បន្ទាយមានជ័យ
៖ លោក ទ្រី ណារិន
អភិបាលខេត្តបន្ទាយមានជ័យបានរកដំណោះស្រាយបញ្ចប់បញ្ហាតំលៃអគ្គិសនី
ដែលថ្លៃខុសពីភូមិជិតខាងក្នុងឃុំកូប ស្រុកអូរជ្រៅ
និងក្នុងសង្កាត់និមិត្តក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដោយ
អោយតម្លៃចុះមកនៅត្រឹម១៣០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។
ការបញ្ចប់វិវាទនេះបានសម្រេចកាលពីរសៀលថ្ងៃទី ១០ កក្កដា ២០១៣
ហើយត្រូវបានប្រជាពលរដ្ឋសាទរចំពោះការរកដំណោះស្រាយនេះ។
លោក
ទ្រី ណារិន
អភិបាលខេត្តបន្ទាយមានជ័យនៅចំពោះមុខប្រជាពលរដ្ឋនៃស្រុកអូរជ្រៅ
និងក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា
ក្រោយពីប្រជាពលរដ្ឋនាំគ្នាតវ៉ាទៅសាលាខេត្តអោយលោកជួយដោះស្រាយ
អំពីបញ្ហាអគ្គិសនីរួចមក លោកបានខិតខំតាមរយៈលោកឧបនាយករដ្ឋមន្រ្តី
កែវ គឹមយ៉ាន និងលោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី
ជាសមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនចុះជួយខេត្តបន្ទាយមានជ័យ
បានជួបជាមួយអាជ្ញាធរអគ្គិសនីសុំអោយបញ្ចុះតំលៃភ្លើងជូនបងប្អូន
រហូតដល់ថ្ងៃទី៩ កក្កដា
ទើបបានលទ្ធផលដោយបញ្ចុះតំលៃភ្លើងពីសេវាករអគ្គិសនីកូបនិមិត្ត
ក្នុងតម្លៃពី
១២បាតជាលុយបាតមកត្រឹមតែ១៣០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងចាប់ពី
ខែកក្កដានេះទៅ។រហូតដល់២ទៅ៣ខែទៀតនឹងបញ្ចុះបន្ថែមទៀត
ត្រឹម១២០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។
ដោយឡែកចំពោះបញ្ហាកុងទ័រភ្លើងដែលបងប្អូនថា
ដើរលឿនលោកនឹងចាត់អោយខាងអគ្គិសនីខេត្តដោះកុងទ័រយកទៅធ្វើការ
ថ្លឹងត្រួតពិនិត្យមើលឡើងវិញ ។ លោកបន្តអោយដឹងទៀតថា
នេះជាការលំបាកណាស់ដែលខាងអាជ្ញាធរអគ្គិសនីព្រមបញ្ចុះតំលៃជូនបង
ប្អូន ។
គួរ
បញ្ជាក់ថា
បញ្ហាភ្លើងនិងកុងទ័រដើរមិនប្រក្រតីនេះត្រូវបានប្រជាពលរដ្ឋចំនួន
៥ភូមិនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត
ដែលរស់នៅជាប់ព្រំប្រទល់និងឃុំកូបស្រុកអូរជ្រៅ
ប្រមាណជា១០០នាក់បានទៅមុខសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១
កក្កដា ២០១៣ សុំអោយអាជ្ញាធរខេត្ត
ឬតំណាងរាស្រ្តជួយអន្តរាគមន៍បញ្ចុះតំលៃអគ្គិសនីពីសេវាករកូប
និមិត្តដែលតំលៃភ្លើងក្នុង១គីឡូវ៉ាត់ម៉ោងតំលៃ១២បាតមកអោយត្រឹម
១០០០រៀលឬក៏៦បាត ។
នា
ពេលនោះខាងអាជ្ញាធរខេត្តបានសន្យានឹងជួយដោះស្រាយអោយបានក្នុង
រយៈពេល៩ថ្ងៃ។ តាមការសន្យានេះអាជ្ញាធរខេត្តដោយមានលោក ទ្រី ណារិន
ជាអភិបាលខេត្តពិតជាបានដោះស្រាយអោយពួកគាត់ទាន់ពេលវេលាទោះបី
ជាមិនបានទៅតាមការស្នើសុំរបស់ពួកគាត់យ៉ាងណាក៏ដោយ
ក៏លោកបានដោះស្រាយមកនៅត្រឹមតែ១៣០០រៀលធ្វើអោយពួកគាត់អាចទទួល
យកបាន ។ ប្រជាពលរដ្ឋ
ទាំងនោះបានអោយដឹងថា
ដើម្បីឆ្លើយតបនិងការខិតខំរបស់អាជ្ញាធរខេត្តក៏ដូចជាលោកឧបនាយក
រដ្ឋមន្រ្តីទាំង២ពួកគាត់នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត ។
ព្រោះថា
មានតែគណបក្សប្រជាជនតែមួយគត់ដែលតែងតែគិតគូរពីសុខទុក្ខ
និងការលំបាករបស់ប្រជាពលរដ្ឋ ៕
0 comments:
Post a Comment