សម្រាប់ឆ្នាំ២០១៣ នេះក្រុមហ៊ុន Samsung
បានធ្វើការផលិតទូរស័ព្ទទំនើបជាមួយនឹងឈ្មោះដែលភ្ជាប់ដោយ
Samsung Galaxy S4 ជាច្រើនម៉ូដែលមានដូចជា Galaxy S4
ដែលជាឈ្មោះដើម Galaxy S4 mini,
Galaxy S4 Active និង Galaxy S4 Zoom ហើយក្រុមហ៊ុនក៏
នូវមានម៉ូដែល Galaxy S4 ម៉ូដែល Google Edition ផងដែរ ។
យ៉ាងណាមិញចំពោះទូរស័ព្ទទំនើប Galaxy S4 ដើម និង Galaxy S4
Active គឺសុទ្ធតែត្រូវបានបំពាក់ដោយអេក្រង់ដែលមានទំហំ 5-inch
និងកម្រិតភាពច្បាស់ Full HD ដូចគ្នា ។
ដូចនេះតើទូរស័ព្ទទាំងពីរនេះមានលក្ខណៈពិសេសៗអ្វីខ្លះដែលដូច
គ្នា និងខុសគ្នា ?
ការរចនាម៉ូដ ៖
ទូរស័ព្ទ Galaxy S4 និង Galaxy S4 Active
ត្រូវបានរចនាផ្នែកខាងមុខប្រហាក់ប្រហែលគ្នា ប៉ុន្តែស្របពេលដែល
Galaxy S4 មាន Home button ផុសអណ្ដែតតែមួយរីឯ buttons
ពីរទៀតគឺនៅរាបស្មើនឹង Display របស់ទូរស័ព្ទ ចំពោះទូរស័ព្ទ
Galaxy S4 Active គឺមាន button ផុសអណ្ដែតរហូតដល់ទៅបី គឺទាំង Menu,
Home និង Back
buttons ។
យ៉ាងណាមិញថ្វីបើសំបករបស់ទូរស័ព្ទទាំងពីរហាក់មានម៉ូដខុសគ្នា
តែគឺសុទ្ធតែផលិតចេញពីប្លាស្ទិក និងអាចធ្វើការដោះដូរថ្មបាន ។
Display ៖
ជាមួយនឹងអេក្រង់ទំហំ 5-inch កម្រិតភាពច្បាស់ 1080p (Full HD)
និង 441pixels ក្នុង 1-inch ដូចគ្នា ទូរស័ព្ទ Galaxy S4 ដើម និង
Galaxy S4 Active មិនត្រូវបានបំពាក់ដោយ display ដូចគ្នានោះទេ
ផ្ទុយទៅវិញទូរស័ព្ទ Samsung Galaxy S4 ដើមគឺត្រូវបានបំពាក់ដោយ
Super AMOLED display រីឯ Galaxy S4 Active បំពាក់ដោយ LCD display ។
ជាធម្មតា LCD display តែងមាននូវគុណវិបត្តិច្រើនជាង Super
AMOLED display ប៉ុន្តែសម្រាប់ LCD display ដែលបំពាក់នៅក្នុង Galaxy
S4 Active គឺនៅតែមានភាពស្រស់ស្អាត និងមានភាពប្រសើរជាង LCD
display ដែលក្រៅពីនេះ ។
ចំពោះកញ្ចក់ការពារ Galaxy S4 ត្រូវបានបំពាក់ដោយ Gorilla Glasss 3
ដែលជាជំនាន់ចុងក្រោយនៃកញ្ចក់ Gorilla Glasss ប៉ុន្តែ Galaxy S4
Active មានបំពាក់ត្រឹម Gorilla Glass 2 ដែលជាជំនាន់ទីពីរទៅវិញ ។
លទ្ធភាពដំណើរការ (Performance) ៖
ក្នុងចំណុចនេះគេបានយកនូវទូរស័ព្ទ Galaxy S4 ដែលមានបំពាក់ដោយ
CPU Snapdragon 600 1.9GHz ដែលជាប្រភេទដូចគ្នាទៅនឹងទូរស័ព្ទ Galaxy
S4 Active ហើយក្រៅពីនេះទូរស័ព្ទទាំងពីរក៏មាននូវ GPU Andreno 320
និង RAM 2GB ដូចគ្នាផងដែរ ។
ចំពោះការសាកល្បងល្បឿននៃទូរស័ព្ទតាមរយៈ ANTuTu បានបង្ហាញថា
Galaxy S4 ហាក់មានពិន្ទុច្រើនជាង Galaxy S4 Active
តាមលទ្ធផលនេះគេសង្ស័យថា
វាអាចនឹងបណ្ដាលមកពីភាពខុសគ្នារវាង LCD display និង Super AMOLED
display ?
Hardware ៖
ចំពោះគ្រឿង hardware
របស់ទូរស័ព្ទទាំងពីរគឺមានលក្ខណសម្បត្តិប្រហាក់ប្រហែលគ្នា
ដោយមានបញ្ចូលនូវ sensor សម្រាប់ស្ទាបស្ទង់អាកាសធាតុ និងសំណើម
នៅក្នុង S Health និង senosor ជាច្រើនទៀតសម្រាប់ ដៃ ភ្នែក និង
air gestures (ការប្រើកាយវិការ) ជាដើម ។ យ៉ាងមិញ Galaxy S4 Active
ត្រូវបានបំពាក់ដោយទំហំផ្ទុកទិន្នន័យតែមួយប្រភេទប៉ុណ្ណោះគឺ
16GB តែអាចបន្ថែមដោយ microSD card បាន ។ Galaxy S4 Active
មានទម្ងន់ធ្ងន់ជាង និងក្រាសជាង Galaxy S4 ដើមបន្តិច គឺ 153 g
ធៀបនិង 130 g ។
ដោយឡែកលក្ខណសម្បត្តិពិសេសរបស់ Galaxy S4 Active ដែលទូរស័ព្ទ
Galaxy S4 ធម្មតាគ្មាននោះគឺ មិនជ្រាបទឹក ( waterproof) និង
មិនចូលធូលី (dustproof)
ដែលលក្ខណសម្បត្តិនេះគឺសំខាន់ខ្លាំងណាស់សម្រាប់រដូវវស្សានេះដែល
ជារដូវមេឃទឹកភ្លៀង ។
ថ្ម និង កាមេរ៉ា ៖
ទូរស័ព្ទ Galaxy S4 និង S4 Active
ត្រូវបានបំពាក់ដោយថ្មដែលមានថាមពល 2,600mAh ដូចគ្នា ។
ហើយតាមរយៈមុខងារ Power saving វានឹងអាចធ្វើឲ្យទូរស័ព្ទទាំងពីរ
stand by បានជាច្រើនម៉ោង (312 h ទៅ 370 h) ។
យ៉ាងណាមិញស្របពេលដែលកាមេរ៉ាមុខរបស់ទូរស័ព្ទទាំងពីរមាន
ទំហំ 2MP ដូចគ្នា តែកាមេរ៉ាថតរូបធម្មតារបស់ទូរស័ព្ទ Galaxy S4
Active ត្រូវបានបំពាក់ដោយទំហំត្រឹមតែ 8MP ប៉ុណ្ណោះ
មិនដូចជាកាមេរ៉ារបស់ Galaxy S4 ដើមដែលមានទំហំដល់ទៅ 13MP នោះទេ
ដូច្នេះតើលទ្ធភាពនៃការថតរូបអាចនឹងខុសគ្នាឆ្ងាយឬទេ ?
ក៏ប៉ុន្តែអ្វីដែលពិសេសនោះគឺ ទូរស័ព្ទ Galaxy S4
មិនអាចថតនៅក្នុងទឹកដូចជា Galaxy S4 Active នោះទេ ។
ទស្សនាវីឌីអូខាងក្រោម ៖
ចំពោះតម្លៃរបស់ Galaxy S4 Active នៅក្នុងទីផ្សារសហរដ្ឋអាមេរិកសម្រាប់ទូរស័ព្ទទាំងពីរដែលមាន CPU ដូចគ្នាគឺប្រហែល $700 unlocked ។ យ៉ាងណាមិញស្របពេលដែល Galaxy S4 ដែលមាន CPU Quad-core 1.6 GHz Cortex-A15 គឺតម្លៃប្រហែល $599 នៅក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន ពេលនេះយើងទើបទទួលបានព័ត៌មានថា ទូរស័ព្ទ Galaxy S4 Active បានចូលដល់ទីផ្សារកម្ពុជាយើងហើយជាមួយតម្លៃប្រហែល $580 ។
តើរវាង Galaxy S4 និង Galaxy S4 Active មួយណាដែលជាតួឯកនៅក្នុងចិត្តអ្នក ?
ប្រភព