ភ្នំពេញៈ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ
បានជិះម៉ូតូមួយគ្រឿងលឿន ដូចហោះ ច្រាសទិសបោះពួយ ទៅបុកម៉ូតូមួយគ្រឿងទៀត
បណ្តាលឲ្យ នារីក្មេងម្នាក់ ដែលគេដឹងថា ជានិស្សិតសាលាពេទ្យ
រងរបួសបាក់កជើងខាងស្តាំម្ខាង និងប្អូនប្រុសម្នាក់រងរបួសស្រាល ហេតុការណ៍នេះ
កើតឡើង កាលពីវេលាម៉ោង ១៣និង២៥នាទី ថ្ងៃទី៦ខែកក្កដា ឆ្នាំ២០១៣
ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍
សែនជ័យ រាជធានីភ្នំពេញ។
នគរបាលបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ម៉ាក់ ម៉ាលីន អាយុ ២១ឆ្នាំ មានមុខរបរ ជានិស្សិតសាលាពេទ្យ ផ្នែកឡាបូ ក្រសួងសុខាភិបាល រស់ នៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រងរបួសបាក់កជើងខាងស្តាំ និងម្នាក់ទៀត ត្រូវជាប្អូនប្រុស ជនរងគ្រោះមាន ឈ្មោះ ធី ឈានឡុង អាយុ ១៥ឆ្នាំ ជិះពីក្រោយ រងរបួសស្រាល អ្នកទាំងពីរជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកតាកែវ 1F-4217 រងការខូចខាត ផ្នែកខាងមុខ ចំណែកម៉ូតូបង្កម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកកំពង់ស្ពឺ 1C-1547 ជិះម្នាក់ឯង បន្ទាប់ ពីកើតហេតុ អ្នកបើកបរម៉ូតូបង្កគេចខ្លួនបាត់ បន្សល់ទុកម៉ូតូចោល នៅនឹងកន្លែងកើតហេតុ។
នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ ម៉ូតូជនរងគ្រោះជិះ ក្នុងទិសដៅពីលិចទៅកើតនៅខាង ស្តាំងដៃ ដោយឌុបប្អូនប្រុសម្នាក់ពីក្រោយ លុះ ដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូជិះម្នាក់ឯង ច្រាសទិសក្នុងល្បឿនលឿន ដូចព្យុះជ្រុល មកបុកម៉ូតូនារីរងគ្រោះ យ៉ាងពេញទំហឹង បណ្តាលឲ្យ នារីរងគ្រោះ គៀបបាក់ជើងខាងស្តាំម្ខាង រីឯប្អូនប្រុសរបស់នារីរងគ្រោះ គ្រាន់តែរងរបួស បន្តិចបន្តួចប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋាន ចុះទៅអន្តរាគមន៍ បានហៅរថយន្តសង្គ្រោះ របស់អង្គភាព៧ ១១កងពលតូច លេខ៧០ ដឹកយកទៅកាន់ មន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះជីវិតបន្ទាន់ ហើយនៅក្នុងទិដ្ឋភាពនោះ គេឃើញមានយកចិត្តទុកដាក់ ពីក្រុមគ្រួ ពេទ្យព្រះកុសមៈ ក្នុងការជួយសង្គ្រោះ ដល់ជនរងគ្រោះ ដោយយកចិត្តទុកដាក់បំផុត ។
បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿង ត្រូវបាននគរបាលចរាចរខណ្ឌ យកទៅរក្សាទុក ដើម្បីរង់ចាំភាគីទាំងសងខាង ចូលខ្លួនទៅដោះស្រាយគ្នា ជាក្រោយ៕

Saturday, 06 July 2013 14:56
ដោយ ៖ ដើមអម្ពិល(DAP): ID-014
0 comments:
Post a Comment