Asha 501 បានប្រើប្រាស់អេក្រង់ Capacitive Touch Screen ជាមួយការបំពាក់បច្ចេកវិទ្យា Wifi សម្រាប់តភ្ជាប់ការប្រើប្រាស់អ៊ីនធឺណិត និងមានកម្មវិធីបណ្តាញសង្គមមួយចំនួនដូចជា Facebook, Twitter, និងកម្មវិធី Chat ដូចជា Line, Nimbuzz និង WeChat ។ បន្ថែមពីនេះ វាក៏នាំមកជាមួយកាមេរ៉ា 3.2 MP និងកាតមេម៉ូរី 4GB និងដែលអាចបន្ថែមដល់ទៅ 32 GB សម្រាប់ផ្តល់លទ្ធភាពកាន់តែខ្ពស់ក្នុងការផ្ទុករូបភាព, វីដេអូ និងឯកសារផ្សេងៗ។
លក្ខណៈគួរឲ្យចាប់អារម្មណ៍មួយទៀតរបស់ Asha 501 គឺ User Interface ថ្មី ដែលផ្ទៃអេក្រង់បង្ហាញមានពីរទំព័រគឺទំព័រ Home និង Fastland។ ទំព័រ Home ផ្ទុកកម្មវិធីទាំងឡាយនៃទូរសព្ទ ហើយទំព័រ Fastland បង្ហាញកម្មវិធីទាំងឡាយដែលអ្នកប្រើប្រាស់ទើបបើករួច កំពុងប្រើ និងកម្មវិធីបង្ហាញកាលវិភាគនៅពេលខាងមុខ។ ទំព័រនេះដែរ ក៏ទ្រទ្រង់កម្មវិធីបណ្តាញសង្គម ដោយអាចឲ្យអ្នកប្រើប្រាស់ Update នៅលើ Facebook ដោយផ្ទាល់នៅលើទំព័រនេះដែរ។
ទូរសព្ទស៊េរីថ្មី នេះ ដែលអាចអានភាសាខ្មែរបាននេះ ត្រូវបានក្រុមហ៊ុន Nokia ដាក់លក់ក្នុងតម្លៃជាង ៩៩ ដុល្លារនៅលើទីផ្សារ។
លោក Jerry Manus អគ្គនាយកនៃក្រុមហ៊ុន Nokia ប្រចាំប្រទេសកម្ពុជា ឡាវ ឲ្យដឹងថា ទូរសព្ទធុនមធ្យមរបស់ Nokia កំពុងវាយលុកនិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនកម្ពុជា។ ការចេញទូរសព្ទកម្រិតតម្លៃក្រោម ១០០ ដុល្លារនេះ ដើម្បីបំពេញបំណងក៏ដូចជាផ្តល់លទ្ធភាពពលរដ្ឋកម្ពុជាដែលមានកម្រិត ជីវភាពមធ្យមអាចទទួលបានទូរសព្ទដ៏ទំនើប តម្លៃថោកយកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗ។
0 comments:
Post a Comment