កំពត៖ បន្ទាប់ពីការស៊ើបអង្កេត និងស្រាវជ្រាវ ពេញមួយព្រឹក
នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣ សមត្ថ កិច្ច បានរកឃើញជនសង្ស័យជាជនដៃដល់
រំលោភ សម្លាប់ និងប្លន់យកក្រវិលទម្ងន់ពីរហ៊ុនពីកុមារីវ័យ ៩ឆ្នាំនៅ
ខេត្តកំពតហើយ ព្រមទាំងរកឃើញវត្ថុតាងក្រវិលរបស់កុមារីរងគ្រោះផងដែរ។
កុមារីវ័យ ៩ឆ្នាំម្នាក់ ឈ្មោះ ស៊ូ នីតា
ត្រូវបានជនសង្ស័យមានចិត្តដូចសត្វតិរិច្ឆាន រំលោភរហូតបានសម្រេច និង
វាយសម្លាប់យ៉ាងអាណោចអាធ័ម ព្រមទាំងប្លន់យកក្រវិលទម្ងន់២ហ៊ុនបន្ថែមទៀត។
ក្រោយពេលសម្លាប់ហើយ ជនចិត្ត ជាសត្វធាតុរូបនោះ
បានយកសពកុមារីទៅទុកចោលលើផ្ទះប្រជាពលរដ្ឋ ចម្ងាយប្រមាណ២០០ម៉ែត្រ ពី
ផ្ទះកុមារីរងគ្រោះ។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី ២៥ ខែសីហា
ឆ្នាំ២០១៣ថា កុមារីរងគ្រោះត្រូវបានជន សង្ស័យរំលោភរហូតបានសម្រេច
ហើយវាយបំបែកក្បាលរហូតស្លាប់ រួចទើបយកទៅទុកចោលនៅផ្ទះប្រជាពល
រដ្ឋមួយកន្លែងស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត
ចម្ងាយប្រមាណតែ២០០ម៉ែត្រប៉ុណ្ណោះ ពី ផ្ទះកុមារីរងគ្រោះ។ ជនសង្ស័យ
ក៏បានដោះយក ក្រវិលពីកុមារីរងគ្រោះ ទម្ងន់ ២ហ៊ុនផងដែរ។
សមត្ថកិច្ចបានបន្តថា សពកុមារីរងគ្រោះ ត្រូវបានស្រ្តីម្ចាស់ផ្ទះ ឈ្មោះ
ប៉ាល់ ជេត អាយុ ៥២ឆ្នាំ មានប្តីជាជនពិការ ប្រទះឃើញនៅវេលាម៉ោង
១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣ ហើយក៏ប្តឹងទៅសមត្ថកិច្ច
បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់តែម្តង។
កុមារីរងគ្រោះមានឪពុកឈ្មោះ ង៉ែត សាំស៊ូ អាយុ ២៩ឆ្នាំ និងម្តាយឈ្មោះ សែន រីណា អាយុ ២៨ឆ្នាំ។
បន្ទាប់ពីកើតមានហេតុការណ៍ដូច្នេះកម្លាំងនគរបាល
នៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរ បាលខេត្តកំពត
បានបើកការស៊ើបអង្កេត និងស្រាវជ្រាវ ដោយហៅអាណាព្យាបាលកុមារីរងគ្រោះ
និងអ្នកជិតខាង មកសាកសួរយ៉ាងអំលិត។
បន្ទាប់ពីការសាកសួរពេញមួយព្រឹក នៅរសៀលថ្ងៃទី២៥ ខែសីហា ដដែល
កម្លាំងសមត្ថកិច្ច បានវែកមុខជន សង្ស័យ ដែលមានចិត្តដូចសត្វតិរិច្ឆាននេះហើយ។
ជនសង្ស័យមានឈ្មោះ ម៉ា យ៉ើវ៉ាន់ ហៅ គ អាយុ ៣០ឆ្នាំ រស់
នៅក្នុងភូមិឃុំជាមួយកុមារីរងគ្រោះ។
កម្លាំងសមត្ថកិច្ច
បានស្រង់ចម្លើយពីសាក្សីប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា
នៅមុនពេលមានហេតុការណ៍ រំលោភសម្លាប់នេះ ជនសង្ស័យ និងឪពុកកុមារីរងគ្រោះ
បានផឹកស៊ីជាមួយគ្នា ព្រមទាំងបាននាំគ្នាទៅច្រៀងខារ៉ាអូ
ខេនៅក្នុងភូមិថែមទៀតផង។
ទោះបីជាយ៉ាងណា ជនសង្ស័យ ម៉ា យ៉ើវ៉ាន់ មិនទាន់រៀបរាប់ហេតុការណ៍នេះ
ឲ្យបានលំអិតយ៉ាងណានៅឡើយ ទេ។ តែបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច
បានឲ្យដឹងថា ជនសង្ស័យអាចធ្វើសកម្មភាពចាប់កុមារីរងគ្រោះ ពេល
នាងចុះពិលើផ្ទះជុះនោមពេលយប់នៅចន្លោះម៉ោងប្រមាណជា ៩-១០យប់
ហើយយកទៅធ្វើសកម្មភាពរំលោភ រហូតបានសម្រេច។
ដោយសារតែខ្លាចបែកការណ៍ជនសង្ស័យក៏សម្លាប់កុមារីរងគ្រោះបំបិទមាត់ និងដោះយកក្រ
វិលទម្ងន់២ហ៊ុន
រួចទើបយកសពទៅទុកចោលនៅលើផ្ទះអ្នកស្រុកបំណងបំភ័ន្តភ្នែកសមត្ថកិច្ច។
នេះគ្រាន់តែជាការសន្និដ្ឋានរបស់សមត្ថកិច្ចប៉ុណ្ណោះ ចម្លើយពិតយ៉ាងណានោះ
រង់ចាំការសារភាពរបស់ជនសង្ស័យ ដែលសមត្ថកិច្ចកំពុងបន្តសាកសួរនៅឡើយ៕