ដោយ កែវ និមល
2013-07-11
2013-07-11
មន្ត្រីអង្កេតរបស់អង្គការសិទ្ធិមនុស្ស
ដែលតាមពិនិត្យការឃោសនាបោះឆ្នោត បានវាយតម្លៃថា
ក្នុងរយៈពេលយុទ្ធនាការឃោសនាជាង ១០ថ្ងៃកន្លងមកនេះ មានអំពើហិង្សា
និងរំលោភច្បាប់ជាច្រើនកើតឡើង ដូចជាការរំខានក្បួនឃោសនា
ការបញ្ចេញឥរិយាបថគំរាមកំហែងពីសំណាក់អាជ្ញាធរមូលដ្ឋាន
និងគណៈគ្រប់គ្រងភូមិ ការប្រមូលអត្តសញ្ញាណប័ណ្ណ
ការប៉ះទង្គិចដោយសារហែក្បួនជាន់គ្នាលើដងផ្លូវតែមួយជាដើម។
លោក ចាន់ សុវ៉េត អនុប្រធានក្រុមអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក (ADHOC) បានឲ្យដឹងនៅថ្ងៃទី១០ កក្កដា ថា ក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោតនេះនៅតាមខេត្ត ស្រុក ភូមិមួយចំនួន មានការប្រមូលអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ ថាយកទៅផ្ទៀងឈ្មោះក្នុងបញ្ជីបោះឆ្នោត មានការប្រើទ្រព្យសម្បត្តិរដ្ឋយកទៅឃោសនា មានការចែកអំណោយទិញទឹកចិត្តអ្នកបោះឆ្នោតនៅតាមជនបទ មានការដាក់សម្ពាធលើប្រជាពលរដ្ឋឲ្យបោះឆ្នោតឲ្យគណបក្សកាន់អំណាច។ ល។
លោក ចាន់ សុវ៉េត៖ «ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយជាង ១០ថ្ងៃនេះ កើតមានភាពមិនប្រក្រតីកើតឡើងដោយដុំៗ វាមិនមែនកើតឡើងជាប្រព័ន្ធ។ អ៊ីចឹងវាកើតឡើងដោយសារបុគ្គលដែលគាត់ផ្កាប់មុខខ្លាំង ដោយសារគាត់ជឿជាក់លើគណបក្សគាត់។ អ្នកប្រព្រឹត្ត គឺអ្នកគាំទ្រគណបក្សកាន់អំណាចសព្វថ្ងៃ»។
លោក ចាន់ សុវ៉េត បាននិយាយថា បាតុភាពថ្មីដែលប្រជាពលរដ្ឋភាគច្រើនតវ៉ាថ្មីៗនេះ គឺការដែលសមាជិកគណបក្សប្រជាជនកម្ពុជា ចុះទៅបង្រៀនប្រជាពលរដ្ឋឲ្យគូសសន្លឹកឆ្នោត។
ចំណែកលោក អំ សំអាត មន្ត្រីអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) មានប្រសាសន៍ថា ការរំខានក្បួនឃោសនាដែលលេចធ្លោជាងគេក្នុងពេលឃោសនានេះ គឺកើតមាននៅសង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ កក្កដា កន្លងទៅ ដោយមានការវាយតប់ និងបាញ់កាំភ្លើងគំរាមមនុស្សហែក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ។
លោក អំ សំអាត៖ «យើងឃើញកើតមាននៅទីក្រុង និងខេត្តមួយចំនួន គឺនៅពេលសមាជិកគណបក្សសង្គ្រោះជាតិ ទៅហែមានការកត់ឈ្មោះ នេះជាការគំរាមកំហែងជាប្រយោលមួយមកពីអាជ្ញាធរដែរ។ មានការគំរាមកំហែងបែបបុគ្គល។ មួយទៀតមានការប្រមូលអត្តសញ្ញាណប័ណ្ណ ដើម្បីយកទៅផ្ទៀងឈ្មោះក្នុងបញ្ជីជាដើម នេះជាការមិនត្រូវច្បាប់ទេ»។
លោក អំ សំអាត កត់សម្គាល់បាតុភាពមួយទៀត កើតមាននៅទីប្រជុំជន គឺទីកន្លែងសំខាន់ៗដែល ប្រមូលផ្ដុំមនុស្សច្រើន ត្រូវសមាជិកគណបក្សប្រជាជនកម្ពុជា គ្រប់គ្រងកាន់កាប់ជាហេតុធ្វើឲ្យគណបក្សផ្សេងទៀតពិបាកទៅឃោសនានៅ ទីនោះ។
ប៉ុន្តែបើទោះបីជាមានបញ្ហាខ្លះ ក្នុងរយៈពេលឃោសនាជាង ១០ថ្ងៃកន្លងទៅនេះ មន្ត្រីអង្កេតរបស់អង្គការការពារសិទ្ធិមនុស្ស បានទទួលស្គាល់ថា ប្រៀបធៀបជាមួយពេលកន្លងទៅ គេមើលឃើញថា សមាជិកគ្រប់គណបក្សនយោបាយ មានការយល់ដឹង និងចាស់ទុំជាងមុនច្រើន ក្នុងការប្រើពាក្យពេចន៍ឃោសនា និងមានការអត់ធ្មត់ យោគយល់គ្នាច្រើននៅពេលក្បួនឃោសនាហែទៅប៉ះជួបជាមួយគ្នាម្តងៗ។
ទាក់ទងជាមួយបាតុភាពផ្សេងៗ ក្នុងរយៈពេលយុទ្ធនាការឃោសនាជាង ១០ថ្ងៃកន្លងទៅនេះ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតមកទល់ថ្ងៃទី១០ កក្កដា គណៈកម្មាធិការរៀបចំការបោះឆ្នោត ថ្នាក់ឃុំ សង្កាត់ ទូទាំងប្រទេស បានទទួលពាក្យបណ្ដឹងចំនួន ១៥០ករណី។ ក្នុងចំណោម ១៥០ពាក្យបណ្ដឹងនោះ ដោះស្រាយហើយបានចំនួន ៩៣ពាក្យបណ្ដឹង។
លោក ទេព នីថា៖ «ឥឡូវនេះ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់ឃុំ សង្កាត់ កំពុងរៀបចំ ដោះស្រាយពាក្យបណ្ដឹងទាក់ទងជាមួយការបោះឆ្នោត។ មកដល់ពេលនេះ ថ្នាក់ឃុំសង្កាត់ទទួលបានបណ្ដឹង ១៥០ ហើយ នៅសល់ ៥៧បណ្ដឹងកំពុងដោះស្រាយ។ នៅថ្នាក់ខេត្ត ទទួលពាក្យបណ្ដឹង ២០ ដោះស្រាយបាន ១៣ ហើយ។ នៅថ្នាក់ជាតិ បានទទួលបណ្ដឹង ៤ បានដោះស្រាយ ២ ហើយនៅសល់២»។
លោក ទេព នីថា បានឲ្យដឹងថា ពាក្យបណ្ដឹងទាំងនោះមានទាក់ទងការខូចខាតសម្ភារៈ ឃោសនាបោះឆ្នោត ការហែកផ្លាក ការបិទស្លាកឃោសនា ការរារាំងរំខានការឃោសនា ការជេរប្រមាថ ការបំភិតបំភ័យ និងអំពើហិង្សា។ ចំពោះពាក្យបណ្ដឹងទាក់ទងអំពើហិង្សា មាន ៤ករណី និងពាក្យបណ្ដឹងទាក់ទងការប្រមាថ និងការបំភិតបំភ័យ មាន ១១ករណី។
ប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ បានចែងថា រយៈពេលឃោសនា ចាប់ផ្ដើមពីថ្ងៃទី២៧ មិថុនា ដល់ថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៣។ មានគណបក្ស ចំនួន ៨ ចូលរួមប្រកួតនៅក្នុងការបោះឆ្នោតនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

0 comments:
Post a Comment