ថ្មីៗនេះ មាន​លេច​ចេញ​រូបភាព​មួយ​បង្ហាញ​អំពី​ការ​សាក​ថ្ម​ទូរសព្ទ​ដ៏ ​ទំនើប​មួយ រហូត​ដល់​ឡើង​កម្ដៅ​និង​ឆេះ​រលួយ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រិយមិត្ត ដែល​និយម​លេង Facebook មួយ​ចំនួន។ ការ​សាក​ថ្ម រហូត​ធ្វើ​ឲ្យ​ឆេះ​រលួយ​ទូរសព្ទ​នេះ​ អាច​មាន​កត្តា​ជា​ច្រើន។ ហេតុ​នេះ Sabay បាន​សាកសួរ​អ្នក​ជំនាញ​ខាង​ទូរសព្ទ ហើយ​ក៏​ទទួល​​បាន​​ការ​បកស្រាយ​ដូច​ខាង​ក្រោម​នេះ។
យោង ​តាម​លោក បូវី ឈុនឡេង ប្រធាន​ក្រុម Cambodia Android User Group ដែល​ជា​អ្នក​ជំនាញ ផ្នែក Smartphone មួយ​រូប​បាន​ឆ្លើយ​តប​ថា មាន​កត្តា​ជា​ច្រើន​ដែល​លោក​កត់​សម្គាល់​ឃើញ ក្នុង​នោះ​អាច​បណ្ដាល​មកពី​ការ​ប្រើប្រាស់​ចរន្ត​អគ្គិសនី​ខ្លាំង​ពេក ឬ​មក​ពី​ការ​ប្រើប្រាស់ USB Charger មិន​មែន Original។ ក្រៅ​ពី​នេះ ក៏​អាច​មក​ពី​ទូរសព្ទ​ទាំង​នោះ បាន​បំបែក​ប្រព័ន្ធ​ដំណើរការណ៍​ដើម្បី​អាច​ប្រើប្រាស់​កម្មវិធី​មួយ​ចំនួន​ទៀត។
លោក ​បន្ថែម​ទៀត​ថា វា​ក៏​អាច​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ដំណើរការ Overclock CPU ខ្ពស់​ខ្លាំង​ពេក ទើប​​ធ្វើ​ឲ្យ Samrtphone ឆាប់​ឡើង​កម្តៅ​​នោះ​ដែរ។ យ៉ាង​ណា​ លោក​បញ្ជាក់​ថា បញ្ហា​នេះ​កើត​ចំពោះ Smartphone តែ​មួយ​លើ ១លាន​គ្រឿង​ប៉ុណ្ណោះ។
ចុងក្រោយ លោក​ក៏​សូម​សំណូម​ពរ​អ្នក​ប្រើប្រាស់​ទាំង​ឡាយ ត្រូវ​ប្រុងប្រយ័ត្ត​នូវ​ការ​សាកថ្ម​ទូរសព្ទ​មិនថា Smartphone ឬ​ក៏ Smart Device ប្រភេទ​ណា​ទេ​គឺ​ត្រូវ​គិត​គូរ​ពី​បញ្ហានេះ។
មើល​គន្លឹះ​ខ្លីៗ​ពី​ការ​ប្រើប្រាស់ទូរសព្ទ សូម​ចុចត្រង់​នេះ
អត្ថបទ៖ អិន ដារ៉ា​ឆាលី