ក្លិបនៅអ៊ីតាលីចំនួន៣ គឺ Lazio,
Genoa និង Lecce អាចប្រឈមមុខនឹងការពិន័យដោយកាត់ពិន្ទុ
ជុំវិញរឿងអាស្រូវពុករលួយ
និយាយឲ្យចំគឺការកំណត់លទ្ធផលប្រកួតទុកមុន។
ក្រៅពីពិន័យក្លិបទាំង៣នេះ កីឡាករចំនួន
៨នាក់ក៏ត្រូវរងការចោទប្រកាន់ពីសហព័ន្ធកីឡាបាល់ទាត់ប្រទេសអ៊ីតាលីផងដែរ ពីបទទទួលសំណូក។
ការ
ប្រកួតដែលកំពុងរងការស៊ើបអង្កេត គឺការប្រកួត២ដងចុងក្រោយរបស់
Lazio កាលពីដំណាច់រដូវកាល ២០១០-២០១១ ពោលគឺពេល Lazio ឈ្នះ Genoa ៤-២
នៅដីខ្លួនឯង និងឈ្នះ Lecce ៤-២ ដូចគ្នានៅក្រៅដី។
Stefano Mauri ប្រធានក្រុម Lazio ដែលរងការពិន័យ
ចំណែក
កីឡាករ៨រូបដែលរងការចោទប្រកាន់រួមមាន Stefano Mauri (Lazio). Omar
Milanetto (Genoa), Massimiliano Benassi, Stefano Ferrario, Antonio
Rosati (ទាំង៣រូបរបស់ក្រុម Lecce)
និងកីឡាករ៣រូបទៀតដែលជាប់សង្ស័យដែរនោះ រួមមាន Mario Cassano និង
Carlo Gervasoni (ក្រុម Piacenza) និងកីឡាករ Alessandro Zamperini
មកក្រុមនៅលីកលំដាប់ក្រោម Fidene។ យ៉ាងណាក្ដី
ការជាប់ពាក់ព័ន្ធរបស់កីឡាករ៣នាក់ចុងក្រោយ
គឺមិនទាន់ច្បាស់នៅឡើយទេ។
សវនាការ
ជំនំជម្រះករណីនេះ នឹងត្រូវធ្វើឡើងនៅនៅថ្ងៃទី២៤ ខែកក្កដា
ខាងមុខនេះហើយ។ ចាំមើលមើល៍ ថាតើដាក់ពិន័យម្ដងហើយម្ដងទៀត
អាចធ្វើឲ្យរឿងអាស្រូវពុករលួយក្នុងពិភពបាល់ទាត់អ៊ីតាលីរលត់
សូន្យសុងបានដែរឬទេ?
ប្រែសម្រួល៖ សុខ សុវត្ថិ
ប្រភព៖ bbc
ប្រភព៖ bbc
0 comments:
Post a Comment