 126GB ។ ចំពោះ​ iPad mini Retina គឺ​មាន​រូប​រាង​ដូច​គ្នា​ទៅ​នឹង iPad mini អ្វី​ដែល​ថ្មី​គឺ​នៅ​ត្រង់​ អេក្រង់​ Retina ដែល​មាន​ភាព​ច្បាស់​ 2048 x 1536p ស្មើ​គ្នា​នឹង iPad អេក្រង់ 9.7″​ វាមាន​បំពាក់ CPU ​A7 64-bit ដូច​ iPad Air និង iPhone 5S នឹង​មាន​ដាក់​លក់​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ ។ ​សម្រាប់ iPad mini Retina – WiFi មាន​តម្លៃ​ចាប់​ពី​ $399 សម្រាប់​ទំហំ 16GB ឬ $499 សម្រាប់ 32GB ឬ $599 សម្រាប់ 64GB ឬ $699 សម្រាប់ 128GB ។ ចំណែក​ឯ iPad mini Retina - WiFi + Cellular មាន​តម្លៃ​ចាប់​ពី​ $529 សម្រាប់​ទំហំ 16GB ឬ $629 សម្រាប់ 32GB ឬ $729 សម្រាប់ 64GB ឬ $829 សម្រាប់ 128GB ។ តើ​អ្នក​គិត​ថា​វា​ជា​ការ​វិវឌ្ឍន៍​ថ្មី​របស់ Apple ដែល​គួរ​អោយ​ចាប់​អារម្មណ៍​ដែរទេ? សូម​បញ្ចេញ​មតិ​ខាង​ក្រោយ។ ប្រភព៖ Apple

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Dell បញ្ចេញ​កុំព្យូទ័របន្ទះស្ដើង Venue 7 និង Venue 8 តម្លៃ​ $149 & $179 [updated]

បច្ចុប្បន្ន ​នេះ​គេ​សង្កេត​ឃើញ​ថា​ Dell ដែល​ជា​ក្រុមហ៊ុន​​មួយ​ដែល​មាន​​ឈ្មោះ​បោះសម្លេង​ក្នុង​ចំណោម​ក្រុមហ៊ុន​​ ផលិត​កុំព្យូទ័រ​ល្បីៗ​ទូទាំង​ពិភពលោក​កុំពុង​​តែ​​ចូល​ខ្លួន​បណ្ដើម​យក​ ចំណែកទីផ្សារ​ពី​ការ​លក់​កុំព្យូទ័របន្ទះស្ដើង​ ព្រោះ​​​ថា​​នៅ​ខណៈ​ដែល​ទីផ្សារ​កុំព្យូទ័របន្ទះស្ដើង​កំពុង ​មាន​សន្ទុះ​រីកចម្រើន​នោះ Dell ក៏​បាន​បញ្ចេញ​កុំព្យូទ័របន្ទះស្ដើង​របស់​ខ្លួន​ជា​ច្រើន​ម៉ូដែល​​រួច​មក​ ហើយ ។ កុំព្យូទ័របន្ទះស្ដើង​របស់​ក្រុមហ៊ុន​ Dell ​ធ្លាប់​បាន​ចេញ​នា​ពេល​កន្លង​មក​មាន​ដូច​ជា​ Dell XPS 12, Dell XPS 18 និង Dell Venue 8 (Windows 8.1) ជា​ដើម ហើយ​ដើម្បី​បន្ថែម​នូវ​ជម្រើស​ជា​ច្រើន​ទៀត​ដល់​អតិថិជន​របស់ខ្លួន​នោះ​ ថ្មីៗ​នេះ​ Dell បាន​បញ្ចេញ​នូវ​កុំព្យូទ័រ​បន្ទះស្ដើង​​ចំនួន​ពីរ​ម៉ូដែល​ទៀត​ទៅ​លើ​ទីផ្សារ ​​ គឺ Dell Venue 7 និង Venue 8 (ដំណើរការ​ដោយ​ Android 4.2.2 និង​អាច​ដំឡើង​ទៅ​កំណែរ 4.3) ។

លក្ខណសម្បត្តិបច្ចេកទេស​របស់​កុំព្យូទ័របន្ទះស្ដើង​ទាំង​ពីរ​មាន​ដូច​ខាង​ក្រោម៖
Dell Venue 7
  • អេក្រង់ទំហំ 7-inch កម្រិតភាពច្បាស់នៃ​អេក្រង់ 1,280 x 800 pixels
  • CPU Dual-core 1.6GHz (Intel Atom)
  • RAM 2 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីនទំហំ 16 GB (អាច​បន្ថែម microSD card 32 GB)
  • កាមេរ៉ាមុខ VGA និង​ កាមេរ៉ាក្រោយ​ទំហំ 3 MP
Dell Venue 8
  • អេក្រង់ទំហំ 8-inch
  • កម្រិតភាពច្បាស់ 1,280 x 800 pixels
  • CPU 2GHz
  • អង្គផ្ទុកទិន្នន័យ​ជាប់ម៉ាស៊ីន​ទំហំ​ 32 GB
  • កាមេរ៉ាមុខ​ទំហំ 2 MP និង កាមេរ៉ាក្រោយទំហំ 5 MP

សូម​បញ្ជាក់ថា​កុំព្យូទ័របន្ទះស្ដើង​ទាំង​ពីរ​សុទ្ធតែ​មាន​ Wi-Fi, Bluetooth 4.0, GPS, microsUSB port ដូចៗ​គ្នា ។ មិន​ទាន់​មាន​ប្រភពណា​អាច​បញ្ជាក់ថា​ Dell Venue ទាំង​ពីរ​ម៉ូដែល​នឹង​មក​ដល់ទីផ្សារ​កម្ពុជា​យើង​នៅ​ថ្ងៃណា​នោះ​ទេ សូម​ប្រិយមិត្ត​រង់ចាំសាកសួរ​តាម​ហាង​លក់​កុំព្យូទ័រ ឬ ទូរស័ព្ទ​នានា​ក្នុង​រាជធានីភ្នំពេញ ៕
[Updated] : បើ ​យោង​តាម​ប្រភព​ពី​គេហទំព័រ GSMarena បាន​ឲ្យ​ដឹង​ថា​​កុំព្យូទ័របន្ទះស្ដើង​ទាំង​ពីរ​សុទ្ធតែ​​​អាច​ដាក់ស៊ីមកាត​ បាន (micro-SIM)​ ។ រីឯ​ថាមពលថ្ម​វិញ​គឺ 4100 mAh  (ដូចគ្នា) ។

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ក្រុមហ៊ុន Micromax ប្រកាស​ចេញ​ទូរស័ព្ទ Canvas Turbo (A250) តម្លៃ​ប្រហែល $325

Micromax គឺ​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​​ដៃ​ធំ​ជាង​គេ​លំដាប់​លេខ១២ របស់​ពិភពលោក និង​​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌា នេះ​បើ​ផ្អែក​លើ​របាយការណ៍​របស់​ក្រុមហ៊ុនជ្រាវជ្រាវ​ទីផ្សារ​ Strategy Analytics ។ ទូរស័ព្ទទំនើប​របស់​ក្រុមហ៊ុន​មួយ​នេះ​មាន​ការ​ពេញ​និយម​​ខ្លាំង​នៅទីផ្សារ​ឥណ្ឌា និង អឺរ៉ុប ជាក់ស្ដែង​កាល​ពី​ដើម​ឆ្នាំ២០១៣ នេះ​មាន​ព័ត៌មាន​មួយ​ថា​ក្រុមហ៊ុន​ Micromax បាន​ប្រកាស​ចេញ​ទូរស័ព្ទទំនើប​ម៉ូដែល​ A116 Canvas HD និង​លក់​អស់ពី​ស្ដុក​ក្នុងរយៈ​ពេល​​ត្រឹម​តេ ​១៥ នាទី​ បន្ទាប់​ពីដាក់​ឲ្យ​បញ្ជាទិញ​នៅ​លើ​គេហទំព័រផ្ទាល់​របស់​ក្រុមហ៊ុន ។ ដោយឡែក​​កាល​ពី​ថ្ងៃម្សិលមិញ​នេះ​ក្រុមហ៊ុន​ Micromax បាន​បញ្ចេញ​នូវ​ទូរស័ព្ទទំនើប​មួយ​ម៉ូដែល​ទៀត​គឺ Canvas Turbo (A250) ដែល​មាន​តម្លៃ​ប្រហែល​ $325 ជា​មួយ​នឹង​លក្ខណសម្បត្តិបច្ចេកទេស​ដូច​ខាង​ក្រោម៖

  • អេក្រង់ទំហំ 5-inch
  • បច្ចេកវិទ្យាអេក្រង់ SHARP CGS
  • កម្រិតភាពច្បាស់ 1,920 x 1,080p full HD
  • CPU Quad-core 1.5GHz
  • RAM 2 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់ម៉ាស៊ីនទំហំ 16 GB
  • មាន Wi-Fi, Bluetooth 4.0,
  • កាមេរ៉ាមុខទំហំ 5 MP និង កាមេរ៉ាក្រោយទំហំ 13 MP
  • ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android 4.2.1 Jelly Bean
  • ថាមពលថ្ម 2,000mAh
សូម​បញ្ជាក់​ថា​ក្រុមហ៊ុន​ Micromax នឹង​ចាប់​ផ្ដើម​បញ្ចេញ​ Canvas Turbo (A250) ទៅ​លើទីផ្សារ​ប្រទេសឥណ្ឌា​នៅ​ថ្ងៃស្អែក​នេះ​ ដោយលក់ក្នុងត​ម្លៃ​ប្រហែល $325 ។ ដោយឡែក​សម្រាប់​ទីផ្សារ​ប្រទេស​ផ្សេង​ទៀត​គ្មាន​ប្រភពណា​អាច​បញ្ជាក់នៅឡើយទេ ៕

ក្រោយពី​ពិនិត្យ​លើ​លក្ខណសម្បត្តិបច្ចេកទេស​របស់​ Canvas Turbo (A250) តើ​ប្រិយមិត្ត​យល់ដូច​ម្ដេចដែរ ? ហើយ​ប្រិយមិត្ត​ចង់ឃើញ​វត្តមាន​ទូរស័ព្ទទំនើប​នេះ​ក្នុង​ទីផ្សារ​ ព្រះរាជាណាចក្រកម្ពុជា​យើង​ដែរ​ឬទេ ?

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ប្រធានាធិបតី​អូ​បា​ម៉ា​ឈ្នះ​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​បែរជា​មាន​ជំហរ​ធ្វើសង្គ្រាម​

tithya-31-d-fullនៅ ​ពេល​ដែល​ប្រធានាធិបតី​អូ​បា​ម៉ា​ធ្វើដំណើរ​ទៅ​ទីក្រុង​អូស​ឡូ ប្រទេស​ន័​រ​វែ​ល ដើម្បី​ទទួល​រង្វាន់ ណូបែល​សន្តិភាព​នៅក្នុង​ឆ្នាំ​២០០៩ លោក​ក៏​មិន បាន​ដឹង​អំពី​អ្វី​ដែល​បាន​ធ្វើ និង អ្វី​ដែល​សម​នឹងទទួល​បាន​នូវ​រង្វាន់​នេះ​ផង​។​
លោក​អូ​បា​ម៉ា​បាន​និយាយ​នៅក្នុង​សន្ទរកថា​ទទួល​រង្វាន់​នេះ​ថា «​ប្រហែលជា ​ប្រកាស​ដែល​ហ៊ុំ ព័ទ្ធ​ការ​ទទួល​របស់ខ្ញុំ​នូវ​រង្វាន់​នេះ តាម​ការពិត​នោះ​គឺ​ខ្ញុំ​ជា​អគ្គមេបញ្ជាការ​កង ទ័ព​របស់​ប្រទេស​មួយ នៅក្នុង​ចំណោម​សង្គ្រាម​២»​។ គឺ​រយៈពេល​តែ​៥​ឆ្នាំ​ប៉ុណ្ណោះ​ចាប់តាំងពី​ពេលនោះ​មក​ដែល​លោក អូ​បា​ម៉ា ឥឡូវនេះ​កំពុងតែ​ប្រឈម​នឹង​សេចក្តី​សម្រេច​លើក​ទី​២​អំពី​ថា​តើ​នឹង​បញ្ជូន​ កងកម្លាំង​ប្រដាប់ អាវុធ​អាមេរិក​ទៅ​ធ្វើ​សង្គ្រាម​នៅ​បរទេស ឬក៏​យ៉ាងណា​នោះ​។​

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

បាក់ឌុបឆ្នាំនេះ និទ្ទេស A ៨៦នាក់ និងនិទ្ទេស B ជាង៥ពាន់នាក់

- មន្រ្តីក្រសួងអប់រំ៖ ការជាប់ធ្លាក់របស់សិស្ស ស្ថិតនៅលើសមត្ថភាព
ភ្នំពេញ៖ សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា២០១២-២០១៣ អ្នកជាប់និទ្ទេស A មានចំនួនតិចជាងការប្រឡងឆ្នាំទៅ ពោលឆ្នាំនេះ មានសិស្សជាប់និទ្ទេស A ចំនួន ៨៦នាក់ ខណៈឆ្នាំសិក្សា ២០១១-២០១២ មានរហូតដល់ ១០៥នាក់។ មន្រ្តីក្រសួងអប់រំបញ្ជាក់ថា ការជាប់ធ្លាក់ច្រើន ឬតិចអាស្រ័យលើសមត្ថភាព របស់សិស្សពីមួយជំនាន់ទៅមួយជំនាន់ មិនមែនព្រោះការបែកធ្លាយវិញ្ញាសារដូចការចោទប្រកាន់ គ្មានមូលដ្ឋាននោះទេ។
លទ្ធផលប្រឡងបាក់ឌុបឆ្នាំសិក្សា ២០១២-២០១៣ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឲ្យដឹងហើយ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣។ ការប្រឡងបាក់ឌុបឆ្នាំនេះ សិស្សដែលបានប្រឡងជាប់មានចំនួន ៩១.៣ ៧០នាក់ ស្មើប្រមាណ ៨៦,៧៧ភាគរយ កើនជាងឆ្នាំកន្លងទៅ ០,២៩ភាគរយ។
លោក អ៊ឹង ង៉ោហុក ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះដឹងទូទៅ នៃក្រសួងអប់រំ យុវជន និង កីឡា បានថ្លែង ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងផងដែរថា សិស្សជាប់និទ្ទេស A ទូទាំងប្រទេសនៅឆ្នាំនេះ មានចំនួន ៨៦នាក់ ខណៈនិទ្ទេស B មានរហូតដល់ជាង ៥ពាន់នាក់។

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ស្រីស្អាតបើក រថយន្តលុច្សស៊ីស ដាច់រ៉ូទីល នាំឲ្យកកស្ទះ ចរាចរជាង ១ម៉ោង



ភ្នំពេញ ៖ ស្រីស្អាតម្នាក់អាយុជាង ២០ឆ្នាំ ដែលគេមិនស្គាល់អត្តសញ្ញាណ រួមដំណើរដោយនារីវ័យក្មេង ២នាក់ ផ្សេងទៀត ពេលកំពុងបើករថយន្តតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី លុះដល់ភូមិបប្រ៉កខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែរថយន្ត ដាច់រ៉ូទីល( កន្លែងកាច់ចង្កូត) បណ្តាលឲ្យកកស្ទះ ចរាចរអស់ជាង ១ម៉ោង កាលពីវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៣ នេះ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្រីស្អាតរូបនេះ បើករថយន្តលុច្សស៊ីសតូច LS 400 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2D-1645 ប៉ុន្តែគ្មាននរណាម្នាក់ស្គាល់អត្តសញ្ញាណនោះទេ ហើយពេល ជួបរឿងនេះ គេ ឃើញមនុស្សម្នាក់ប្រហែលជាបងប្អូន បាននាំជាងមកជួសជុលរថយន្តនៅកន្លែងខូច រហូត ដល់ម៉ោងជាង ១២ ថ្ងៃត្រង់ទើបធ្វើហើយ រួចក៏បើកចេញទៅទាំងមិនបានអរគុណមួយម៉ាត់ ដល់សមត្ថកិច្ច ដែលខំសម្រួលចរាចរ នៅទីនោះឡើយ។
យ៉ាងណាក៏ដោយ ក្រោយមានករណីនេះកើតឡើង ដែលនាំឲ្យមានការកកស្ទះចរាចរនោះ គេបានឃើញ កម្លាំង នគរបាលចរាចរ និងកម្លាំងនគរបាលមូលដ្ឋានចុះទៅអន្តរាគមន៍ ជួយសម្រួលចរាចរ ប៉ុន្តែមិនទទួល ពាក្យអរគុណ មួយម៉ាត់ពីម្ចាស់រថយន្តនោះទេ៕


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

កូនប្រុស​លោក​ផ្កាយ​៣ សុខ ភាព បើករថយន្ត​វី​ហ្គោ បុក​ស្ត្រី​ម្នាក់​ស្លាប់ និង​របួស ៤​នាក់​

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​វី​ហ្គោ ពណ៌​​ស​​មួយ​គ្រឿង ពាក់​​ស្លាក​​លេខ បន្ទាយ​មាន​ជ័យ 2A-2841 ដែល​​បង្ក​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ កាល​ពី​​វេលា​​ម៉ោង​ជាង ១០​យប់ ថ្ងៃ​ទី​​២៩ ខែ​សី​ហា ឆ្នាំ​​២០១៣ ស្ថិត​​ក្នុង​ភូមិ​​កូន​ដំរី សង្កាត់​​និមិត្តក្រុង​​ប៉ោយប៉ែត បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់ និង​បុរស ៤​នាក់​ទៀត រងរបួស​ធ្ងន់​នោះ ត្រូវបាន​សមត្ថកិច្ច​តាម​ស្រាវជ្រាវ រកឃើញ​ចត​ទុកចោល​នៅក្នុង​ដីឡូត៍​មួយកន្លែង នៅតាម​កំណាត់​ផ្លូវជាតិ​លេខ​៥ មុខ​សណ្ឋាគារ ប៉ោយប៉ែត​ផាស ក្នុងភូមិ​ក្បាលស្ពាន​១ ក្រុង​ប៉ោយប៉ែត ដែល​គេ​ស្គាល់​ថា​ជា​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សុខ ភាព ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​ក្នុង​ក្រសួងការពារជាតិ  ។​Wat 30081311
​
សមត្ថកិច្ច​បាន​អូស​រថយន្ត​បង្កហេតុ មក​រក្សាទុក​ដើម្បី​ដោះស្រាយ​តាមច្បាប់ ហើយ​គេ​សង្ស័យថា កូនប្រុស​លោក​ផ្កាយ​៣ សុខ ភាព គឺជា​អ្នកបើករថយន្ត បុក​មនុស្ស​ស្លាប់​ម្នាក់ និង​របួស​ចំនួន ៤​នាក់ ។ ជនរងគ្រោះ​ទាំង​៥​នាក់​រួមមាន ១-​ឈ្មោះ នូ ភារ​ម្យ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ២-​ឈ្មោះ សេង ស៊ីណា​ឌី ភេទ​ប្រុស អ្នករត់ម៉ូតូឌុប ៣-​ឈ្មោះ ឃុន សុខា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ អ្នករត់ម៉ូតូឌុប ៤-​ឈ្មោះ សេង ឌី​ណា​មករា ភេទ​ប្រុស អាយុ​២៥​អ្នករត់ម៉ូតូឌុប និង​៥-​ឈ្មោះ តុល វុទ្ធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ អ្នករត់ម៉ូតូឌុប ជនរងគ្រោះ​ទាំង ៤​នាក់​នេះ​រស់នៅ​ក្រុង​ប៉ោយប៉ែត រងរបួស​ធ្ងន់​ស្រាល​។​
​
មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បង្កហេតុ បើក​យ៉ាង​លឿន​រេ​ពេញ​ផ្លូវ ក្នុងទិសដៅ​ពី​លិចទៅ​កើត មកដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​របស់ ស្ត្រី​រងគ្រោះ​ដែរ​កំពុងតែ​ជិះ​មិនដឹង​ខ្លួន ហើយ​បាន​ហួស ទៅបុក​ក្រុម​អ្នករត់ម៉ូតូឌុប ដែល​កំពុង​ចត​ចាំ​ដឹក​ម៉ូយ នៅមុខ​សណ្ឋាគារ ប៉ោយប៉ែត​ផាស បណ្តាល​ឲ្យ​ស្រី​ម្នាក់​ស្លាប់ ហើយ​បុរស ៤​នាក់​ទ​ឪ​ត​បាន​របួស ធ្ងន់​ស្រាល​។ ឃើញ​ដូច្នោះ​អ្នកបើករថយន្ត​មិនបាន​ចុះមក​មើល​ទេ បែ​ជា​បន្ថែម​ល្បឿន​បើក​រត់​អស់ ជាច្រើន​គីឡូម៉ែត្រ យក​រថយន្ត​ទៅ​លាក់​ក្នុង​ដីឡូត៍ របស់លោក​ផ្កាយ​៣ សុខ ភាព ហើយ​ត្រូវបាន​សមត្ថកិច្ច មក​តាម​អូស​ដល់ផ្ទះ​៕
Wat 30081322 Wat 30081333

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS